ទាន់ហេតុការណ៍
ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!!
0

ឯកឧត្តម ឆាន់ សាផាន តំណាង​ដ៏​ខ្ពង់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួប​សំណេះសំណាល​ជាមួយ ឯកឧត្តម ប្រធាន អនុប្រធាន​ក្រុមការងារ​គណបក្ស ជា​សមាជិក​សមាជិការ​គណបក្ស​ប្រជាជន ប្រហែល​ជាង​៥០០​នាក់​..!!

ឯកឧត្តម ឆាន់ សាផាន តំណាង​ដ៏​ខ្ពង់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួប​សំណេះសំណាល​ជាមួយ ឯកឧត្តម ប្រធាន អនុប្រធាន​ក្រុមការងារ​គណបក្ស ជា​សមាជិក​សមាជិការ​គណបក្ស​ប្រជាជន ប្រហែល​ជាង​៥០០​នាក់​..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ​÷ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម​ប ឆាន់ សាផាន តំណាង​ដ៏​ខ្ពង់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ពង្រឹង​មូលដ្ឋាន ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បាន​ចុះ​ជួប​សំណេះសំណាល ជាមួយ ឯកឧត្តម ប្រធាន អនុប្រធាន​ក្រុមការងារ​គណបក្ស​ជា​សមាជិក​សមាជិកា​រគ​ណ​បក្ស​ប្រជាជន ប្រហែល​ជាង​៥០០​នាក់ នៅលើ​ឧបដ្ឋាន​សាលា​ឆាន់​វត្ត​ពោធិរ​ង្សី ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ឆាន់ សាផាន តំណាង​ដ៏​ខ្ពង់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​លេីក​ឡេ​ី​ង​ថា ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​មកនេះ ក្រោម​ម្លប់​សនិ្តភាព​ពេញលេញ និង​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ប្រជា​ពលរដ្ឋ​ខ្មែរ​ពិតជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង ចំពោះ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ ជាច្រើន​ឥត​គណនា​ដែល​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង របស់​យើងទាំងអស់គ្នា​ក្នុង​ការស្តារ និង​កសាង​ប្រទេសជាតិ​មួយ​ដែល​ត្រូវ​បំផ្លិចបំផ្លាញ ញាំញី​ដោយសារ​ភ្លើងសង្គ្រាម​ដ៏​រ៉ាំរ៉ៃ អស់​ជាច្រើន​ទសវត្ស​ឱ្យ​ក្លាយជា​ទឹកដី​មួយ​ដែល​ពោរពេញ ដោយ​សុខសន្តិភាព ស្ថិរភាព និង​មាន​ការរីកចម្រើន​ឥត​ឈប់ឈរ​និង​កំពុង​បោះជំហាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​ឆ្ពោះទៅកាន់​អនាគត​ដ៏​រុងរឿង​។​

​ឯកឧត្តម ឆាន់ សាផាន បាន​បន្តថា​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​គោលនយោបាយ​ច្បាស់លាស់​ក្នុង​ការថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ ដោយ​កសាងបាន​នូវ​សមិទ្ធផល​ជាច្រើន​គ្រប់​វិស័យ​នៅ​ទូទាំង​ប្រទេស​ដូចដែល​យើង​ទាំងអស់គ្នា​បានដឹង និង​បាន​ឃើញស្រាប់​។​
​ឯកឧត្តម ឆាន់ សាផាន បាន​គូសបញ្ជាក់​អំពី​សមិទ្ធផល និង​ស្នាដៃ​ធំៗ​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ស​ម្រេច​បាន​ក្នុង​រយៈពេល​៥​ឆ្នាំ ក្នុងនោះ​មានដូចជា​កិច្ចការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ការគោរព​ប្រតិបត្តិ​រដ្ឋធម្មនុញ្ញ ការគោរព​ប្រតិបត្តិ​ប្រកប​ដោយ​ភក្ដីភាព​ចំពោះ​ព្រះមហាក្សត្រ និង​របបរាជានិយម ការបង្កា​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​ការរៀបចំ​ជោគជ័យ​នូវ​កិច្ចប្រជុំ​អាស៊ាន និង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ជាដើម​។​

​ក្រោយពី​បញ្ចប់​ការ​សំណេះសំណាល ឯកឧត្តម​ប ឆាន់ សាផាន តំណាង​ដ៏​ខ្ពង់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ដាំផ្ញើ​ដល់ ឯកឧត្តម ប្រធាន អនុប្រធាន​ក្រុមការងារ​គណបក្ស ជា​សមាជិក​សមាជិការ​គណបក្ស​ប្រជាជន និង បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា និង បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា នៅ​លេខ​រៀង​ទី (១៨) នៅលើ​សន្លឹកឆ្នោត នៅ​ថ្ងៃ​អាទិត្យ​ទី ២៣ ខែកក្កដា ឆ្នាំ​២០២៣ (​មាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​សន្តិភាព មាន​ការអភិវឌ្ឍន៍​)៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល