ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

អនុប្រធាន​សមាគម​យុវ​សិល្បករ​ដើម្បី​សន្តិភាព លោក រឹ​ម វីរៈ ដែល​គេ​ដឹងថា​មាន​តួនាទី​ច្រើន ក្នុង​ស្រុក​ខ្មែរ ត្រូវ​ពលរដ្ឋ​ជាច្រើន​គ្រួសារ ប្តឹងទៅ​តុលាការ ពីបទ «​ឆបោក​»

អនុប្រធាន​សមាគម​យុវ​សិល្បករ​ដើម្បី​សន្តិភាព លោក រឹ​ម វីរៈ ដែល​គេ​ដឹងថា​មាន​តួនាទី​ច្រើន ក្នុង​ស្រុក​ខ្មែរ ត្រូវ​ពលរដ្ឋ​ជាច្រើន​គ្រួសារ ប្តឹងទៅ​តុលាការ ពីបទ «​ឆបោក​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

មិនដឹង​យ៉ាងម៉េច​ទេ​! លោក រឹ​ម វីរៈ ដែល​មាន​គោ​រម្យ​ងារ​ជា ឯកឧត្តម​ផង និង ជា​មន្ត្រី​យោធា​ផង ហើយក៏​ជា​មន្ត្រី​បរិស្ថាន​ផង និង​កំពុងតែ​ទទួលបាន​ការតែងតាំង​ថ្មី​ថ្មោង ជា​អនុប្រធាន​សមាគម​យុវ​សិល្បករ​ដើម្បី​សន្តិភាព ផង​នោះ ពេលនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នាំគ្នា​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​កាន់​តុលាការ​ខេត្ត​ព្រៃវែង ដើម្បី​ចាត់​វិធានការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​

​នេះ​បើ​យោង​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ ដែល​សារព័ត៌មាន​យើង​ទទួលបាន ឃើញថា​៖ កាលពី​ឆ្នាំ​២០២១ លោក រឹ​ម វីរៈ ដែល​មាន​គោ​រម្យ​ងារ ជា «​ឯកឧត្តម​» ហើយ ក៏​មាន​តួនាទី​ការងារ​ជាច្រើន​អង្គភាព​ក្នុងស្រុក​ខ្មែរ និង​កំពុងតែ​ទទួលបាន​ការតែងតាំង​ថ្មី​ថ្មោង ជា​អនុប្រធាន​សមាគម​យុវ​សិល្បករ​ដើម្បី​សន្តិភាព បាន​លួងលោម ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ប្រមែ​ល​ប្រមូល​លុយ​អោយ​រូបលោក ដោយ​ក្នុង​ម្នាក់ៗ ចាប់ពី 100$ (​មួយ​រយ​ដុល្លារ​) ទៅ 1000$ (​មួយ​ពាន់​ដុល្លារ​) ក្នុង​ការ​ចូល​ជា​សមាជិក​មន្ត្រី​នៃ​អង្គការ​អភិរក្ស​បរិស្ថាន សត្វព្រៃ និង​ព្រៃឈើ ប្រទេស​កម្ពុជា ដោយ​ទទួលបាន​ប្រាក់បៀវត្ស​យ៉ាងតិច 300$ ដល់​1000$ ទៅ​តាម​តួនាទី​និង​ឋានៈ​នី​មួយៗ​។​

​ដោយសារ​ការ​លួងលោម និង​ផ្តល់​ជា​ទំនុកចិត្ត​ផង​នោះ ទើប​ប្រជាពលរដ្ឋ​ទាំងអស់នោះ សម្រេចចិត្ត​ប្រមែ​ល​ប្រមូល​លុយ ខ្លះ​ក៏​ដើរ​ខ្ចីបុល ខ្លះ​ក៏​ចង់ការ​ពី​គេ ដើម្បី​យកប្រាក់​អោយ​លោក​ឯកឧត្តម​បណ្ឌិត រឹ​ម វីរៈ អនុប្រធាន​សមាគម​យុវ​សិល្បករ​ដើម្បី​សន្តិភាព តាម​ការ​លួងលោម​បញ្ចុះបញ្ចូល​បោក​បញ្ឆោត​។​

​ប្រជាពលរដ្ឋ​ទាំងអស់​នោះ​បាន​បញ្ជាក់ទៀតថា​៖ ក្រោយ​ពី​ប្រមូល​លុយ​អោយ​ទៅ ឈ្មោះ រឹ​ម វីរៈ រួចរាល់​អស់​ហើយ​នោះ ការ​សន្យាថា​បាន​ការងារ​ក៏​អត់ ប្រាក់ខែ​ក៏​មិន​ដែល​មាន សួរ​នាំ​ទៅ​លោក រឹ​ម វីរៈ ចេះ​តែ​ឆ្លើយថា​ជិត​បាន​ហើយៗ ជិត​បាន​ហើយ​រហូត​។ ដោយ​ការរង់ចាំ​យូរពេក និង​អស់​ការជឿជាក់ ទើប​ដឹងថា​ជាការ «​ឆបោក​» ទើប​ពលរដ្ឋ​ទាំង​នោះ​នាំគ្នា​ទៅ​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេសាង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ឲ្យជួយ​ដោះស្រាយ តែ​នៅ​តែ​គ្មាន​ការដោះស្រាយ រហូត​ឈាន​ដល់​បន្ត​ប្តឹង​មក​កាន់​តុលាការ​ដើម្បី​ជួយ​រក​យុត្តិធម៌​។​

​ប្រជាពលរដ្ឋ​ដែល​ជា​ដើមបណ្តឹង​ទាំងអស់​គ្នា​នោះ សំណូមពរ ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រៃវែង មេត្តា​ជួយ​ពន្លឿ​នីតិវិធី និង​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​ពួកគាត់ ដោយ​ផ្តន្ទាទោស​ទៅលើ​ឈ្មោះ រឹ​ម វីរៈ តាម​ផ្លូវច្បាប់ និង​ឲ្យឈ្មោះ រឹ​ម វីរៈ ដែល​មាន​ងារ​ជា​ឯកឧត្តម​ខាងលើនេះ ប្រគល់​ប្រាក់​ឲ្យ​ពួក​វិញ និង​ទាម​ទារជំងឺចិត្ត​ចំនួន ១​មុឺន​ដុល្លារ​។​

​ជុំវិញ​ករណី​ខាង​នេះ ខាង​សារព័ត៌មាន​យើង បាន​ធ្វើ​ការទំនាក់ទំនង​ទៅកាន់​លោក រឹ​ម វីរៈ នៅ​រសៀល​នេះ តាមរយៈ​ទូរស័ព្ទ​ដើម្បី​ស​ការបំភ្លឺ លោក រឹ​ម វីរៈ បាន​ឆ្លើយ​និង​បដិសេធចោល​ទាំងស្រុង​ចំពោះ ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ខណៈ​លោក រឹ​ម វីរៈ លើកឡើងថា «​ការប្តឹង​គឺជា​សិទ្ធិ​របស់​បុគ្គល គាត់​ចង់​ប្តឹង​ជា​រឿង​របស់​ពួកគាត់​» ចំណែក​រឿង​លុយ​លោក​មិន​បាន​ទទួល​នោះទេ ការសន្យា​ចូល​ក្រប​ខណ្ឌ​ការងារ​ក៏​មិន​បាន​សន្យា​នោះដែរ​។​

​លោក រឹ​ម វីរៈ ដែលមាន ងារ ជា «​ឯកឧត្តម​» និង​កំពុងតែ​ទទួលបាន​ការតែងតាំង​ថ្មី​ថ្មោង ជា​អនុប្រធាន​សមាគម​យុវ​សិល្បករ​ដើម្បី​សន្តិភាព បាន​បន្ត​ឲ្យដឹង​ទៀតថា «​ករណី​ខាងលើ​នេះ រូបលោក​បាន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ចំនួន​ពីរ​លើក​រួចមកហើយ ហើយ​លោក​ក៏​កំពុង​ត្រៀម​រៀបចំ​មេធាវី ដើម្បី​ប្តឹង​បក​ទៅកាន់​ប្រជាពលរដ្ឋ​វិញ​ផងដែរ​»​។​

​យ៉ាងណាក្តី ខាង​សារព័ត៌មាន​យើង ធ្វើការ​ផ្សព្វផ្សាយ​ទៅ​តាម​ប្រភពព័ត៌មាន និង​ឯកសារ ដែល​ទទួលបាន​ទាំង​សង​ខាង​ភាគី ចំពោះ​វិធានការ ស្រាវជ្រាវ​ស៊ើបអង្កេត ឬ​ការធ្វើ​កោសល្យវិច័យ​ទៅ​ឯកសារ​ស្នាម​ផ្សេងៗ សង្ឃឹម​ថា​ស្ថាប័ន​តុលាការ និង​ផ្តល់​ភាពយុត្តិធម៌​ជូន​ភាគី​ដែល​រងគ្រោះ​ពិតប្រាកដ ដោយ​ផ្អែក​លើ​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល