ទាន់ហេតុការណ៍
ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!!
0

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ខ្សាច់​អណ្ដែត អញ្ជើញ​ចូលរួម​យុទ្ធនាការ​ឆ្ពោះទៅកាន់​ជ័យជំនះ​នៃ​ការបោះឆ្នោត​ជាតិ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ខ្សាច់​អណ្ដែត អញ្ជើញ​ចូលរួម​យុទ្ធនាការ​ឆ្ពោះទៅកាន់​ជ័យជំនះ​នៃ​ការបោះឆ្នោត​ជាតិ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ​÷ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២៣ លោក ស្រី យ៉ាង មនោ​រម្យ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ខ្សាច់​អណ្តែត អញ្ជើញ​ចូលរួម​យុទ្ធនាការ​ឆ្ពោះទៅកាន់​ជ័យជំនះ​នៃ​ការបោះឆ្នោត​ជាតិ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម ព្រុំ​សុខា រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ក្រចេះ ឯកឧត្តម វ៉ា ថន នឹង ក្រុមការងារ​គណបក្ស​ជា​ជន​សមាជិក​សមាជិការ​គណបក្ស ស្រុក និង​ឃុំ ប្រមាណ​ជាង​៦០០០​នាក់ ស្ថិត​នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​ឯកឧត្តម ព្រុំ សុខា បាន​ថ្លែងថា​៖ ក្នុង​រយៈពេល ៧២​ឆ្នាំ​កន្លងទៅនេះ គណបក្ស​ប្រជាជន​កម្ពុជា​យើង បាន​សម្រេច​នូវ​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ គឺ​បាន​សង្គ្រោះ​ជីវិត​ប្រទេសជាតិ និង​ប្រជាជន ឲ្យ​រស់​ឡើង​វិញ​ពី​របប​ប្រល័យ​ពូជសាសន៍ និង​ការពារ​ការវិលត្រឡប់​នៃ​របប​ដ៏​ឃោរឃៅ​នេះ និង​បាន​ធ្វើ​ជា​ស្នូល​នៃ​ការផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ បញ្ចប់សង្គ្រាម​រុំាំរ៉ៃ បង្កើតបាន សុខ​សន្តិភាព​ពេញលេញ ពង្រឹង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស និង​សម្រេច​ការបោះឆ្នោត​យ៉ាង​ទៀត​ទាត់ ទាំង​បោះឆ្នោត​រដ្ឋសភា ព្រឹទ្ធសភា បោះឆ្នោត​ឃុំ សង្កាត់ បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត បោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង ស្រុក តាម​ការកំណត់​នៃ​រដ្ឋ​ធម្មនុញ្ញ ដោយ​ទទួលបាន​ការគាំទ្រ និង​សាទរ​ពី​សំណាក់​សហគមន៍ជាតិ និង​អន្តរជាតិ​។ កម្ពុជា បាន​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នៅ​លើ​ពិភពលោក ជាក់ស្តែង​ក្នុង​អំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ គណបក្ស​ប្រជាជន​កម្ពុជា​យើង បាន​ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​ការពារ​សុខមាលភាព និង​អាយុជីវិត​របស់​ប្រជាជន​យើង ដែល​ធ្វើឲ្យ​កម្ពុជា ក្លាយជា​ប្រទេស​ដែល​ងើប​ចេញ​ពី​ជម្ងឺ​កូវី​ដ​-១៩ បាន​លឿន​ជាង​គេ​នៅលើ​ពិភពលោក​។​

​ដោយឡែក​លោក ស្រី យ៉ាង មនោ​រម្យ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ខ្សាច់​អណ្តែត បាន​ផ្ដាំផ្ញើ​ដល់​សមាជិក​សមាជិកា​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា និង បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា នៅ​លេខ​រៀង​ទី (១៨) នៅលើ​សន្លឹកឆ្នោត នៅ​ថ្ងៃ​អាទិត្យ​ទី ២៣ ខែកក្កដា ឆ្នាំ​២០២៣ (​មាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​សន្តិភាព មាន​ការអភិវឌ្ឍន៍​)៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល