ទាន់ហេតុការណ៍
ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!!
0

​ឯកឧត្តម សាយ សំ​អាល់ អញ្ជើញ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្នុង​ខេត្ត​ព្រះសីហនុ និង​ធ្វើ​មី​ទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៧២ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​

​ឯកឧត្តម សាយ សំ​អាល់ អញ្ជើញ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្នុង​ខេត្ត​ព្រះសីហនុ និង​ធ្វើ​មី​ទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៧២ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ ឯកឧត្តម សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ក្នុង​ខេត្ត​ព្រះសីហនុ និង​មី​ទ្ទីង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧២ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៣ ។​

​នៅក្នុង​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ក្នុង​ខេត្ត​ព្រះសីហនុ មាន​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូលរួម​យ៉ាងច្រើន​កុះករ ដោយ​ទឹកមុខ​សប្បាយរីករាយ និង​ក្តីសង្ឃឹម ក្នុងនោះ​មាន​ការ​ដង្ហែ​ក្បួន​តាម​រថយន្ត ម៉ូតូ និងរ​ម៉ក អម​ជាមួយ​ទិស​ស្លោក និង​សារ​នយោបាយ​សំខាន់ៗ រំលេច​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បន្ត​ដឹកនាំ​និង​កសាង​ជាតិ​មាតុភូមិ​កម្ពុជា ឱ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​បន្ថែម​ទៀត នៅលើ​មាគ៌ា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​វឌ្ឍនភាព​សង្គម​។​

​សូមបញ្ជាក់​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ មាន​រយៈពេល​២១​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣ ហើយ​ការ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ដោយ​មាន​គណបក្សនយោបាយ​ឈរ​ឈ្មោះ​ចំនួន​១៨ ចូលរួម​ប្រកួតប្រជែង ។​

​គួរ​រំលឹក​ផងដែរ​ថា នៅក្នុង​ខេត្ត​ព្រះសីហនុ ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ មាន​ចំនួន ១៤៩ ៨០៧​នាក់ មាន​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន ៣០៦ និង​មាន​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ចំនួន​១២ រួមមាន ៖
​គណបក្ស​ខ្មែរ​តែមួយ , គណបក្ស​សញ្ជាតិ​កម្ពុជា , គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ , គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី , គណបក្ស​ខ្មែរ​ឈប់​ក្រ , គណបក្ស​ហ្វ៊ុនស៊ិនប៉ិច , គណបក្ស​ធម្មាធិបតេយ្យ , គណបក្ស​ឯកភាព​ជាតិ​ខ្មែរ , គណបក្ស​យុវជន​កម្ពុជា , គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា ៕

  

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល