នៅថ្ងៃទី23ខែកក្កដាឆ្នាំ 2020 សង្កាត់រដ្ឋបាលជលផលពាមបាង សហការណ៍ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពាមបាង និងមន្ត្រីការិយាល័យបរិស្ថានប្រចាំការស្នាក់ការបាឡតឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំ បានចុះប្រតិបត្តិការត្រួតពិនិត្យ បង្ក្រាបបទល្មើល ជលផលនៅចំណុចជ្រោយធំស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ ។
សកម្មភាពនេះដឹកនាំដោយលោក ហុក ម៉ុន នាយរងសង្កាត់រដ្ឋបាលពាមបាង បានសហការជាមួយនគរបាលប៉ុស្តិ៍ពាមបាង និងមន្ត្រីការិយាល័យបរិស្ថាន ។
ស
ជាលទ្ឋផលសម្រេចបាន បង្កសំណុំរឿងបាន (01ករណី) របាំងសាច់ស្បៃមុចំនួន11របាំងប្រវែង 330ម៉ែត លបលូសាច់ស្បៃមុងចំនួន15ម៉ែត ឡុកសាច់ស្បៃមុងចំនួន 12គ្រឿង បង្គោលឈើចំនួន 270ដើម ត្រីចាក់ប្រលែងទម្ងន់ 15គីឡូក្រាម ៕