នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឲ្យប្រតិភូ អ្នកសង្កេតការណ៍ បោះឆ្នោត អន្តរជាតិ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
សូមជម្រាបថា ប្រតិភូសង្កេតការណ៍អន្តរជាតិមានចំនួន៨៥នាក់ក្នុងចំណោម ៣៣៤រូបមកពី៦៥ប្រទេស ដែលនឹងត្រូវសង្កេតការណ៍បោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣កក្កដា ស្អែកនេះ៕