ខេត្តក្រចេះ ៖ នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ លោកអនុបណ្ឌិត ឌីម សុខុន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ ព្រមទាំង លោកអនុបណ្ឌិត ឃឹម រដ្ឋា, លោកអនុបណ្ឌិត ពុំ តារា, លោកហ៊ុន ពិសិដ្ឋ និងលោកសុខ ខេងស៊ី និងសមាជិក សមាជិកាយុវជនសេដ្ឋកិច្ចជាច្រើនរូប បាននាំយកកូនឈើចំនួន១០០ដើម ក្នុងនោះ មានកូនឈើក្រញូង ៧០ ដើម និងកូនឈើធ្នង់ ៣០ ដើម ចូលរួមឧបត្ថម្ភទិវាដាំកូនឈើនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣ នៅខេត្តក្រចេះ ស្រុកឆ្លូង ឃុំខ្សាច់អណ្ដែត នៅសាលាបឋមសិក្សាព្រែកសំរោង ដឹកនាំដោយឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ ៕