ទាន់ហេតុការណ៍
ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!!
0

ឯកឧត្តម ស សុខា ថ្លែងអំណរគុណ​ដល់​ព​ល​រដ្ឋ​ក្នុង​ខេត្ត​ព្រៃវែង ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​

ឯកឧត្តម ស សុខា ថ្លែងអំណរគុណ​ដល់​ព​ល​រដ្ឋ​ក្នុង​ខេត្ត​ព្រៃវែង ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) ៖ ឯកឧត្តម ស សុខា បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​ព្រៃវែង សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៣ បាន​បង្ហោះ​សារ​ក្នុងផេក​ផ្លូវកា​ររបស់​ខ្លួន ថ្លែងអំណរគុណ​ដល់​ព​ល​រដ្ឋ​ក្នុង​ខេត្ត​ព្រៃវែង ក៏ដូចជា​នៅ​ទូទាំង​ប្រទេស ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ខាងក្រោម​នេះ ជា​ខ្លឹមសារ​ទាំងស្រុង​របស់​ឯកឧត្តម ស សុខា ដែល​បាន​បង្ហោះ​ក្នុងផេក​ផ្លូវកា​ររបស់​ខ្លួន ៖
[​ក្នុងនាម​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង ខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ​ដោយ​ស្មោះ​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រៃវែង ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជាង ៦២​ម៉ឺន​នាក់ ស្មើនឹង​ជាង ៨៤% និង​ជា​ពិសេស​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាងច្រើន​លើសលប់​។​

​ជារួម​ខ្ញុំ​សូម​សម្ដែង​នូវ​ការគោរព និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដែល​ជឿជាក់​លើ​កម្ពុជា លើ​រាជរដ្ឋាភិបាល និង​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជាង​៨​លាន​នាក់ ស្មើនឹង​ជាង ៨៤% និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​លទ្ធផល​ឈ្នះ​ភ្លូកទឹកភ្លូកដី​។​

​លទ្ធផល​នេះ​បញ្ជាក់​ឱ្យឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​មាន​ភាពចាស់ទំ​ខាង​នយោបាយ ពោល​គឺ បាន​គោរព​យ៉ាង​គត់​មុត​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ចែង​ដោយ​រដ្ឋធម្មនុញ្ញ​។ លើសពីនេះ ប្រជាពលរដ្ឋ​យល់​កាន់តែច្បាស់​អំពី​សារៈសំខាន់​នៃ​ការបោះឆ្នោត និង​បាន​អនុវត្ត​សិទ្ធិ​មួយ​នេះ​តាម​ឆន្ទៈ​ត្រឹមត្រូវ មិន​លុះ​តាម​ការ​ញុះញង់​របស់​អ្នកនយោបាយ​មួយ​អន្លើ ដែល​អន្ទង​ខុសច្បាប់​ឱ្យ​គូស​បំផ្លាញ​សន្លឹកឆ្នោត​ចោល ក្នុង​ចេតនា​ទុច្ចរិត​បំផ្លាញ​ការបោះឆ្នោត​នៅ​កម្ពុជា​។​

​លទ្ធផល​នេះ ក៏​បង្ហាញ​អំពី​ស្មារតី​សាមគ្គី​រួបរួម​របស់​ប្រជាពលរដ្ឋ​ក្រោម​ឆ័ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​។ ដូច្នេះ​យើង​បន្ត​កៀក​ស្មា​ស្រា​ក់ដៃ​គ្នា​ទាំង​រដ្ឋ​និង​រាស្ត្រ ទាំង​បក្ស​និង​ម្ចាស់ឆ្នោត ដើម្បី​នាំ​នាវា​កម្ពុជា​លើ​ផ្លូវ​សន្តិភាព ឆ្ពោះ​ទៅ​កំណែទម្រង់​ជា​បន្តបន្ទាប់​ដើរ​ឱ្យទាន់​ពិភពលោក​នា​យុគ្គសម័យ​សង្គម​ឌីជីថល បម្រើ​ឱ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ធូរធារ​សំបូរ​សប្បាយ​រុងរឿង​ព្រមៗ​គ្នា​]៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល