ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន និង​តំណាង​ក្រុមហ៊ុន​សាងសង់ ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​ទេសចរណ៍ធម្មជាតិ នៃ​​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ស្រែអំពិលនិង​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន និង​តំណាង​ក្រុមហ៊ុន​សាងសង់ ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​ទេសចរណ៍ធម្មជាតិ នៃ​​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ស្រែអំពិលនិង​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ថ្ងៃ​ទី​០៩ ខែ​កក្ត​ដា ឆ្នាំ​២០២៣ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន និង​តំណាង​ក្រុមហ៊ុន​សាងសង់ ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​ទេសចរណ៍ធម្មជាតិ នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ស្រែអំពិល ខេត្ត​កំពង់ឆ្នាំង និង​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង និង​ខេត្ត​ពោធិ៍សាត់ នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ។

​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ក្នុង​គោលបំណង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​សហគមន៍​មូលដ្ឋាន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា « ការអភិវឌ្ឍ​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​» ដែល​ជា​គោលដៅ​ទេសចរណ៍​ល្អ​ឯក​ប្រកបដោយ​ការទទួលខុសត្រូវ មាន​និរន្តរភាព ដោយ​មាន​ការសាងសង់​តូប​លក់​ម្ហូបអាហារ ខ្យស់​អង្គុយ​លំហែ​កម្សាន្ត កសាង​បន្ទប់ទឹក ចំណត​ម៉ូតូ និង​យានយន្ត កន្លែង​បោះតង់ កែលម្អ និង​រៀបចំ​សួនច្បារ និង​ផ្លូវ​ថ្មើរជើង ដោយ​មាន​ជណ្តើរ​ទ្បើង​ចុះ ឱ្យ​មាន​សោ​ភណ្ឌ​ភាព​សំដៅ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូល​ទៅ​ទស្សនា​កម្សាន្ត​កាន់តែ​ច្រើន​ទ្បើង​ថែម​ទៀត ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍ ក៏ដូចជា​ការកាត់បន្ថយ​ការពឹង អាស្រ័យ​លើ​ផល និង​អនុផល​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ​។ យ៉ាងណាមិញ ការរៀបចំ​ហេ​ដ្ឋា​រ​ចស​ម្ព័​ន្នក្នុង​សហគម​ន៍​តំបន់ការពារធម្មជាតិ នេះ​ជា​ពិសេស​សហគមន៍​ទេសចរណ៍ធម្មជាតិ គឺជា​យន្តការ​មួយ​ដ៏​សំខាន់ នៅក្នុង​កិច្ចការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ការលើកកម្ពស់​ជីវភាព​របស់​នៅ​របស់​សហគមន៍ ដើម្បី​ចូលរួម​ការគ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព​។​

​គួរ​បញ្ចាក់​ថា​៖​សមិទ្ធិផល​នៃ​ការរៀបចំ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​ទេសចរណ៍ធម្មជាតិ នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ស្រែអំពិល ស្ថិតក្នុង​ភូមិ​ក្តុល ភូមិ​ដំណាក់​អំពិល ភូមិ​អូរ​ល្ពៅ និង​ភូមិ​ដំណាក់​ខ្លុង ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង និង​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង ស្ថិតក្នុង​ភូមិ​បំណក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល