ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសកន្លងមក វិស័យព័ត៌មាន បានចូលរួមចំណែក ដោយផ្អែកលើ មុខងារសំខាន់ៗ រួមមាន ៖
ទី 1 – ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាន និងនីតិរដ្ឋ
ទី 2 – ជាអ្នកផ្ដល់ព័ត៌មានពិតនិងលឿនរហ័សពីលើដល់ក្រោម និងពីក្រោមឡើងលើក ទីបី ជាអ្នកផ្ដល់ព័ត៌មានបែបអប់រំនិងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល។
ទី 4 – ជាអ្នកឃ្លាំមើលនិងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់
និងទី 5- ជាអ្នកចូលរួមលម្អសង្គម តាមរយៈផ្ដល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយនិងប្រកបដោយតម្លាភាពដែលប្រៀបដូចជាថ្នាំពេទ្យដ៏ពិសិដ្ឋសម្រាប់បម្រើ ឲ្យការអភិវឌ្ឍន៍សង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺប្រៀបដូចជាថ្នាំពុល សម្រាប់សង្គមជាតិទៅវិញ ការបញ្ជាក់នេះក្នុងពិធីជួបសំណេះសំណាលនិងអាហារសាមគ្គីជាមួយការងារបណ្ដាញផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2023!! ៕