ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឧបត្ថម្ភថវិកា ចំនួន ២,០០០,០០០រៀល ដើម្បីជួយសម្រួលថ្លៃព្យាបាលជំងឺ លោក ហង្ស ចក្រា អនុប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលកំពុងមានជំងឺត្រូវសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យកាល់ម៉ែត្រ ។
ទន្ទឹមនេះដែរ ឯកឧត្តមយ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន ក៏បានឧបត្ថម្ភ ថវិកា ៥០ ដុល្លា ដើម្បីជួយសម្រួលថ្លៃព្យាបាលជំងឺ លោក ហង្ស ចក្រា ផងដែរ ។
សមាគម សេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ជ្រះថ្លារបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯក ឧត្តមយ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន ដែលបាន ឧបត្ថម្ភថវិកា ដើម្បីជួយសម្រួលថ្លៃព្យាបាលជំងឺ លោក ហង្ស ចក្រា អនុប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលកំពុងមានជំងឺត្រូវសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យកាល់ម៉ែត្រ ។
សូមជូនពរ ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវ រួមទាំង ឯកឧត្តម យ៉ែម ណយ និងលោកជំទាវ មានសុខភាពល្អបរិបូរណ៍ និង ទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃ៦ កក្កដា ២០២៣ លោក ហង្ស ចក្រា អនុប្រធានសមាគម សេរីភាពអ្នកសារព័ត៌មានកម្ពុជា ត្រូវបានសង្គ្រោះបន្ទាន់ ព្រោះជំងឺលើសឈាម ។ បច្ចុប្បន្ននេះ លោកកំពុងសំរាកនៅនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
សូមមេត្តាចូលរួមឧបត្តមតាមរយៈ លោក ថាំង ប៊ុនសុង អគ្គលេខាធិការ សមាគម សេរីភាពអ្នកសារព័ត៌មានកម្ពុជា Telegram 012 25 38 87 និង
ABA ( 00 268 3050 THANG BUNSONG )
៕