ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

លោក សាយ សំ​អាល់ យើង​ត្រូវ​ខិតខំ​បម្រើ​ពលរដ្ឋ​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែមទៀត​ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​ពលរដ្ឋ​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ខ្លាំង​

លោក សាយ សំ​អាល់ យើង​ត្រូវ​ខិតខំ​បម្រើ​ពលរដ្ឋ​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែមទៀត​ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​ពលរដ្ឋ​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ខ្លាំង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ព្រះសីហនុ​: លោក សាយ សំ​អាល់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​គណបក្ស​បន្ត​ចុះ​ពង្រឹង​ការចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដើម្បី​បន្ត​បម្រើ​ប្រជាពលរដ្ឋ ស្វែងយល់​ពី​សុខទុក្ខ និង​ដោះស្រាយ​ភាពចាំបាច់​ដែល​ជា​តម្រូវការ​នៅ​តាម​មូលដ្ឋាន​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ជំនឿ​កាន់តែ​ខ្លាំង​ថែមទៀត​ចំពោះ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ស្នាដៃ​ដ៏​ធំធេង​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការបម្រើ​ជាតិ​និង​ប្រជាជន​កម្ពុជា នា​ពេលកន្លងមក និង​បន្ត​ទៅ​ជំនាន់​ក្រោយ​ទៀត​។​

​ការលើកឡើង​របស់​លោក សាយ សំ​អាល់ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ស្នាក់ការ​គណបក្ស​ខេត្ត​ព្រះសីហនុ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​អនុវត្ត​សេចក្តីសម្រេច​ស្តីពី​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ក្នុង​ដំណាក់កាល​ទី​១ និង​ទិសដៅ​អនុវត្ត​បន្ត​។​

​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ និង​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​រួម​នឹង​សមាជិក​សមាជិកា​ទាំងអស់ បានប្រកាស​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ដែល​នឹង​ចាប់ផ្តើម​បើក​ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣​លោក សាយ សំ​អាល់ បាន​បញ្ជាក់បន្ថែម​ថា ការបោះឆ្នោត​នាពេល​ខាងមុខ ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​ជា​ការសម្រេចចិត្ត ដ៏​ត្រឹមត្រូវ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ការជ្រើសរើស​យក​មេដឹកនាំ​ខ្លួន​ពេញចិត្ត ដែល​បាន​រស់នៅ និង​ជួយ​ប្រជាពលរដ្ឋ នៅ​គ្រប់​កាលៈទេសៈ​។​

​ជាមួយគ្នានេះ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បានចាត់ទុក​ការបោះឆ្នោត​នេះ​នឹង​ធ្វើឱ្យ​កម្ពុជា​យើង​មាន​ភាពច្បាស់លាស់​ថែម​ទៀត​ក្នុង​ការតម្រង់​ទិស​ការ​អភិវឌ្ឍ​ប្រទេស ឆ្ពោះ​ទៅកាន់​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន ប្រជាជន​មាន​ចំណូល​ខ្ពស់ ហើយ​ជាពិសេស អ្នករស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ទទួល​ការអប់រំ​ខ្ពស់ មាន​ការងារ​ធ្វើ និង​ទទួលបាន​ចំណូល​កាន់តែ​ប្រសើរ តាមរយៈ​ការអភិវឌ្ឍ​ជឿនលឿន​នៃ​ប្រទេស ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ។​

​លោក សាយ សំ​អាល់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សមាជិក សមាជិកា​គណបក្ស​ទាំងអស់ និង​ប្រជាជន​កម្ពុជា ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​មាន​ស្វាមីភ័ក្តិ​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា នឹង​អំពាវនាវ​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី​១៨៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល