ក្រោមការចង្អុលបង្ហាញនឹងបញ្ជាផ្ទាល់ពី លោកអភិបាលស្រុកកៀនស្វាយ លោក ឡូវ សុខសាន្ត គណៈនៃអភិបាលស្រុកកៀនស្វាយ បានអោយលោក មេឃុំទាំង ៨ រៀបចំសណ្ដាប់ធ្នាប់ និងការពារសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកកៀនស្វាយ ដែលបានអញ្ចើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី ៧ នៅ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ គឺបានបញ្ចប់ដោយរលូន ។
គេសង្កេតឃើញថា ប្រជាពលរដ្ឋក្មុងឃុំទាំង ៨ ក្នុងស្រុកកៀនស្វាយ បានអញ្ចើញមកបោះឆ្នោតច្រើនកុះករ ។
ដោយឡែក ក្នុងឃុំបន្ទាយដែកនៅ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៣ លោក ទេព សុផាត មេឃុំបន្ទាយដែក បានបើកកិច្ចប្រជុំ និងសំណេះសំណាលជាមួយបងប្អូនសមាជិកឃុំ នឹង បងប្អូនប្រជាការពារឃុំ ដើម្បីលើកទឹកចិត្តដល់ពួកគាត់ដែលបំពេញភារកិច្ចយ៉ាងម៉ឺងមាត់ រៀចំសណ្ដាប់ធ្នាប់និងការពាសន្ដិសុខជូនបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ចើញទៅបោះឆ្នោត ទើបតែបានបញ្ចប់ ។
ក្នុងនោះ ប្រជាការពារមានចំនួន ៣២ នាក់ ក្នុងម្នាក់ៗ ទទួលបានការលើកទឹកចិត្តពីលោក ទេព សុផាត មេឃុំបន្ទាយដែក ក្នុងម្នាក់ៗ ទទួលបាន រួមមាន ÷ អង្ករ១០គីឡូ នឹងថវិកាមួយចំនួន ដែលអោយពួកគាត់បានសម្រួល ជីវភាពបានខ្លះ ។
ជាចុងក្រោយ លោក ទេព សុផាត មេឃុំបន្ទាយដែកបានថ្លែងអំណរអរគុណដល់៍បងប្អូនប្រជាការពារ នឹងបងប្អូនប្រជាពលរដ្ឋក្នុងឃុំបន្ទាយដែកទាំងអស់ដែលបានគាំទ្របោះឆ្នោតជូនគណះបក្សប្រជាជន ក៏ដូចបោះឆ្នោតគាំទ្រស្រលាញ់ដល់រូបលោក អោយបន្តដឹកនាំ នឹងបំរើបងប្អូនប្រជាពរដ្ឋក្នុងឃុំបន្ទាយដែក
លោក ទេព សុផាត មេឃុំបន្ទាយដែកនឹងសន្យាអភិវឌ្ឈន៍ នឹងបំពេញតាមតំរូវត្រូវការរបស់បងប្អូនប្រជាពលរដ្ឋអោយអស់ពីសមត្ថភាព ៕