ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

ក្រសួង​បរិស្ថាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​បណ្ណាល័យ​អេឡិចត្រូនិច (eLibrary)

ក្រសួង​បរិស្ថាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​បណ្ណាល័យ​អេឡិចត្រូនិច (eLibrary)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​គោលនយោបាយ​របស់​ក្រសួង​បរិស្ថាន ក្នុងការ​ពូន​ជ្រំ កសាង លើកកម្ពស់​ចំណេះដឹង​បរិស្ថាន ការធ្វើ​ទំនើបកម្ម​ស្ថាប័ន និង​ប្រែក្លាយ​ជា​រដ្ឋបាល​ទំនើប ស្រប​តាម​មាគ៌ា​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ក្រសួង​បរិស្ថាន​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​បណ្ណាល័យ​អេឡិចត្រូនិច (eLibrary) ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ លោក លោកស្រី តំណាង​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ​-​អន្តរជាតិ ព្រមទាំង​លោកគ្រូ អ្នកគ្រូ និង​បងប្អូន​យុវជន ជាច្រើនរូប​ទៀត នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៣ នា​ទីស្តីការក្រសួង​។​

​ថ្លែង​នូវ​របាយការណ៍​សង្ខេប ឯកឧត្តម កែ​ន សេរី​រដ្ឋា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន បាន​គូសបញ្ជាក់​ឱ្យដឹងថា គម្រោង​បណ្ណាល័យ​អេឡិចត្រូនិ​ចនៃ​ក្រសួង​បរិស្ថាន បាន​បង្កើតឡើង​តប​តាម​គំនិត​ផ្តួចផ្តើម និង​អនុសាសន៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន ស្រប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ គេហទំព័រ​បណ្ណាល័យ​អេឡិចត្រូនិច នឹង​ក្លាយជា​ថ្នាល​ឌីជីថល​ដែល​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការចែករំលែក​សម្រាប់​ចែករំលែក​ចំណេះដឹង ព័ត៌មាន​បរិស្ថាន​និង​ធនធានធម្មជាតិ ការធ្វើ​ទំនើបកម្ម​ស្ថាប័ន ក៏​ដូចជា​ការផ្សព្វផ្សាយ​សក្តានុពល​តំបន់ការពារធម្មជាតិ ជូន​សិស្ស និស្សិត សាធារណជន វិស័យ​ឯកជន និង​អ្នកស្រាវជ្រាវ ជា​ពិសេស​ជា​បណ្តុំ​ចងក្រង​ទិន្នន័យ​សម្រាប់​ក្រសួង​បរិស្ថាន​រយៈពេល​វែង​ផងដែរ​។ ជាមួយគ្នានេះ យើង​រីករាយ​ស្វាគមន៍​នូវ​រាល់​កិច្ចសហការ​ពី​គ្រប់​ស្ថាប័ន និង​ដៃគូ​នានា ក្នុងការ​ចែករំលែក​នូវ​គ្រប់​ប្រភេទ​ឯកសារ ទិន្នន័យ​នានា ក្រោម​ទម្រង់​ជា​រូបភាព ឯកសារ​សំណេរ សារ​សំឡេង ឬ​វីដែអូ ដើម្បី​ចងក្រង រក្សាទុក និង​ជា​ការចែករំលែក​ចំណេះដឹង​តាមរយៈ​បណ្ណាល័យ​អេឡិចត្រូនិច (eLibrary)​មួយ​នេះ ប្រើប្រាស់​ជា​ផលប្រយោជន៍​រួម​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម សាយ សំ​អាល់ បាន​បង្ហាញ​នូវ​សេចក្តីសោមនស្ស​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ក្រុមការងារ​ដែល​បាន​អនុវត្តបាន​ជោគជ័យ​សម្រេចបាន​នូវ​បណ្ណាល័យ​អេឡិចត្រូនិច (eLibrary) នេះ​ឡើង ដែល​ជា​មជ្ឍមណ្ឌល​ប្រមូល​ព័ត៌មាន​យ៉ាងសំខាន់​មួយ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា បណ្ណាល័យ​អេឡិចត្រូនិច មិន​ត្រឹមតែ​ជា​បណ្ណាល័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ឧបករណ៍​ដែល​នឹង​ប្រែក្លាយ​សង្គម​កម្ពុជា ប្រជាជន​កម្ពុជា ទៅ​ជា​សង្គម​សកល ប្រជាជន​សក ដែល​ពោរពេញ​ដោយ​បំណិន​ជីវិត ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​។​

​គួរ​បញ្ជាក់​ឱ្យដឹងថា បណ្ណាល័យ​អេឡិចត្រូនិច (eLibrary) នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​គេហទំព័រ​ផ្លូវការ​នៃ​ក្រសួង​បរិស្ថាន​ដែល​មាន​ស្រាប់ ដែល​ក្នុង​គេហទំព័រ​នេះ នឹង​ធ្វើ​បច្ចុប្បន្នភាព ប្រែ​ក្លាយទៅជា​គេហទំព័រ​ដ៏​សំបូរបែប និង​ប្រមូលផ្តុំ​គ្រប់​ប្រព័ន្ធ​ទិន្នន័យ ដែល​បាន​នឹង​កំពុង​អនុវត្ត​ស្ថិត​ក្នុង​រចនាសម្ព័ន្ធ​ចាត់តាំង​របស់​ក្រសួង​បរិស្ថាន ដែល​រួមមាន​៖ (១)​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ក្រសួង និង​មន្ទីរ​បរិស្ថាន (២)​ចំណេះដឹង​ទូទៅ​ពី​បរិស្ថាន ព្រឹត្តិការណ៍ ឬ​យុទ្ធនាការ​បរិស្ថាន​ផ្សេងៗ (៣)​ព័ត៌មាន​អំពី​ប្រព័ន្ធ CEMIS ដែល​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្រមូល​ព័ត៌មាន ថ្នាក់​ជាតិ​លើ​ការគ្រប់គ្រង​បរិស្ថាន (៤)​ព័ត៌មាន​អំពី​ប្រព័ន្ធ NRMIS ដែល​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង ចំណូល​មិនមែន​សារពើពន្ធ (៥)​ព័ត៌មាន​អំពី​ប្រព័ន្ធ SARMIS ដែលជា ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង ទ្រព្យសម្បត្តិ​រដ្ឋ (៦)​ព័ត៌មាន​អំពី​ប្រព័ន្ធ FMIS ដែល​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​គ្រប់​មុខសញ្ញា​ការចំណាយ​របស់​ក្រសួង​-​ស្ថាប័ន និង​(៧)​បណ្ណាល័យ​អេឡិចត្រូនិច​(eLibrary)៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល