ខេត្តកំពង់ស្ពឺ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងតារាងបាល់ទះគ្មានយីហោមួយកន្លែង ស្ថិតក្នុងភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ដើម្បីកៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលមកលេងយ៉ាងពពាក់ពពូនជារាងរាល់ថ្ងៃ ខណ:សមត្ថកិច្ចប៉ុស្តិ៍ត្រែងត្រយឹងរក្សាភាពស្ងប់ស្ងាត់ ពលរដ្ឋដាក់ការសង្ស័យប្រហែលត្រូវថ្នាំសណ្តំអ្វីមួយ បានស្រវាំងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ជុំវិញទីតាំងល្បែងខាងលើនេះសង្ឃឹម ថាលោក សាយ ប៊ុនថន អធិការស្រុកភ្នំស្រួច មេត្តាយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងជំនាញរបស់ខ្លួនចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងដើម្បីធ្វើការបង្ក្រាបផងទាន ជៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់៕