ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

ឯកឧត្តម សាយ សំ​អាល់ ៖ ស្នាក់ការ​ឧទ្យានុ​រក្ស ផ្ទះ​ស្នាក់​កេ​សរកូល និង​ហេ​ដ្ឋា​រចនាសម្ពន្ធ័​នានា នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្មន័​ភ្នំ​គូលែន ជាការ​ទ្រទ្រង់ គោល​នយោបាយ​នាំ​ចេញ​នៅនឹងកន្លែង សេដ្ឋកិច្ច​គ្រួសារ និង​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី

ឯកឧត្តម សាយ សំ​អាល់ ៖ ស្នាក់ការ​ឧទ្យានុ​រក្ស  ផ្ទះ​ស្នាក់​កេ​សរកូល  និង​ហេ​ដ្ឋា​រចនាសម្ពន្ធ័​នានា នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្មន័​ភ្នំ​គូលែន ជាការ​ទ្រទ្រង់ គោល​នយោបាយ​នាំ​ចេញ​នៅនឹងកន្លែង  សេដ្ឋកិច្ច​គ្រួសារ និង​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

«​ស្នាក់ការ​ឧទ្យានុ​រក្ស ផ្ទះ​ស្នាក់​កេ​សរកូល និង​ហេ​ដ្ឋា​រចនាសម្ពន្ធ័​នានា នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្មន័​ភ្នំ​គូលែន ជាការ​ទ្រទ្រង់ គោល​នយោបាយ​នាំ​ចេញ​នៅនឹងកន្លែង សេដ្ឋកិច្ច​គ្រួសារ និង​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​»

​នេះ​ជា​ការលើកឡើង របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុងឱកាស​ដាក់​សម្ពោធ​អោយ​ប្រើប្រាស់ ស្នាក់ការ​ឧទ្យាន​រក្ស និង ផ្ទះ​ស្នាក់​កេ​សរកូល នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី ០២ ខែ​សីហា ឆ្នាំ​២០២៣ ។​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា

​ការរៀបចំ​ឧទ្យាន​ជាតិ​ឱ្យមាន​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ ដូចជា​ស្នាក់ការ​ឧទ្យានុ​រក្ស ផ្ទះ​ស្នាក់​មជ្ឈមណ្ឌល​កេ​សរកូល ផ្លូវ ទឹកស្អាត និង​បង្គន់​អនាម័យ ផ្សារ​សហគមន៍ ដើម្បី​បង្កើន​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ លើកកម្ពស់​ការសិក្សា​ស្រាវជ្រាវ ការថែរក្សា និង​អភិរក្ស​ធនធាន​ពិន្ធុ ការបម្រើ​ឱ្យ​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ទឹក​ដី និង​ការលើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការលើកកម្ពស់​សុខមាលភាព និង​សេចក្តីថ្លៃថ្នូរ​របស់​មន្ត្រី​ឧទ្យានុ​រក្ស​ក្នុងនាម​ជា​ឆ្មាំ​ការពារ​ព្រៃ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ទីតាំង​សាងសង់ ទីស្នាក់ការ​នេះ គឺជា​ចំណុចកណ្តាល ដែល​អាច​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើ​រវាង​ស្រុក​ស្វាយ​លើ ស្រុក​បន្ទាយស្រី និង​ទី​រួម​ខេត្តសៀមរាប ជាពិសេស ដើម្បី​សម្រួល​ដល់​ការងារ​ត្រួតពិនិត្យ​អ្នកធ្វើ​ដំណើរ​ឡើង​ចុះ​ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន​-​នរោត្តម «​ភ្នំ​គូលែន​» ដែល​មាន​ផ្ទៃដី​ទំហំ ៣៧.៣៧៣​ហិកតា ជា​តំបន់​អាទិភាព​មួយ​នៃ​តំបន់​អេកូឡូស៊ី​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង ស្ថិត​នៅ​រយៈកម្ពស់​មធ្យ​ម​និង​ទទួល​រង​អាកាសធាតុ​មូសុង ដែល​ផ្តល់​លក្ខខណ្ឌ​ដល់​ការលូតលាស់​ជីវៈចម្រុះ​គ្រប់​ប្រភេទ ។

​ក្រៅពី​ផ្ទះ​ស្នាក់​កេ​សរកូល ក្រសួង​បរិស្ថាន ក៏​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់​បន្ថែមទៀត នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេ​សរកូល​ដូចជា សួន​កេ​សរកូល​ពូជ​បង្កាត់ សួន​មេអំបៅ សួន​វ៉ាន់​នី​ឡា សួន​បន្លែ​ធម្មជាតិ ហាង​កាហ្វេ តូប​លក់​ផលិតផល​ធម្មជាតិ ស្តា​ប្រឡាយ​ធម្មជាតិ តំឡើង​ថាមពល​ពន្លឺព្រះអាទិត្យ​កំលាំង ៣៣KW និង​រៀបចំ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​គូលែន​ជាដើម​។​

​គួរបញ្ជាក់​ថា​៖ អាគារ​ដែល​បាន​ដាក់​សម្ពោធ​នេះ មាន​ចំនួន​៣ ជាប់​គ្នា អាគារ​ធំ​នៅ​ចំ​កណ្តាល និង​អាគារ​តូចៗ​ចំនួន​២ អម​សងខាង នៅលើ​ផ្ទៃដី​សរុប ទំហំ​១០ ហ​.​ត ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី (​ទល់មុខ​សួន​កេ​សរកូល​) បាន​សាងសង់​ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២២ ហើយ​បាន​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល