ទាន់ហេតុការណ៍
ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!!
0

បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ កត្តា​សុខសន្តិភាព បាន​បង្កលក្ខណៈ​ឱ្យ​រាជរដ្ឋាភិបាល​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការដាក់ចេញ​នូវ​គោលនយោបាយ​អាទិភាព​ទាំង​៤

បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ កត្តា​សុខសន្តិភាព បាន​បង្កលក្ខណៈ​ឱ្យ​រាជរដ្ឋាភិបាល​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការដាក់ចេញ​នូវ​គោលនយោបាយ​អាទិភាព​ទាំង​៤

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បញ្ជាក់​ថា កត្តា​សុខសន្តិភាព បាន​បង្កលក្ខណៈ​ឱ្យ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការដាក់ចេញ​នូវ​គោលនយោបាយ​អាទិភាព​ទាំង ៤ គឺ​៖ មនុស្ស ផ្លូវ ទឹក និង​ភ្លើង ។ ក្រោម​ទិស​ស្លោក «​មាន​ផ្លូវ មាន​ស្ពាន មានសង្ឃឹម​», រាជរដ្ឋាភិបាល តែង​បាន​ចាត់ទុក​ផ្លូវ និង​ស្ពាន គឺជា​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាងសំខាន់​បំផុត ហើយក៏​ជា​កាតាលីករ​នៃ​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ជាតិ​។​

​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ (​កៅស៊ូ AC) ប្រវែង ៤០០០ ម៉ែត្រ ទទឹង​ប្រវែង ៥០ ម៉ែត្រ និង​បុកគ្រឹះ​ស្ថាបនា​ស្ពាន​បេតុង​អា​ម៉េចំនួន ២ ខ្សែ តាម​បណ្តោយ​មហាវិថី ឈុន គង់ ស្ថិត​នៅ​ខណ្ឌមានជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៣​នេះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា ក្រោម​ទិស​ស្លោក «​មាន​ផ្លូវ មាន​ស្ពាន មានសង្ឃឹម​» រាជរដ្ឋាភិបាល តែង​បាន​ចាត់ទុក​ផ្លូវ និង​ស្ពាន គឺជា​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាងសំខាន់​បំផុត ហើយក៏​ជា​កាតាលីករ​នៃ​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ជាតិ​។​

​ឯកឧត្តម បណ្ឌិត​បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ គឺ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការតភ្ជាប់​រាជធានី​-​ខេត្ត​ឱ្យ​រួម​គ្នា​តែ​មួយ ហើយ​ធ្វើ​ដំណើរ​វិល​ជុំ​ដោយ​មិនបាច់​បក​ក្រោយ ជាពិសេស ក៏​ជា​យន្តការ​នៃ​ការភ្ជាប់​សកម្មភាព​ពាណិជ្ជ​កម្ម ទេសចរណ៍ និង​ការដឹកជញ្ជូន​កសិផល​ប្រកបដោយ​ប្រសិទ្ធភាព និង​ចំណាយ​តិច​បម្រើឱ្យ​ការពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ផង ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ និង​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្នសម្រាប់​ប្រជាជន​គ្រប់​រូប​ផង សំដៅ​ធ្វើ​យ៉ាងណា​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​កម្ពុជា ដែល​សព្វថ្ងៃ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ឱ្យទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​។​

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា ការ​លេចចេញ​ជា​រូបរាង​នៃ​សមិទ្ធផល​នីមួយៗ គឺ​ទាមទារ​ឱ្យមាន​ចក្ខុវិស័យ និង​ការ​រួមសហការ​ពី​គ្រប់​ផ្នែក គ្រប់​ជំនាញ​ពាក់ព័ន្ធ ដូចជា ផែ្ន​ករចនា​ម៉ូត​ស្ថាបត្យកម្ម ផ្នែក​វិស្វកម្ម​សំណង់ និង​ផ្នែក​គ្រប់គ្រង​ត្រួតពិនិត្យ​សុវត្ថិភាព​គុណភាព​។​ល​។ ក្នុងន័យនេះ យើង​អាច​ធ្វើការ​ប្រៀបប្រដូច​បាន​ថា ការ​រចនា និង​ស្ថាបនា​សន្តិភាព ឱ្យ​លេចចេញ​ជា​រូបរាង​ទ្បើង ដូចដែល​យើង​កំពុង​មាន​សព្វថ្ងៃ ក៏​មិនមែន​ងាយស្រួល​នោះ​ដែរ គឺ​កើត​ចេញពី​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ស្ថាបនិក​សន្តិភាព គឺ សម្តេច​តេជោ រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​កម្លាំង​សាមគ្គីភាព​របស់​ជនរួមជាតិ​ខ្មែរ​ទាំងអស់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល