លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ផ្ញើសារអបអរសាទរ ក្នុងឱកាសដ៏វិសេសវិសាលដែល ឯកឧត្ដមឧត្ដមសេនីយ៍ឯក តែម ម៉ឺន ត្រូវបានព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ទទួលបន្ទុកការងារកីឡាកងយោធពលខេមរភូមិន្ទ សូមគោរពជូនពរ ឯកឧត្ដមឧត្ដមសេនីយ៍ឯក និងក្រុមគ្រួសារ ជួបតែពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។