ខេត្តក្រចេះ ៖ អាត្មាភាព ព្រះវិន័យសរមុនី អោក មុនីវិន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការ វត្តមណីរង្សី ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ បានថ្លែងអំណរអរគុណដល់ក្រុមយុវជន សេដ្ឋកិច្ចរាជធានីភ្នំពេញ បានចំណាយថវិការផ្ទាល់ខ្លូនទិញកូនឈើចំនូន១០០ដើម ឧបត្ថម្ភដល់វត្តមណីរង្សី ។
កូនឈើចំនូន១០០ដើម រួមមាន កូនឈើក្រញូងចំនូន ៧០ ដើម កូនឈើធ្នង់ចំនូន ៣០ ដើម ដើម្បីចូលរួមដាំកូនឈើ នៅក្នុងវត្តមណីរង្សី ហៅវត្តព្រែកសំរោង ។
ក្រុមយុវជន សេដ្ឋកិច្ចរាជធានីភ្នំពេញ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ទិញកូនឈើឧបត្ថម្ភ រួមមាន ៖
១- លោកអនុបណ្ឌិត ឌីម សុខុន
២- លោកអនុបណ្ឌិត ឃីម រដ្ឋា
៣- លោកអនុបណ្ឌិត ពុំ តារា
៤- លោក ហ៊ុន ពិសិដ្ឋ
៥- លោក សេង សុខេង ចាងហ្វាងការផ្សាយគេហទំពរ័(សុីអិនធី ហតញុយ៍)
ព្រះតេជគុណបានថ្លែងអំណរគុណ និងសូមជូនពរ បងទាំងអស់គ្នា ជួបប្រទះនូវពុទ្ធពរ ៤ ប្រការ អាយុ វណ្ណៈ សុខ ពល កុំបីឃ្លៀងឃ្លាតឡើយ ៕