នៅថ្ងៃទី 28 ខែ 6 ឆ្នាំ 2023 នៅក្នុងភូមិគៀជ្រៃក្នុងឃុំកៀកជ្រៃស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមប្រភពព័ត៌មានពីបងស្រី អាន ស៊ីណាត ដែលជាចុងបណ្ដឹង រវាងទំនាស់ដីធ្លី ក្នុងភូមិឃុំខាងលើ បានឱ្យដឹងថា ទំនាស់ដីធ្លីរបស់គាត់មានមន្ត្រីមកដោះស្រាយជាច្រើនលើកច្រើនសារហើយ ។ គ្មានភាពយុត្តិធម៌ចំពោះគាត់ទាល់តែសោះ ។ ដូច្នេះរូបបងស្រីជាចុងបណ្ដឹង សូមស្នើសុំដល់អភិបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម ក៏ដូចជាឯកឧត្តមអភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម ជួយរកយុត្តិធម៌អោយរូបគាត់ផង ។
ដំណោះស្រាយចុងក្រោយ ភាគីសង្ខាងព្រមព្រៀងបោះបង្គោលក្បាលដីទាញយកខ្សែត្រង់ទៅចុងដីទាំងសងខាងហើយ ដល់ដំណាក់កាលចុងក្រោយ ភាគីដើមបណ្តឹងពីរនាក់ប្ដីប្រពន្ធខាងលើមើលឃើញថាខ្សែបន្ទាត់ ដែលព្រមព្រៀងគ្នា ពីក្បាលដីដល់ចុងដីឃើញថាខ្សែបន្ទាត់នេះរត់ចូល ។ ដីរបស់ខ្លួន ។ ទើបក្រឡាស់សម្ដីមិនយល់ព្រមទៅវិញ ។
ដូច្នេះបងស្រី អាន ស៊ី ស្នើសុំឲ្យមន្ត្រីពាក់ព័ន្ធ ក៏ដូចជាមន្ត្រីមានសមត្ថកិច្ច ជួយរកយុត្តិធម៌ឲ្យរូបគាត់ផងទាន ?៕