ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

ពិតជា​មិន​ធម្មតា​មែន បុគ្គល​ពីរ​នាក់​កំពុង​តែ​សាងសង់​លំនៅឋាន​លយ​ចូល​ព្រែក​យក​ធ្វើជា​កម្មសិទ្ធិ ពលរដ្ឋ​ដាក់​ការសង្ស័យថា មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ស្ថិតនៅក្នុង​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល !

ពិតជា​មិន​ធម្មតា​មែន បុគ្គល​ពីរ​នាក់​កំពុង​តែ​សាងសង់​លំនៅឋាន​លយ​ចូល​ព្រែក​យក​ធ្វើជា​កម្មសិទ្ធិ ពលរដ្ឋ​ដាក់​ការសង្ស័យថា មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ស្ថិតនៅក្នុង​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល ÷ យើង​ដឹង​ហើយ​ថា ទន្លេរ ស្ទឹង បឹង បួ​រ ព្រែក ជា​សម្បត្តិ​ធនធានធម្មជាតិ​របស់​រដ្ឋ​មិន​អាច​មាន​នរណា​ម្នាក់​កាន់កាប់ សាងសង់ អាស្រ័យ​ផល​បានឡើយ បច្ចុប្បន្ន​នៅ​ក្នុង​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ថ្មីៗ​នេះ គេ​បាន​សង្កេតឃើញ មាន​ករណី​លំនៅឋាន​សាងសង់​ជា​បន្តបន្ទាប់ ឡូយ​ចូលទៅក្នុង​ព្រែក​និង​លើ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ទាំង​មិន​មានច្បាប់​អនុញ្ញាត បាន​ធ្វើឲ្យ​មហាជន​ចាប់អារម្មណ៍ ទៅ​លើ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​មិន​មាន​ការទប់ស្កាត់​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៣ អ្នកសារព័ត៌មាន​យើង​បាន​ទៅ​ដល់​ទីតាំង​ខាងលើ ពលរដ្ឋ​បានឱ្យដឹងថា មាន​បុគ្គល​អ្នកមាន​លុយ​ពីរ​នាក់​កំពុងតែ​សាងសង់​លំនៅឋាន​ឡូយ​ចូល​ក្នុង​ព្រែក ហាក់បីដូច​ជា​មើលស្រាល​ច្បាប់ទម្លាប់ ប៉ុន្តែ​អស់លោក​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ហាក់​មិន​អើពើ ហាមឃាត់ ឬ​ទប់ស្កាត់​ទាល់តែសោះ​។​

​បុគ្គល​ដែរ​សាងសង់​លំនៅឋាន​ឡូយ​ចូលក្នុង​ព្រែក​នោះ​មានឈ្មោះ​
​ទី ១. ឈ្មោះ លោក តា ម៉ាប់ (​ជា​ជនជាតិ​យួន​)​ដែល​កំពុង​សាងសង់​លំនៅឋាន​ឡូយ​ចូល​ក្នុង​ព្រែក​យក​ធ្វើជា​កម្មសិទ្ធិ ស្ថិតនៅក្នុង​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​
​ទី​.២ ឈ្មោះ ស្រី ភា ដែរ​កំពុងតែ​សាងសង់​លំនៅឋាន​ឡូយ​ចូល​ក្នុង​ព្រែក ដើម្បី​បើក​កន្លែង​កំសាន្ត​សប្បាយៗ​(​ខារ៉ាអូខេ​) ស្ថិតនៅក្នុង​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​

​ចំណុច​នេះ​.​ពលរដ្ឋ​លើកឡើងថា បើ​មិន​មាន​ការទប់ស្កាត់ ឬ​បង្ក្រាប ពី​អាជ្ញាធរ​ពាក់ព័ន្ធ ទៅ​លើ​លំនៅឋាន​អនាធិបតេយ្យ​សាងសង់ ឡូយ​ចូលក្នុង​ព្រែក​នោះ​ទេ ពិតជា​រីក​រាលដាល​កាន់តែ​ច្រើន​ទៅៗ​ហើយ​។ ពីព្រោះ​គេ​មើលឃើញថា អ្នក​ដែល​សាងសង់​ឡូយ​ចូល​ក្នុង​ព្រៃ​បាន ក្រៅ​ពី​អ្នក​នោះ​ទៀត គេ​ក៏​អាច​សាងសង់​បាន​ដូចគ្នា​។ ហើយ​អ្នក​ដែល​អាច​សាងសង់​លំនៅឋាន​ឡូយ​ចូល​ព្រែក​បាន​នេះ គឺ​មិនមែន​ប្រជាពលរដ្ឋ ដែលជា​អ្នក​មាន​ជីវភាព​ទន់ខ្សោយ​នោះ​ដែរ ។​

