ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

​សង្ស័យ​អាជ្ញាធរ​ភូមិ​/​ឃុំ​/​ស្រុក ខ្លាច​អំណាច​ជនជាតិ​វៀតណាម​ហើយ ទើប​បណ្តែតបណ្តោយ​ឱ្យ​ធ្វើ​ការសាងសង់​លំនៅឋាន​រំលោភ​យក​ដី​ចំណី​ផ្លូវ​នឹង​ដី​ចំណី​ព្រែក ធ្វើជា​កម្មសិទ្ធិ​គ្មាន​ចំណាត់កា​រសោះ​!

​សង្ស័យ​អាជ្ញាធរ​ភូមិ​/​ឃុំ​/​ស្រុក ខ្លាច​អំណាច​ជនជាតិ​វៀតណាម​ហើយ ទើប​បណ្តែតបណ្តោយ​ឱ្យ​ធ្វើ​ការសាងសង់​លំនៅឋាន​រំលោភ​យក​ដី​ចំណី​ផ្លូវ​នឹង​ដី​ចំណី​ព្រែក ធ្វើជា​កម្មសិទ្ធិ​គ្មាន​ចំណាត់កា​រសោះ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល​៖ លោក ចាំង យ៉ាំង​ម៉ុង (​ហៅ​តា​ម៉ាប់​) ជនជាតិ​វៀតណាម​ម្នាក់ សង្ស័យ​មាន​ខ្នងបង្អែក​ធំ​ហើយ​មើលទៅ បានជា​ហ៊ាន​សង់​លំនៅឋាន​រំលោភ​យក​ចំណី​ផ្លូវ​និង​ចំណី​ព្រែក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​រំភើយ សូម្បី​តែ​អស់លោក​អាជ្ញាធរ​ភូមិ​/​ឃុំ​/​ស្រុក និង​ជំនាញ​ពាក់ព័ន្ធ​មិនមាន​វិធានការ​ទប់ស្កាត់ ឬ​មួយ​អស់លោក​អាជ្ញាធរ​និង ជំនាញ​ពាក់ព័ន្ធ​ទាំងនោះ ខ្លាច​អំណាច​របស់​លោក ចាំង យ៉ាំង​ម៉ុង​(​ហៅ​តា​ម៉ាប់​)​ជនជាតិ​វៀតណាម បានជា​បណ្តែតបណ្តោយ​ឱ្យ​ជនខិលខូច​សាងសង់​លំនៅឋាន​រំលោភ​យក​ដី​ចំណី​ផ្លូវ​នឹង​ដី​ចំណី​ព្រែក​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់​អ្វី​បន្តិច​សោះ​នោះ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​គគី​ធំ បាន​និយាយ​ឲ្យ​សារព័ត៌មាន​យើង​ដឹង​ថា ការសាងសង់​លំនៅឋាន​រំលោភ​យក​ដី​ចំណី​ផ្លូវ​និង​ដី​ចំណី​ព្រែក ពី​សំណាក់ ជនជាតិ​វៀតណាម ឈ្មោះ ចាំង យ៉ាំង​ម៉ុង​(​ហៅ តា​ម៉ាប​) ខាងលើនេះ សង្ស័យ​មាន​ការឃុបឃិត​ពី​អាជ្ញាធរ​ភូមិ​/​ឃុំ​/​ស្រុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ទើប​បណ្តែតបណ្តោយ​ឱ្យ​ជន​ខិលខូច​ឆ្លៀត​ឱកាស​ធ្វើ​ដោយ​រលូនរ​ហូត​បាន​សម្រេច កក្តា​នេះហើយ​ទើប​ប្រជាពលរដ្ឋ ដាក់​ការសង្ស័យថា​មានការ​លួច​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​។​

​កន្លង​ទៅ​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​លើកឡើង​ថា ព្រែក​.​បឹង​.​បួ​រ​.​ទន្លេ​ជា​ដើម ជា​ធនធាន​ធម្មជាតិ ជា​កម្មសិទ្ធិ​របស់​រដ្ឋ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​នៅក្នុង​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល គេ​បាន​សង្កេតឃើញថា មាន​ករណី​ជនជាតិ​វៀតណាម​ម្នាក់ កំពុងតែ​ធ្វើ​ការសាងសង់​លំនៅឋាន រំលោភ​យក​ដី​ចំណី​ផ្លូវ​នឹង​ដី​ចំណី​ព្រែក​របស់​រដ្ឋ ធ្វើជា​កម្មសិទ្ធិ មិន​ខ្លាចញញើត​ច្បាប់​ទាល់តែសោះ បាន​ធ្វើឲ្យ​មហាជន​មាន​ការចាប់អារម្មណ៍ ទៅ​លើ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​មិន​មាន​វិធានការ​ទប់ស្កាត់​សោះ​នោះ​។​

​បើតាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​រាំង​ដេក បានឱ្យដឹងថា លំនៅឋាន​ដែល​កំពុង​សាងសង់​រំលោភ​យក​ដី​ចំណី​ផ្លូវ​នឹង​ដី​ចណី​ព្រែក ពី​សំណាក់​ជនជាតិ​វៀតណាម ឈ្មោះ ចាំង យ៉ាំង​ម៉ុង​(​ហៅ តា​ម៉ាប់​) ស្ថិតនៅក្នុង​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ។​

​ប្រជាពលរដ្ឋ​លើកឡើងថា ការសាងសង់​លំនៅឋាន​រំលោភ​យក​ចំណី​ព្រែក​ពី​សំណាក់​ជនជាតិ​វៀតណាម ខាងលើនេះ ប្រសិនបើ​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ មិនមាន​វិធានការ​ទប់ស្កាត់ ឬ​បង្ក្រាប​នោះទេ ហើយ​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ជនខិលខូច​បន្ត​សាងសង់​រំលោភ​យក​ដី​ចំណែក​ផ្លូវ​និង​ដី​ចំណី​ព្រែក​ទៀត​នោះ ច្បាស់​ជា​មាន​ការរីក​រាលដាល​កាន់តែ​ច្រើន​ទៅៗ​ហើយ​។ ពីព្រោះ​គេ​សង្កេតឃើញថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មាន​ជនខិលខូច​តែងតែ​លួច​សាងសង់​រំលោភ​យក​ដី​ចំណី​ផ្លូវ​នឹង​ដី​ចំណី​ប្រឡាយ​កើនឡើង ហើយ​អាច​មាន​ច្រើន​បន្តទៀត បើ​អស់លោក​បណ្តែតបណ្តោយ មិន​អើពើ​ទប់ស្កាត់​នោះ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល