ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

សុំ​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជួយ​បំភ្លឺ​ផង ចំពោះ​ឈ្មោះ រឹ​ម វីរៈ ដែល​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​កម្លាំង​អាវុធហត្ថ និង​ដើរ​តួនាទី​ជា​អ្នក​រត់ការ

សុំ​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជួយ​បំភ្លឺ​ផង ចំពោះ​ឈ្មោះ រឹ​ម វីរៈ ដែល​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​កម្លាំង​អាវុធហត្ថ និង​ដើរ​តួនាទី​ជា​អ្នក​រត់ការ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ប្រជាពលរដ្ឋ​ស្នើសុំ​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជួយ​បំភ្លឺ​ចំពោះ​រូបថត លោក រឹ​ម វីរៈ និង​ជួយ​បំភ្លឺ​ចំពោះ​បុគ្គល​ឈ្មោះ រឹ​ម វីរៈ ដែល​ល្បីល្បាញ​ថា​មាន​តួនាទី​ការងារ​ជាច្រើន​កន្លែង​ក្នុង​ប្រទេស​ខ្មែរ ក្នុងនោះ​មាន​តួនាទី​ជា​មន្ត្រី​អង្គការ​ការពារ​បរិស្ថាន​សត្វព្រៃ​និង​ព្រៃឈើ ដែល​បាន​ស្លៀកពាក់​ជា​កងរាជអាវុធហត្ថ​ផង ជា​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង ជា​ប្រធាន​សមាគម​មនុស្សធម៌​ផង និង​ជា​អនុប្រធាន​សមាគម​ផ្សេងៗ​ទៀតផង​។ ដែល​ទង្វើ​ទាំងនេះ លោក រឹ​ម វីរៈ កំពុងតែ​អនុវត្ត​ប្រាសចាក​ផ្ទុយ​ពី​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​នៃ​កង​យោធា​ពល​ខេមរភូមិន្ទ ត្រង់​ចំណុច​មាត្រា​២៥ ចំពោះ​យោធិន​អាជីព​ត្រូវ​ហាម​ដាច់ខាត​៖
-​មិន​ឲ្យ​យក​ម៉ោង​រដ្ឋបាល​ទៅ​ប្រកប​វិជ្ជាជីវៈ​ជា​ឯកជន​
-​មិន​ឲ្យ​យក​ឥទ្ធិពល​និង​អំណាច របស់​មុខងារ​របស់​ខ្លួន ទៅប្រើ​ដើម្បី​ទាញយក​ផលប្រយោជន៍ អ្វី​មួយ​ដើម្បី​សំឡុត​គំរាមកំហែង បំពាន​សិទ្ធិ​ពលរដ្ឋ​
-​មិន​ឲ្យ​ប្រកប​មុខរប​រណា ដែល​នាំឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ នៃ​កងយោធពល​ខេមរភូមិន្ទ​
-​មិន​ឲ្យចូល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល ឬ​គ្រប់គ្រង​ក្រុមហ៊ុន​ជា​លក្ខណៈ​ឯកជន​។​

​ឥឡូវ​នេះ​ផង​ដែរ លោក រឹ​ម វីរៈ រូបនេះ កំពុង​បែកធ្លាយ​ឯកសារ​ពាក្យបណ្តឹង​ជាច្រើន​ពាក់ព័ន្ធ ដើរ​បោកប្រាស់​យក​លុយ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ក្នុង​ការ​រត់​ការ​ឲ្យចូល​ធ្វើការ​ជា​មន្ត្រី ក្នុង​អង្គការក្រៅរដ្ឋាភិបាល គឺ អង្គការ​ការពារ​បរិ​ស្ថាន សត្វព្រៃ ព្រៃឈើ​ប្រទេស​កម្ពុជា ដោយ​ក្នុង​ពលរដ្ឋ​ម្នាក់ៗ ត្រូវ​ចាញ់បោក​លោក រឹ​ម វី​រះ អស់​រាប់រយ​រាប់ពាន់​ដុល្លារ នេះ​បើ​យោងតាម​ពាក្យបណ្តឹង​របស់​ពលរដ្ឋ​។ ហើយ​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ចំណាយលុយ ទៅ​ឲ្យ​លោក រឹ​ម វី​រះ កំពុង​តែ​ស្រែក​ដង្ហោយ​ឲ្យ​ស្ថាប័ន​ច្បាប់​ស្វែងរក​យុត្តិធម៌​ជូន​ពួកគាត់ ជៀសវាង​បុគ្គល​រូប​នេះ​ដើរ​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ដទៃ​ផ្សេង​ទៀត​។​

​ចំពោះ​ករណី​សង្ស័យ​លើ​ការ​ក្លែងបន្លំ​ខ្លួន​ជា កងកម្លាំង​អាវុធហត្ថ ពី​សំណាក់ លោក រឹ​ម វី​រះ ខាង​សារព័ត៌មាន​បាន​ទំនាក់ទំនង​ទៅ​ម្ចាស់​រូប គឺ​លោក រឹ​ម វី​រះ តែ​គាត់​ឆ្លើយ​ថា​ជា​រូបថត​កាត់ត ខណៈ​ដែល​ប្រភព​ព័ត៌មាន បានញ្ជាក់​ឲ្យដឹងថា «​រូបថត​ទាំងនេះ​គឺ​ជា​រូបថត​ពិត ដែល​លោក រឹ​ម វី​រះ ដើរ​សំ​ញ៉ែង​ប្រាប់​គេឯង​ថា​ខ្លួន​ជា​មន្ត្រី​អាវុធហត្ថ​។​

​ចំណែកឯ​សុំណុំរឿង​ពាក្យបណ្តឹង របស់ ប្រជាពលរដ្ឋ​ប្តឹង លោក រឹ​ម វីរៈ ត្រូវបាន​ខាង​តុលាការ​ខេត្ត​ព្រៃវែង ធ្វើការ​ស៊ើបអង្កេត អស់​រយៈពេល​ជាច្រើន​ខែ​នៅ​មិនទាន់ ដឹងខុសដឹងត្រូវ​នៅឡើយ​នោះទេ ទោះបីជា​មាន​ឯកសា​រយោង​ជាច្រើន​យ៉ាងណាក៏ដោយ​។​

​ជៀសវាង​មាន​ការភាន់ច្រឡំ និង​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូរ នៃ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ពលរដ្ឋ​ស្នើសុំ​ដល់​លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៃ​កង​យោពល​ខេមរភូមិន្ទ ជួយ​បំភ្លឺ​មក​មហាជន​ផង​ទាន ដើម្បី​បញ្ជាក់​ថា​លោក រឹ​ម វី​រះ ខាងលើ​រូប​នេះ ជា​មន្ត្រី​កងរាជអាវុធហត្ថ ពិតប្រាកដ​ឬក៏​ក្លែងក្លាយ​។​

​សូម​បញ្ជាក់​ទៀត​ថា​៖ ពាក់ព័ន្ធ​ករណី​ឆបោក​យក​លុយ ពី​ប្រជាពលរដ្ឋ ពី​សំណាក់​លោក រឹ​ម វី​រះ ដែល​ល្បីល្បាញ​មាន​តួនាទី​ការងារ​ជាច្រើន​កន្លែង​ក្នុង​ប្រទេស​ខ្មែរ ខាង​សារព័ត៌មាន យើង បាន​ទទួល​ការ បំភ្លឺ​ជា​បន្តបន្ទាប់​ពី​លោក រឹ​ម វី​រះ តាម​សារ​អេឡិចត្រូនិច ដោយ​លោក​បាន​បដិសេធ​ចោល​ទាំងស្រុង​ចំពោះ​ពាក្យបណ្តឹង​ឆបោក​ពី​ប្រជាពលរដ្ឋ ដោយ​លោក​ទម្លាក់​និង​ចោទប្រកាន់​ទៅ​លោក ស៊ុន សា​មេឃ ប្រធាន​អង្គការ​ការពារ​សត្វព្រៃ​និង​ព្រៃឈើ​ប្រទេស​កម្ពុជា ដែលជា​អ្នក​នាំ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ចូលរួម​ធ្វើការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ លោក រឹ​ម វី​រះ ដដែល​រូបនេះ បាន​បន្ត​បដិសេធ​ដោយ​លើកឡើង​ទៀតថា ប្រជាពលរដ្ឋ​ទាំងអស់​នោះ​អត់​ការងារ​ធ្វើ​ចេះតែ​ដើរ​ប្តឹង​គេ​ប្តឹង​ឯង ហើយ​លោក រឹ​ម វី​វះ រូបនេះ​បាន​កំពុង​រៀបចំ​មេធាវី​ប្ដឹង​បក​វិញ​ទៅ​ប្រជាពលរដ្ឋ​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល