ទាន់ហេតុការណ៍
ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី​ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី​ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ប្រមាណ ១៨,២៥៥​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​១១ ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​មកជួប​ក្មួយៗ​ចៅៗ កម្មករ កម្មការិនី​ទាំងអស់​ដែល​កំពុង​បម្រើ​ការងារ​នៅ​រោងចក្រ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​នេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា សម្ដេច​មាន​ការសប្បាយ​រីក​រីក​ចំពោះ​សមិទ្ធផល​នានា ដែល​សម្រេច​បាន​ចំពោះ​បងប្អូន​កម្មករ​និយោជិត​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​នា​ពេលកន្លងមក ជាពិសេស​ការទប់ស្កាត់​ការឆ្លង់​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​រោងចក្រ ដោយ​បងប្អូន​កម្មករ​និយោជិត​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ គ្រប់ៗ​គ្នា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ជា​ថ្មី​ថា ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត សម្តេច​នឹង​ផ្អាក​ធ្វើ​ការចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​និយោជិត​មួយរយៈ ដើម្បី​កុំឲ្យ​មាន​បញ្ហា​ជាមួយនឹង​ច្បាប់​របស់គ​.​ជ​.​ប​. ហើយ​ក្រោយ​ការបោះឆ្នោត​សម្តេច​នឹង​បន្ត​ជួប​ទៀត ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​នៅ​តាម​រោងចក្រ សហគ្រាស់​នានា​ជា​បន្ត​ទៀត​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ប្រកាស​ឧបត្ថម្ភ​ដល់ មន្ដ្រីរាជការ មន្ដ្រី​កម្មសិក្សា និង​ជាប់កិច្ចសន្យា​ទាំងអស់ ឱ្យ​ទទួលបាន​អត្ថប្រយោជន៍​ការឧបត្ថម្ភ លើ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ដ្រី​មាន​ផ្ទៃពោះ រហូត​ដល់​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ដូច​កម្មការិនី​រោងចក្រ​ដែរ​។ រីឯ​ស្ដ្រី​ដែល​ជា​កងទ័ព​សម្ដេច​តេជោ ក៏​ប្រកាស​ឧបត្ថម្ភ​ផងដែរ ប៉ុន្ដែ​ចំណុច​នេះ​សម្ដេច​ត្រូវ​ពិភាក្សា​បន្ថែម​នាពេល​ខាងមុខ​នេះ​។ សម្តេច​តេជោ​អត់​មាន​ប្រ​សាសន៍​បន្ត​ទៀត​ថា​គោលនយោបាយ​គាំពារ​សង្គម​ត្រូវបាន​រាជរដ្ឋាភិបាល​ដាក់ចេញ​ជា​បន្តបន្ទាប់ ដើម្បី​ការពារ​នូវ​សុខុមាលភាព​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បើ​មាន​ប្រសាសន៍​បញ្ជាក់​ថា អ្វី​ដែល​សម្ដេច​ចង់​បាន​បំផុត គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​រោងចក្រ​មួយ​ក្លាយទៅជា​សហគមន៍​សុខសាន្ត​មួយ​។ ដោយ​ការអនុវត្ត​បែប​នេះ​បាន គឺ​ត្រូវ​ធ្វើ​យ៉ាងម៉េច​កុំ​ឱ្យ​ក្នុង​រោងចក្រ​មាន​ហិង្សា កុំឱ្យ​មាន​ការ​ចែកចាយ​គ្រឿងញៀន ហើយ​បើ​មាន​បញ្ហា​អ្វី​ត្រូវ​ពន្លឿន​ក្នុង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត​ជាមួយ​កម្មករ​។ ជាថ្មី​ម្ដងទៀត សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ ចំពោះ​ការ​ផ្ទុះ​ឡើង​វិញ​នូវ​ជំងឺ​អេដស៍​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ដោយ​សម្តេច​សូម​ធ្វើការ​អំពាវនាវ​ដល់​អ្នក​ស្រលាញ់​ភេទដូចគ្នា​មាន​ការប្រុង​ប្រយ័ត្ន​បន្ថែម ខណៈ​ការផ្ទុះ​ជំងឺអេដស៍​ឡើងវិញ​នេះ​គឺ​កើតចេញ​ពី​បុរស​ស្រលាញ់​បុរស​ដូចគ្នា​។​