​ជុំវិញ​បញ្ហា​សាងសង់​លំនៅឋាន​មិនមាន ច្បាប់​ខាងលើ​នេះ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រស់នៅ​ម្តុំ​នោះ បាន​ត្អូញត្អែរ​ពី​សកម្មភាព​សាងសង់​លំនៅឋាន ពី​សំណាក់​បុគ្គល មាន​លុយ មានអំណាច ព្រហើន​បំពាន​ផ្លូវច្បាប់​ដោយ​សាងសង់​លំនៅឋាន​រំលោភ​ចូល​ក្នុង​ព្រែក​ទាំង​គឃ្លើន​ដោយ​មិន​ខ្លាច​ញញើត​ច្បាប់​អ្វី​បន្តិច​ឡើយ ។​

​ពាក់ព័ន្ធ​និង​ការសាងសង់​លំនៅដ្ឋាន​ឡូយ​ចូលក្នុង​ព្រែក​ខាង​លើ​នេះ​ដែរ​អ្នក​យក​ព័ព៌មាន​យើង​បាន​ទូរស័ព្ទ​ទៅ​លោក មេឃុំ​គគីរ​ធំ គាត់​បាន​បកស្រាយ​យ៉ាង​ស្រទន់​ថា ទីតាំង​ខាងលើនេះ​គាត់​បាន​ដឹង​ហើយ គាត់​បាន​រាយការណ៍​ជូន​ទៅ​ថ្នាក់លើ ព្រោះ​យើង​ថ្នាក់ក្រោម​រង់ចាំ​ស្តាប់​ថ្នាក់លើ​តើ​មាន​ចំណាត់ការ​យ៉ាង​ណា​។​

​លោកពូ​បាន​បន្តទៀតថា ប៉ុន្តែ​ម្សិលមិញ​នេះ​ខ្ញុំ​បាន​ឲ្យ​អាជ្ញាធរ​ឃុំ​និង​មន្ត្រី​ប៉ុស្តិ៍​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​ដល់​ម្ចាស់​លំនៅដ្ឋាន​ខាងលើ​ដែល​កំពង់​សាងសង់ មិន​ឲ្យ​សាងសង់​បន្ត​ទៀត​ទេ ព្រោះ​ខាង​មុខ​ជាប់​ផ្លូវ ខាងក្រោយ​ជាប់​ប្រឡាយ បើ​មិន​ហាមឃាត់​ឬ​ទប់ស្កាត់​ទេនោះ ប្រាកដ​ណាស់​ច្បាស់​ជា​មាន​អ្នក​ទៅ​សាងសង់​បន្ត​ទៀត​ហើយ សូម​អរគុណ​លោក​ប្អូន​អ្នកសារព័ត៌មាន​ល្អ​ប្រពៃ​ណាស់​ដែល​បាន​ទំនាក់ទំនង​មក​សួរ​ខ្ញុំ​មុន​។​

​ជាមួយគ្នានេះ​ដែរ​លោក អភិបាល​ស្រុក​កៀនស្វាយ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៣ អ្នកសារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​សួរ​ពាក់ព័ន្ធ​នឹង​ការសាងសង់​លំនៅឋាន​ឡូយ​ចូលក្នុង​ព្រែក​ខាង​លើ​នេះ លោក​បាន​ប្រាប់​មក​សារព័ត៌មាន​យើង​ថា លោក​បានឲ្យ​គេចុះ​ទៅ​មើល​ហើយ សុំទោស​ខ្ញុំ​ជាប់​ប្រជុំ​បន្តិច​។​

​ពលរដ្ឋ​រង់ចាំ​មើល​ថា​តើ​បុគ្គល​អ្នកមាន​លុយ​ដែល​កំពុង​សាងសង់​លំនៅដ្ឋាន​ឡូយ​ចូល​ក្នុង​ព្រែក​យក​ធ្វើជា​កម្មសិទ្ធិ ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​នោះ តើ​ជំនាញ​មាន​នឹង​ចំណាត់ការ​ផ្លូវច្បាប់​យ៉ាងណាដែរ​.? ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល