ខេត្តក្រចេះ÷ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ក្រុមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ លោកអនុបណ្ឌិត ឌីមសុខុន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញព្រមទាំង លោកអនុបណ្ឌិត ឃីម រដ្ឋា លោកអនុបណ្ឌិត ពុំ តារា លោកអនុបណ្ឌិត ហ៊ុន ពិសិដ្ឋ នឹងលោក សេង សុខេង ចាងហ្វាងការផ្សាយ គេហទំព័រ (ស៊ីអិនធី ហតញូយ៍) បានចំណាយថវិកាផ្ទាល់ខ្លួនទិញកូនឈើចំនួន ១០០ដើម ក្នុងនោះកូនឈើក្រញូងចំនួន៧០ដើម និងកូនឈើធ្នង់ចំនួន៣០ដើម ដឹកតាមរថយន្តយកទៅប្រគេនព្រះគ្រូចៅអធិការវត្ត មណីរង្សី ព្រះនាមព្រះវិន័យសរមុនី អោក មុនីវិន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា០៩ កក្កដា នៅវត្តព្រែកសំរោង ភូមិព្រែកសំរោង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ស្អែកនេះ។
នាឱកាសនោះ ព្រះគ្រូចៅអធិការ វត្តមណីរង្សី ព្រះនាមព្រះវិន័យសរមុនី អោក មុនីវិន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា បានសូមថ្លែងអំណរអរគុណដល់ក្រុមយុវជន សេដ្ឋកិច្ចរាជធានីភ្នំពេញ ដែរមានលោកអនុបណ្ឌិត ឌីម សុខុន លោកអនុបណ្ឌិត ឃីម រដ្ឋា លោកអនុបណ្ឌិត ពុំ តារា លោកអនុបណ្ឌិត ហ៊ុន ពិសិដ្ឋ នឹងលោក សេង សុខេង ចាងហ្វាងការផ្សាយ គេហទំព័រ (ស៊ីអិនធី ហតញូយ៍) ដែលបានចំណាយថវិកាផ្ទាល់ខ្លួនទិញកូនឈើនិងចំណាយពេលវេលាដ៏មានតម្លៃដឹកនាំកូនឈើយកមកប្រគេនព្រះសង្ឃដល់វត្ត ព្រះគ្រូចៅអធិការវត្ត មណីរង្សី សូមជូនពរ បងទាំងអស់គ្នា ជួបប្រទះនូវពុទ្ធពរ ៤ ប្រការ អាយុ វណ្ណៈ សុខ ពល កុំបីឃ្លៀងឃ្លាតឡើយ៕