​ទាក់ទង​ទៅនឹង​បញ្ហា​សន្តិសុខ​សង្គម សម្តេច​តេជោ​ផ្ដាំផ្ញើ​ទៅ​អ្នកលេង​ហ្វេស​ប៊ុក​ទាំងអស់ ហាម​ដាច់ខាត​យក​រឿង​សន្ដិសុខ​ជាតិ​មក​បង្ហោះ​លេង​លើ​ហ្វេ​សប៊ុក​។ ការបញ្ជាក់​របស់​សម្ដេច​បែបនេះ បន្ទាប់ពី​មាន​អ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួន​បានយ​ក​ករណី​យន្តហោះ​គ្មាន​មនុស្ស​បើក​ចូល​ឈ្លានពាន​ដែនដី​កម្ពុជា​នេះ មក​ភ្ជាប់​ជាមួយ​រូបភាព​យន្តហោះ​ពាណិជ្ជកម្ម​នៅ​លើ​បណ្ដាញ​សង្គម ដែល​ជា​ព័ត៌មាន​ក្លែងក្លាយ​។

​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ ហ៊ុន សែន ប្រកាស​យក​បណ្ដាញ​តេ​ឡេ​ក្រាម (telegram) ជា​បណ្ដាញ​ផ្សព្វផ្សាយ​ផ្លូវការ​ចំបង​លើ​ការផ្សាយ​ចេញ​នូវ​ព័ត៌មាន រាប់​ទាំង​ការផ្សាយ​ផ្ទាល់​ផងដែរ ខណៈ​ពេល​នេះ​មាន​ពលរដ្ឋ​ចូលចិត្ត និង​ចូល​គាំទ្រ​ជាង ៨៥ ម៉ឺន​នាក់​បាន​ភ្ជាប់​ចូល​រួចហើយ​។ ការប្រកាស​របស់​សម្ដេច​តេជោ បែប​នេះ​បន្ទាប់ពី​សម្ដេច​ពិនិត្យឃើញ​ថា​ការប្រើប្រាស់ បណ្តាញ​ទំនាក់ទំនង​សង្គម telegram មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​ប្រៀបធៀប​ជាមួយ Facebook​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​បាន​ជម្រាបជូន​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ទាំងអស់​ថា បន្ទាប់​ពី​មាន​បទពិសោធន៍​ពី​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ រាជរដ្ឋាភិបាល​បាន​កសាង​មន្ទីរពេទ្យ​មួយ​ដែល​មាន​សមត្ថភាព​ទទួល​អ្នកជំងឺ​រហូតដល់​១​ម៉ឺន​គ្រែ សម្រាប់​១​ម៉ឺន​នាក់ គឺ​មន្ទីរពេទ្យ «​តេជោ​សន្ដិភាព​» ដែល​នេះ​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដោយ​មិន​ទុក​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​ឡើយ​។​សម្តេច​តេជោក៏បាន​ប្រកាស​អញ្ជើញ​កម្មករ​-​កម្មការិនី​ទៅ​ទទួល​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ថ្មី​ដែល​រាជរដ្ឋាភិបាល​ទើប​សាងសង់​រួច គឺ «​មន្ទីរពេទ្យតេជោ​សន្ដិភា​ព​» ដែល​មិន​គិតថ្លៃ ខណៈ​មន្ទីរពេទ្យ​នេះ​មាន​សមត្ថភាព​ទទួល​អ្នកជំងឺ​១​ម៉ឺន​គ្រែ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​

​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៤៩៣​នាក់ ក្នុង​ម្នាក់ៗ ២០០​ដុល្លារ ក្នុងនោះ​មាន​ស្ត្រី​មាន​កូនភ្លោះ​២ ចំនួន​៥​នាក់ ក្នុង​ម្នាក់ៗ ចំនួន​៤០០​ដុល្លារ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល