ទាន់ហេតុការណ៍
ក្រុមហ៊ុនហ្គ្រី​ន ជី អេ​ជ សហការ​ជាមួយ​ក្រសួង​បរិស្ថាន បាន​រៀបចំ​កម្មវិធី «​រត់ប្រណាំង​នៅលើ​ភ្នំ​គូលែន​សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៤» - ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​!
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​អគារ​សាលា​យុត្ដិធម្ម​” របស់​ក្រសួង​យុត្តិធម៌

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​អគារ​សាលា​យុត្ដិធម្ម​” របស់​ក្រសួង​យុត្តិធម៌

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៩​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​អគារ​សាលា​យុត្ដិធម្ម​” របស់​ក្រសួង​យុត្តិធម៌ ដែល​មាន​ទីតាំង​ស្ថិតនៅ សង្កាត់​ព្រែកលៀប ខ័ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការអនុវត្ត​ការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ជាពិសេស សមិទ្ធផល​នានា ដែល​សាលាជម្រះក្តី និង អយ្យការ​អម​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់ សម្រេច​បាន​រហូត​មក​ទល់​ពេល​នេះ​។​សម្តេច​តេជោ បាន​លើកទឹកចិត្ត​ឱ្យ​ចៅក្រម​ប្រើ​យន្តការ​សម្របសម្រួល​ឱ្យ​អស់​លទ្ធភាព​លើ​រឿងក្តី​នានា​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ណែនាំ​ចៅក្រម​ទាំងអស់​ព្យាយាម​សម្របសម្រួល​រឿង​ទំនាស់​គ្រួសារ​រវាង ប្ដី ប្រពន្ធ លើកទឹកចិត្ត​ឱ្យមាន​ការដោះស្រាយ​តាមរយៈ​ការសម្របសម្រួល ជាជាង​ការដោះស្រាយ​ឲ្យមាន​ការ​លែងលះគ្នា​។​សម្តេច​តេជោក៏បាន​ណែនាំ​ឱ្យ​ដោះស្រាយ​វិវាទ​ឱ្យបាន​ឆាប់​, កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ​, ជួយ​ផ្សះផ្សា​ការ​

​ខ្វែងគំនិត​គ្នា​រវាង​គូភាគី ដើម្បី​បង្កើន​សាមគ្គី​ជាតិ​, ភាពសុខដុមរមនា ជាមួយ​នឹង​សណ្តាប់ធ្នាប់​សង្គម​ល្អប្រសើរ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ប្រកាស​យក​ថ្ងៃ​ទី​២៨ ខែ​សីហា ខាង​មុខ​នឹង​បើក​កិច្ចប្រជុំ​លើក​ដំបូង​នៃ​រដ្ឋសភា ហើយ​ថ្ងៃ​ទី​២៩ ខែ​សីហា នឹង​បើក​កិច្ចប្រជុំ ព្រមទាំង​ស្បថ​ចូលកាន់​តំណែង របស់​ក្បាលម៉ាស៊ីន​រាជរដ្ឋាភិបាល​ថ្មី​តែម្ដង​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍រំ​លឹ​ក​ថា បន្ទាប់​ពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩, ប្រព័ន្ធ​តុលាការ​កម្ពុជា ត្រូវបាន​បង្កើតឡើង​វិញ​នៅ​ឆ្នាំ ១៩៨០ ដោយ​ក្រឹត្យ​របស់​ក្រុមប្រឹក្សារដ្ឋ​។​នៅ​សម័យ​នោះ​, កម្ពុជា​បាន​បង្កើត​ឱ្យមាន “​តុលាការ​ប្រជាជន​បដិវត្ត​ខេត្ត​-​ក្រុង​” ដែល​មាន​តែ​មួយ​ថ្នាក់​ប៉ុណ្ណោះ​។​នៅ​ឆ្នាំ​១៩៨២ តុលាការ​នេះ ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅ​ជា “​តុលាការ​ប្រជាជន​ខេត្ត​-​ក្រុង និង អយ្យការ​អម​តុលាការ​ប្រជាជន​ខេត្ត​-​ក្រុង​” ។ នៅ​ឆ្នាំ ១៩៨៥, “​តុលាការ​ប្រជាជន​កំពូល​” និង “​មហា​អយ្យការ​អម​តុលាការ​ប្រជាជន​កំពូល​” ត្រូវបាន​បង្កើតឡើង ដោយ​ក្រឹត្យ​ឆ្នាំ ១៩៨៥ ។ នៅ​ឆ្នាំ ១៩៩២ “​សាលាឧទ្ធរណ៍​” ទើប​ត្រូវបាន​បង្កើតឡើង​។​ជា​បន្តបន្ទាប់​, ប្រព័ន្ធ​តុលាការ​កម្ពុជា ត្រូវបាន​រៀបចំ​ចែកចេញជា “​ជាន់​” និង “​ថ្នាក់ ពេញ​លក្ខណៈ​ឡើងវិញ តាមរយៈ​ច្បាប់​ស្តីពី​ការចាត់តាំង និង សកម្មភាព​របស់​សាលាជំរះក្តី​នៃ​រដ្ឋ​កម្ពុជា​ឆ្នាំ ១៩៩៣ គឺមាន “​តុលាការ​ជាន់​ទាប​”, “​សាលាឧទ្ធរណ៍​” និង “​តុលាការ​កំពូល​” និង អង្គការ​អយ្យការ​អម​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់ ។ បច្ចុប្បន្ន​, សាលាដំបូង និង អយ្យការ​អម​សាលា​ដំបូង​បាន​ដាក់​ឱ្យ​ដំណើការ​គ្រប់​រាជធានី​-​ខេត្ត នៅ​ទូទាំង​ប្រទេស ។ ចំណែក​សាលា​ឧទ្ធរណ៍​តំបន់​ចំនួន ៣ ទៀត គឺ​សាលា​ឧទ្ធរណ៍​ព្រះសីហនុ​, បាត់ដំបង និង ត្បូងឃ្មុំ ក៏​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​ផងដែរ ។

​ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការជំនុំជម្រះ​ក្តី ឱ្យបាន​ត្រឹមត្រូវ និង យុត្តិធម៌​តាម​ច្បាប់​, ក្នុងនាម​រាជរដ្ឋាភិបាល សម្តេច​តេជោបា​ស្នើ​ឱ្យ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ លើ​ចំណុច​សំខាន់ៗ ដូចខាងក្រោម ៖

១-​ត្រូវ​ដោះស្រាយ​វិវាទ​ឱ្យបាន​ឆាប់​, កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ​, ជួយ​ផ្សះផ្សា​ការ ខ្វែងគំនិត​គ្នា​រវាង​គូភាគី ដើម្បី​បង្កើន​សាមគ្គី​ជាតិ​, ភាពសុខដុមរមនា ជាមួយ​នឹង​សណ្តាប់ធ្នាប់​សង្គម​ល្អប្រសើរ​។

២-​ត្រូវ​លើកទឹកចិត្ត​តួនាទី​ចៅក្រម​ឱ្យ​កាន់តែ​សកម្ម ក្នុង​ការដោះស្រាយ​វិវាទ​, សម្របសម្រួល ផ្សះផ្សារ បញ្ចប់​វិវាទ​រវាង​គូភាគី ឱ្យបាន​កាន់តែ​ឆាប់ ដោយ​មិន​ត្រូវ​ទុក​សំណុំ​ឯកសារ​កាត់ក្តី​រយៈពេល​យូរ​ឡើយ ។

៣-​ក្រសួង​យុត្តិធម៌​ត្រូវ​រៀបចំ​ក្របខ័ណ្ឌ​ច្បាប់​ឱ្យបាន​ឆាប់រហ័ស សម្រាប់​ការគ្រប់គ្រង​ការសម្រុះសម្រួល ដោះស្រាយ​វិវាទ​ឱ្យបាន​ច្បាស់លាស់ ដែល​កិច្ចការ​ដ៏​មាន​សារៈសំខាន់​នេះ ជា​អាទិភាព​ថ្មី​មួយ ក្នុង​ក្របខណ្ឌ​នៃ​ការកែទម្រង់​ការដោះស្រាយ​វិវាទ​នៅ​កម្ពុជា​។

៤-​សាលាជម្រះក្តី និង អយ្យការ​អម​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន ប្រកបដោយ​គុណភាព និង ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​, ពិសេស ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​, ប្រសិទ្ធភាព​នៃ​ចំណាត់កា​រលើ​សំណុំរឿង និង ការពង្រឹង​គុណភាព​នៃ​សេចក្តីសម្រេច​របស់​ខ្លួន ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​សេវា​យុត្តិធម៌ និង គុណភាព​នៃ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ស្របតាម​ទិសដៅ​កែ​ទម្រង់​ច្បាប់ និង ប្រព័ន្ធយុត្តិធម៌​របស់​រាជរដ្ឋាភិបាល​។

៥-​ក្រសួង​យុត្តិធម៌​ត្រូវ​ពន្លឿន​ការរៀបចំ​ក្រប​ខណ្ឌ​ច្បាប់ ក៏​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​ពន្លឿន​ដំណើរការ​តុលាការពាណិ​ជ្ជកម្ម និង តុលាការ​ការងារ ប្រកបដោយ​គុណភាព​, តម្លាភាព និង ភាពជឿ​ទុកចិត្ត​បាន សម្រាប់​បង្កើន​ជំនឿ​ទុកចិត្ត​លើ​ការវិនិយោគ និង ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ហើយ​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ជំរុញ​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្ដីពី​លក្ខន្តិកៈ​ក្រឡាបញ្ជី​, ច្បាប់​ស្ដីពី​លក្ខន្តិកៈ​អាជ្ញាសាលា​, ច្បាប់​ស្តីពី​លក្ខន្តិកៈ​សារការី ព្រម​ទាំង​ច្បាប់​ដែល​មាន​ការពាក់ព័ន្ធ​ផ្សេងទៀត ឱ្យបាន​ឆាប់ ដែល​ជា​មូលដ្ឋាន​គតិយុត្ត ក្នុង​ការគ្រប់គ្រង និង លើកកម្ពស់​វិជ្ជាជីវៈ​ច្បាប់ ប្រកបដោយ​តម្លាភាព​, ទាំង​បច្ចុប្បន្ន និង​អនាគត​។

​មុន​នឹង​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​”​អគារ​សាលា​យុត្ដិធម្ម​” របស់​ក្រសួង​យុត្តិធម៌ នាពេលនេះ សម្ដេច​តេជោ​ក៏បានផ្ដល់​កិត្តិយស​អញ្ជើញ​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ​មួយចំនួន​ផងដែរ ដែល​បាន​ចូលរួមចំណែក​ក្នុង​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​កន្លងមក​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល