នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការរបស់ខ្លួន ក្រុងអរិយក្សត្រ ខេត្តកណ្តាល សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលមាន លោក ទេស វិបុល ជាប្រធាន បានបន្តបង្កើនចំណេះដឹងនិងជំនាញ ជូនអ្នកសារព័ត៌មាន ៩៣នាក់ ស្តីពី «ការយកព័ត៌មានអំពីដំណើរការបោះឆ្នោតនៅកម្ពុជា» ។
គួរបញ្ចាក់ថា សមាគមបានរៀបចំវគ្គបណ្តុះបណ្តាលបែបនេះ ចំនួន៧វគ្គមកហើយ ជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកព័ត៌មានថា “ត្រូវខិតខំលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា”។