ទាន់ហេតុការណ៍
ក្រុមហ៊ុនហ្គ្រី​ន ជី អេ​ជ សហការ​ជាមួយ​ក្រសួង​បរិស្ថាន បាន​រៀបចំ​កម្មវិធី «​រត់ប្រណាំង​នៅលើ​ភ្នំ​គូលែន​សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៤» - ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជិត ២​ម៉ឺន​នាក់ ជា​បន្ត​ទៀត នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជិត ២​ម៉ឺន​នាក់ ជា​បន្ត​ទៀត នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប ១៩,០៨៥​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៩ ដែល​កំពុង​ដំណើរការ​អាជីវកម្ម​ក្នុង​ក្រុង​ច្បារមន និង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ ជំនួប​សំណេះសំណាល​ធ្វើឡើង នៅ​ទីតាំង​ដី​មួយ​កន្លែង​ស្ថិត​នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​មកជួប​ក្មួយៗ​ចៅៗ កម្មករ កម្មការិនី​ទាំងអស់​ដែល​កំពុង​បម្រើ​ការងារ​នៅ​ខេត្ត​កំពង់ស្ពឺ​នេះ​។ សម្តេច​តេជោ បាន​មានប្រសាសន៍​ពី​ភាព​ជោគជ័យ នៃ​ការគ្រប់គ្រង​ករណី​ឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដែល​នាំ​ឱ្យ​កម្ពុជា​អាច​បើក​ឡើង​វិញ​នូវ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ រួម​ទាំង​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ព្រមទាំង​ការជួបជុំ​ជាមួយ​កម្មករ​-​កម្មការិនី​ជា​បន្តបន្ទាប់ ដោយ​មិន​ចាំបាច់​ធ្វើតេស្ត​កូវី​ដ​-១៩​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ដោយ​មោទនភាព ពី​ការរីកចម្រើន​របស់​ខេត្ត​កំពង់ស្ពឺ ដែល​ធ្លាប់​ជា​ខេត្ត​ក្រីក្រ​មួយ បាន​ក្លាយទៅជា​តំបន់​រោងចក្រ សហគ្រាស និង​តំបន់​ឧស្សាហកម្ម​ធន់​ធ្ងន់ សម្រាប់​ដំណើរ​ឈានឡើង នៃ​សេដ្ឋកិច្ច​របស់​ខេត្ត និង​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​។​សម្តេច​តេជោ​បន្តទៀតថា ខេត្ត​ភាគ​និរតី នៃ​ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ខេត្ត នៃ​សេដ្ឋកិច្ច​ពហុ​បំណង រួម​ទាំង​នាំចេញ​តាម​ច្រក​សមុទ្រ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​ដោយ​ងាយស្រួល​ដែលមាន ផ្លូវជាតិ​ខ្វាត់ខ្វែង និង​កំពង់ផែ​ទឹក​ជ្រៅ​។​សម្តេច​តេជោ​មានប្រសាស​ន៍​ទៀតថា ពី​មុនដី​១​ហិច​តា ប្រជាកសិករ​អាច​ធ្វើស្រែ​ចំការ អាច​ចិញ្ចឹម​មនុស្ស​បាន​តែ​១​គ្រួសារ​ដែល​មាន​សមាជិក​ប្រមាណ​៥​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​មាន​ការវិនិយោគ​លើ​ផ្ទៃដី​១​ហិច​តា គឺ​អាច​ចិញ្ចឹម​ប្រជាពលរដ្ឋ​បាន​ពី ៣-៤​ពាន់​គ្រួសារ តាមរយៈ​ការវិនិយោគ​លើ​រោងចក្រ​សហគ្រាស