ទាន់ហេតុការណ៍
ក្រុមហ៊ុនហ្គ្រី​ន ជី អេ​ជ សហការ​ជាមួយ​ក្រសួង​បរិស្ថាន បាន​រៀបចំ​កម្មវិធី «​រត់ប្រណាំង​នៅលើ​ភ្នំ​គូលែន​សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៤» - ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​!
0

ឯកឧត្ដម​ឧបនាយរដ្ឋមន្ដ្រី យឹម ឆៃលី ជួប​សំណេះសំណាល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា ៧៧៩៨​នាក់ នៅ​ស្រុក​កងមាស​

ឯកឧត្ដម​ឧបនាយរដ្ឋមន្ដ្រី យឹម ឆៃលី ជួប​សំណេះសំណាល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា ៧៧៩៨​នាក់ នៅ​ស្រុក​កងមាស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ដ​កំពង់ចាម​៖ នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៣ គណកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កងមាស បាន​រៀបចំ​ពិធី​ជួបជុំ និង​សំណេះសំណាល សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​៧៧៩៨​នាក់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី សមាជិក​អចិន្ទ្រៃយ៍​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជ​ន​កម្ពុជា ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ និង​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ដ​កំពង់ចាម អោម​ដំណើរ​ដោយ ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ ហង់ ជួនណា​រ៉ុង សមាជិក​គណៈកម្មាធិកា​រការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ដ្រ​ខេត្ដ​កំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​កងមាស ព្រមទាំង ឯកឧត្ដម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា អភិបាល នៃ​គណៈ​អភិបាលខេត្ដ​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដ​កំពង់ចាម និង​លោក លោកស្រី អនុប្រធាន សមាជិក​មកពី​ឃុំ​ទាំង​១១ ក្នុង​ស្រុក​កងមាស ក្នុងនោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​អមដោយ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ខាត់ ទីន អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​កងមាស​។​

​ថ្លែង​ក្នុង​ឱកាស​ជួបជុំ​សំណេះសំណាល​សមាជិក​គណ​បក្ស​ស្រុង​កងមាស ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បាន​ពាំនាំ​ការ​ផ្ដាំផ្ញើរ​សួរសុខទុក្ខ​សមាជិក សមាជិកា​បក្ស​ប្រជាជន​កម្ពុជា របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងស្រុក​ង​មាស ។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី​បាន​បន្ដទៀតថា កម្ពុជា​មាន​ស្ថេរភាព សន្ដិភាព និង​ការអភិវឌ្ឍន៍​ដូច​សព្វថ្ងៃ គឺ​ដោយសារ​ប្រជាពលរដ្ឋ​បាន​សម្រេច​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ដឹកនាំ​ប្រទេសជាតិ ហើយ​ក្នុង​ឱកាស​ខាងមុខនេះ សូម​អំពាវនាវ​ឱ្យ​ប្រជាជន​ទាំងអស់​ចូលរួម​ទៅ​បោះឆ្នោត​ជូន​គណៈបក្ស​ប្រជាជ​កម្ពុជា​ក្នុង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតី​កាល​អាណត្ដិទី​៧ ដែល​មាន​លេខ​រៀង ១៨ ដែល​មាន​រូប​សញ្ញា​ទេវតា​បាចផ្កា​សំគាល់ ឱ្យ​ទទួលបាន​ជ័យជម្នះ ១០ លើ ១០ អសនៈ ដូច​ការ​បោះឆ្នោត​ជ្រើសតាំង​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ​២០២២​។

​មុន​នឹង​បញ្ចប់​បិទ​ពិធី​សំណេះសំណាល ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី បាន​ផ្ដាំផ្ញើ និង​ជម្រាបជូន​ប្រជាពលរដ្ឋ ក៏​ដូច​សមាជិក សមាជិកា​បក្ស​ប្រជាជន​កម្ពុជា​អំពី​ការអភិវឌ្ឍន៍ និង​ស្នាដៃ​សម្មិត​ផល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល នៃ​គណបក្ស​ប្រជាជន​ទទួលបាន និង​កំពុង​បន្ដ​អភិវឌ្ឍ ដូចជា​៖
១. គណបក្ស​ប្រជាជន​កម្ពុជា​រក្សាបាន​នូវ ស្ថេរភាព សន្ដិភាព និង​ការអភិវឌ្ឍន៍​ពិត ពោល​គឺ មាន​សន្ដិភាព មាន​ការអភិវឌ្ឍន៍​
២. ភាព​ជោគជ័យ​លើ​ការបោះឆ្នោត​ឃុំ សង្កាត់ អាណត្ដិទី​៥
៣. គិត្យ​នុ​ភាព​របស់​សម្ដេច​តេជោ យកឈ្នះ​លើ​ជម្ងឺ កូវី​ដ​១៩
៤. គណបក្ស​ប្រជាជន​កម្ពុជា បាន​ដោះស្រាយ​នូវ​ជីវភាព​រស់នៅ​ដ៏​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​គ្រប់​ម​ជ្ឍ​ដា្ឋន​
៥. គណបក្ស​ប្រជាជន​បាន​ជំរុញ​កំកើន​សេដ្ឋកិច្ចជាតិ​
៦. ភាព​ជោគជ័យ​ដ៏​ធំធេង​របស់​កម្ពុជា​លើ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​នាំមក​នូវ​កិត្ដិយស​ជា​តិលើឆាកអន្ដរជាតិ​
៧. កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​មហា​ព្រឹត្ដិការណ៍​កីឡា​ស៊ី​ហ្គេម​លើកទី​៣២ និង​កីឡា​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​ធ្វើឱ្យ​កម្ពុជា​ល្បី​រន្ទឺ ទាំង​ក្នុង​តំបន់ និង​អន្ដរជាតិ​
៨. ការស្ដារ​ឡើង​វិញ​នូវ ព្រែកជីក ហ្វូណន​តេជោ ផ្លូវ​ល្បឿន​លឿន​៣​ខ្សែ និង​ផ្លូវ​រថភ្លើង​ក្រោម​ដី ជា​សម្មិត​ផល​ដ៏​មហិមារ​នៅ​កម្ពុជា​។​

​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ដ្រី​ស្នើសុំ​ប្រជាពលរដ្ឋ​ទាំងអស់​គាំទ្រ សម្ដេច​តេជោ ហ៊ុន សែន ជា​បេក្ខភាព នាយករដ្ឋមន្ដ្រី និង​គាំទ្រ ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត ជា​បក្ខជន​នាយករដ្ឋមន្ដ្រី​បន្ដ​វេន និង​កុំ​ចាញ់បោក​ការឃោសនា​អកុសល​របស់​គណបក្ស​មួយចំនួន​ដែល​ញុះញង់​មិន​ឱ្យ​ចូលរួម​ការបោះឆ្នោត និង​ការ​គូស​ចោល​លើ​សន្លឹកឆ្នោត ព្រមទាំង​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ និង​សមាជិក​បក្ស​ចូលរួម​តបត​នូវ​ការឃោសនា របស់​គណបក្ស​ដែល​គ្មាន​ឈ្មោះ​ចូលរួម​ការបោះឆ្នោត​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល