តាកែវ ៖ នៅថ្ងៃអាទិត្យទី៣០ ខែកក្កដាឆ្នាំ ២០២៣ សមាគមរាជសីហ៍សាខាខេត្តតាកែវសហការជាមួយអង្គការ Women Federation World Peace បានចុះចែកថវិកាជូនសិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យវត្តអង្គ នៅស្រុកគិរីវង់ និងសាលាវិទ្យាល័យ អនុវិទ្យាល័យនៅក្រុងដូនកែវ ខេត្តតាកែវ សរុបចំនួន ១០០នាក់។
ដោយមានការណែនាំពីឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក ទេព វណ្ណហេង ប្រធានសមាគមរាជសីហ៍សាខាខេត្តតាកែវបានដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ជាច្រើនរូបចូលរួមសហការជាមួយអង្គការ Women Federation World Peace ចុះចែកថវិកាជូនប្អូនៗ សិស្សានុ សិស្សដែលមានជីវភាពខ្វះខាតសម្រាប់ទិញសម្ភារ:សិក្សា ក្នុងខេត្តកែវ សរុបចំនួន ១០០ នាក់ អស់ថវិកាសរុបចំនួន ៣០០០ដុល្លារ។
ក្នុងឱកាសនោះផងដែរ លោក ទេព វណ្ណហេង ប្រធានសាខាសមាគមរាជសីហ៍ ក៏បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមប្រធានសមាគម រាជសីហ៍ ជូនដល់សិស្សានុសិស្ស និងលើកទឹកចិត្តពួកគាត់ឲ្យខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួន ក៏ដូចជាបង្កើនធនធានមនុស្សសម្រាប់អភិវឌ្ឍ ប្រទេសជាតិ។
ចុងបញ្ចប់នៃកម្មវិធី ប្អូនៗសិស្សានុសិស្សទាំងអស់ក៏បានថ្លែងអំណរគុណឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចំពោះពួកគាត់ និងជូនពរថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ទាំងអស់ជួបប្រទះតែ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។