សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមជម្រាបជូនដំណឹងយ៉ាងក្រៀមក្រំ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី មិត្តអ្នកសារព័ត៌មាន ញាតិមិត្តជិតឆ្ងាយ នៃសព ដោយ លោក ហង្ស ចក្រា ចាងហ្វាងគេហទំព័រ ខ្មែរម្ចាស់ស្រុក និងជាអនុប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានទទួលមរណភាពហើយ នៅវេលា ម៉ោង ៥ និង ៣៨ នាទីព្រឹក ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៣ នៅមន្ទីពេទ្យកាលម៉ែត្រ ក្នុងជន្មាយុ ៦៩ ឆ្នាំ ដោយសារជំងឺលើសឈាមធ្ងន់ធ្ងរពេក ។
បច្ចុប្បន្ន សព ត្រូវបានតម្កល់នៅគេហដ្ឋានលោកគ្រូផ្ទាល់ សង្កាត់បឹងកេងកង ៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី មិត្តអ្នកសារព័ត៌មាន ញាតិមិត្តជិតឆ្ងាយ ទាំងអស់ ដើម្បីចូលរួម រំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព ៕