និង​ផ្នែក​ឧស្សាហកម្ម​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា នយោបាយ​ត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ការសម្រេចចិត្ត​ឱ្យ​មាន​ទីតាំង​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​ពេល​បច្ចុប្បន្ន​នេះ​មាន​រោងចក្រ សហគ្រាស​វិស័យ​កាត់ដេរ​ចំនួន​១៩១ មាន​កម្មករ​និយោជិត​ជាង​១៤​ម៉ឺន​នាក់ និង​មាន​ប្រាក់​ឈ្នួល​មធ្យម​ជាង ៤៥១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ ច្បាស់​ណាស់ បើ​ពេល​នេះ គ្មាន​ការវិនិយោគ​លើ​វិស័យ​កាត់ដេរ និង​ឧស្សាហក​កម្ម​នោះទេ គឺ​បងប្អូន​កម្មករ កម្មការិនី កំពុង​ធ្វើ​ស្រែចំការ និង​របរ​ចិញ្ចឹម​គ្រួសារ​លក់ដូរ​តិចតួច​នៅ​ផ្ទះ​ឯ​ណោះ​ទេ​។​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា ការ​ដែល​សម្តេច​ចុះ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​នៅ​តាម​បណ្តា​រោងចក្រ​នានា​ដោយ​ផ្ទាល់​នា​ពេល​បន្តបន្ទាប់​នេះ គឺ​គ្មាន​អ្វី​ក្រៅពី​ពិនិត្យ​វឌ្ឍនភាព​នៅ​តាម​រោងចក្រ សួរសុខទុក្ខ និង​រក​ដំណោះស្រាយ​ជូន​ដល់​បងប្អូន​កម្មករ កម្មការិនី​ឱ្យបាន​ឆាប់រហ័ស​នោះ​ទេ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​អំពាវនាវ​ដល់​ម្ចាស់​រោច​ក្រ និង​កម្មករ​និយោជិត ត្រូវ​រួមគ្នា​ធ្វើយ៉ាងណា​ឱ្យ​រោងចក្រ​មួយ​ក្លាយទៅជា​សហគមន៍​សុខសាន្ត​មួយ កុំឱ្យ​មាន​គ្រឿងញៀន កុំឱ្យ​មាន​បងតូច បងធំ កុំឱ្យ​មាន​ជម្លោះ​រវាង​កម្មករនិយោជិត និង​ថៅកែ​រោងចក្រ​។​ជាមួយគ្នា​នោះ សម្តេច​តេជោ ក៏​បាន​អំពាវនាវ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការបង្ការ​ការចម្លង និង​ការឆ្លង​រីក​រាលដាល នៃ​ជំងឺអេដស៍ ដែល​មាន​ការកើនឡើង​ប្រមាណ ៣០០​ករណី នៅ​ឆ្នាំ​២០២២ ដែល​ភាគច្រើន​កើត​ឡើង​ទៅលើ​ក្រុម​គោលដៅ​ដែល​មាន​និន្នាការ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា «​ប្រុស​ស្រលាញ់​ប្រុស​»​។​សម្តេច​តេ​ជោក៏​សុំ​កុំអោយ​មាន​ការរើសអើង​អ្នក​ផ្ទុក​មេរោ​អេដស៍​ទាំង​ក្នុង​សង្គម​រស់នៅ​ប្រចាំថ្ងៃ និង​ក្នុង​ក្រប​ខណ្ឌ​ការងារ ហើយ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំងឡាយ សូម​ទៅ​ពិគ្រោះ និង​ប្រឹក្សា​ជាមួយ​គ្រោះ​ពេទ្យ​ជំនាញ ព្រមទាំង​ទទួល​យក​ឱសថ​ពន្យារ​អាយុជីវិត​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​

​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៥៩៣​នាក់ ក្នុង​ម្នាក់ៗ ២០០​ដុល្លារ ក្នុងនោះ​មាន​ស្ត្រី​មាន​កូនភ្លោះ​២ ចំនួន​៦​នាក់ ក្នុង​ម្នាក់ៗ ចំនួន​៤០០​ដុល្លារ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល