នៅថ្ងៃសុក្រ ទី១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលការយកព័ត៌មាន អំពីដំណើរការបោះឆ្នោតរៀបចំ ក្រោមអធិបតីភាព ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន ។
សូមអរគុណឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន ដែលបានចូលរួមបិទវគ្គបណ្តុះបណ្តាល។
សូមអរគុណឯកឧត្តម ស៊ី បរិញ្ញា ទីប្រឹក្សាក្រសួងព័ត៌មាន ដែលបានចែករំលែកបទពិសោធន៍អំពីការយកព័ត៌មានបោះឆ្នោត និងលោកគ្រូ សុន សារ៉ាត អនុប្រធានការិយាល័យបោះឆ្នោតស្រុកកងមាស ដែលបានពន្យល់អំពីនិតិវិធីក្នុងការិយាល័យបោះឆ្នោត ៕