ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​កសាង​ឧបដ្ឋានសាលា​(​សាលាឆាន​) នៅក្នុង​វត្ត​មណី​រង្សី​(​ហៅ​វត្ត​ព្រែក​សំរោង​) ស្ថិតនៅ​ភូមិ​ព្រែក​សំរោង ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​

បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​កសាង​ឧបដ្ឋានសាលា​(​សាលាឆាន​) នៅក្នុង​វត្ត​មណី​រង្សី​(​ហៅ​វត្ត​ព្រែក​សំរោង​) ស្ថិតនៅ​ភូមិ​ព្រែក​សំរោង ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៥​កើត ខែ​ទុតិយាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២៣​នេះ ពុទ្ធបរិស័ទ​បាន​រួម​គ្នា​ចូល​បច្ច័យ​ធ្វើ បុណ្យផ្កា​មហា​សាមគ្គី​ដែល​ផ្ដួចផ្ដើម​ដោយ​ព្រះគ្រូ​ចៅអធិការ ព្រះ​ភិក្ខុសង្ឃ លោក​អាចារ្យ គណៈកម្មការ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​។​

​ក្នុងនោះ​លោក​អនុបណ្ឌិត ឌី​ម សុខុន និង លោកស្រី ធឿន គន្ធា ព្រមទាំង​កូនចៅ បាន​ចំណាយ​ថវិកា​ធ្វើ​ផ្កាប្រាក់​មួ​យ​ដើម ចូលរួម​ដង្ហែ​ចូល​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​មណី​រង្សី​(​ហៅ​វត្ត​ព្រែក​សំរោង​) ស្ថិតនៅ​ភូមិ​ព្រែក​សំរោង ឃុំ​ខ្សាច់​កណ្ដែត ស្រុក​ឆ្លូង ខេត្តក្រចេះ​ផងដែរ​។ ពិធីបុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វេី​ឡេីង តាំងពីព្រឹក​រហូត​ដល់​រសៀល​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០២៣​នេះ​ដើម្បី​ប្រមូល​បច្ច័យ​សម្រាប់​កសាង​ឧបដ្ឋានសាលា (​សាលាឆាន់​)​។​

​ព្រះគ្រូ​ចៅអធិការ​វត្ត បាន​មាន​ថេរ​ពី​ការ​ថា​: បានជា​អាត្មា​ផ្ដួចផ្ដើម​ធ្វើ​បុណ្យ​ផ្កាប្រាក់​សាមគ្គី​នេះ ដើម្បី​ប្រមូល​បច្ច័យ​សម្រាប់​កសាង​នៅ​ឧបដ្ឋានសាលា (​សាលាឆាន់​) មួយ​ខ្នង ដែល​មិន​ទាន់​បាន​កសាង​រួចរាល់​ជា​ស្ថាពរ​នៅឡើយ​ទេ តែ​ត្រូវបាន​រងគ្រោះ ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី ទៅ​ម៉ោង​១១​យប់ កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២៣ កន្លងទៅ បាន​ធ្វើឲ្យ​ខូចខាត​ជាច្រើន​បន្ថែម​ពី​លើ​ថែម​ទៀត វត្ត​នេះ​ស្ថិតនៅ​ភូមិ​ព្រែក​សំរោង ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​ព្រះគ្រូ​ចៅអធិការ អាត្មាភាព​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ​ដែល​បាន​មក​ចូលរួម​និង​ជួយ​ឧបត្ថម​គាំទ្រ និង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចូលរួម​ធ្វើ​បុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី នៅពេលដែល វត្ត​របស់​អាត្មា​កំពុង​មាន​ការខ្វះខាត​និង​កំពុងតែ​មាន​ការសាងសង់ ហើយ​ត្រូវ​ចំណាយ​បច្ច័យ​យ៉ាងច្រើន​។​

​ព្រះគ្រូ​ចៅអធិការ មាន​ព្រះ​ថេរ​ដីកា​បន្ថែមទៀតថា ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​មាន​សទ្ធា​ជ្រះថ្លា ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចូល​រូ​ម​ផ្ដួចផ្ដើម​ធ្វើ​បុណ្យផ្កា​ប្រាក់​នេះ​នឹង​ទទួលបាន​កុសលផល​បុណ្យ​យ៉ាងច្រើន និង រូបសម្បត្តិ​ល្អភោ​ផង់ មានព័ណ​សំ​ប្បុរ ស្រស់ថ្លា​ល្អ និង​សម្បូរ​ទ្រព្យសម្បត្តិ​សប្បាយចិត្ត​គ្រប់ៗ​គ្នា​។​

​ព្រះគ្រូ​ចៅអធិការ តំណាងឲ្យ ព្រះ​ភិក្ខុសង្ឃ លោក​អាចារ្យ គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​មណី​រង្សី​(​ហៅ​វត្ត​ព្រែក​សំរោង​) បានបង្ហាញ​អារម្មណ៍​ជ្រះថ្លា ដោយ​ប្រជា​ពុទ្ធបរិស័ទ​ដែល​បាន​អញ្ជើញ​ពី​ទីជិត​ឆ្ងាយ​មក​ជួបជុំ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យផ្កា​មហា​សាមគ្គី​នេះ អាត្មា​សូម​ថ្លែង​អំណរ​អរគុណ​និង​ជូនពរ​ប្រជា​ពុទ្ធបរិស័ទ​ជួបប្រទះ​តែ​សេចក្តីសុខ សេចក្តីចំរើន និង​ជួប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំប្បី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល