ទាន់ហេតុការណ៍
ក្រុមហ៊ុនហ្គ្រី​ន ជី អេ​ជ សហការ​ជាមួយ​ក្រសួង​បរិស្ថាន បាន​រៀបចំ​កម្មវិធី «​រត់ប្រណាំង​នៅលើ​ភ្នំ​គូលែន​សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៤» - ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​!
0

​ក្រុម​ការងារ​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​បន្ត​នាំ​យក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១០​ផ្ទាំង ទៅ​លើ​ក​បន្ថែមចំនួន​០៥​កន្លែង​ទៀត នៅក្នុង​ភូមិ​(​ឧបសម្ព័ន្ធ​)​ចំណុះ​ឲ្យ​ភូមិ​ស្ដៅ​០១ ហៅ​ភូមិ​ញើន ឃុំ​ស្តៅ ស្រុក សេ​សាន ខេត្ត​ស្ទឹងត្រែង​

​ក្រុម​ការងារ​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​បន្ត​នាំ​យក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១០​ផ្ទាំង ទៅ​លើ​ក​បន្ថែមចំនួន​០៥​កន្លែង​ទៀត នៅក្នុង​ភូមិ​(​ឧបសម្ព័ន្ធ​)​ចំណុះ​ឲ្យ​ភូមិ​ស្ដៅ​០១ ហៅ​ភូមិ​ញើន ឃុំ​ស្តៅ ស្រុក សេ​សាន ខេត្ត​ស្ទឹងត្រែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ស្ទឹងត្រែង​៖ ក្រុមយុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ បន្ត​នាំ​យក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១០​ផ្ទាំង​បន្ថែមទៀត ដែល​ដឹកនាំ​ដោយលោក អនុបណ្ឌិត ឃីម រដ្ឋា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម សមូ​ហក បណ្ឌិត ឡី សុភាព ប្រធាន​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​គណបក្ស​មូលដ្ឋាន​យុវជន​សដ្ឋកិច្ច​រាជធានី នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​អនុបណ្ឌិត ហ៊ុន ពិសិដ្ឋ លោក អនុបណ្ឌិត ឌី​ម សុខុន លោក សេង សុ​ខេង ចាងហ្វាង ការផ្សាយ​គេហទំព័រ (​សុ​ខេង ស៊ី​អិន​ធី ហ​ត​ញូយ៍​) ព្រមទាំង​ក្រុម​ការងារ​បាន​បន្ត​យក​ទៅ​លើ​ក​បន្ថែមចំនួន​០៥​កន្លែង ដែល​ស្ថិតនៅ​ភូមិ​(​ឧបសម្ព័ន្ធ​)​ចំណុះ​ឲ្យ​ភូមិ​ស្ដៅ​០១ ហៅ​ភូមិ​ញើន ឃុំ​ស្តៅ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង នា​ព្រឹក​ថ្ងៃ​ពុធ​០៤​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ញា​ស័ក ពុទ្ធ​ស័ក​រាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២៣​នេះ​។

​ការលើក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ថ្ងៃនេះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ពូ​យ ប៊ុនឌូយ មេឃុំ​ស្តៅ នឹង លោក ក្រង សាវុ​ទ្ទ មេភូមិ​(​ឧបសម្ព័ន្ធ​)​ចំណុះ​ឲ្យ​ភូមិ​ស្ដៅ​០១ ហៅ​ភូមិ​ញើន ព្រមទាំង​ប្រជា​ការពារ​ភូមិ នឹង​ប្រជាពលរដ្ឋ​ជាច្រើន​រូប​ផង​ដែរ​។

​នៅក្នុង​ឱកាស​នោះ លោក អនុបណ្ឌិត ឌី​ម សុខុន មានប្រសាសន៍ថា​÷ ការលើក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​០៥​កន្លែង​នេះ នៅតាម​បណ្ដោយ​ផ្លូវលំ ពីព្រោះ​លោក​យល់ឃើញថា​ភូមិ​នេះ​ជា​ភូមិ​ដាច់ស្រយាល​ឆ្ងាយ​ពី​ទីប្រជុំជន​។ មួយវិញទៀត​លោក​យល់ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​បាន​ដឹកនាំ​ប្រទេសជាតិ​មាន​ការអភិវឌ្ឍន៍ រីកចំរើន​លើ​គ្រប់​វិស័យ មិន​ថា​ទីក្រុង​ឬ​ជនបទ មាន​ផ្លូវ​ល្អ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ សំបូរ​សប្បាយ ដូច​ប្រសាសន៍​សម្តេច​តែងតែ​លើកឡើង ទីណា​ក៏​មាន​ការអភិវឌ្ឍន៍​ដែរ​។ ចឹង​ហើយ​បានជា​លោក​ស្រលាញ់​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា​១០០​ភាគរយ​។ ទើប លោក​ធ្វើ​ការគៀងគរ​ប្រមូល​ថវិកា​ផ្ទាល់ខ្លួន ដែល​មាន​ការចូលរួម​ពី​លោក​អនុបណ្ឌិត ហ៊ុន ពិសិដ្ឋ លោក អនុបណ្ឌិត ឃីម រដ្ឋា លោក សេង សុ​ខេង ចាងហ្វាង​ការផ្សាយ​គេហទំព័រ​(​សុ​ខេង សុ​ី​អិ​នធី ហ​ត​ញូយ៍​)​ព្រមទាំង​ក្រុម​ការងារ ដើម្បី​យក​មក​លើក នៅក្នុង​ឃុំ​ស្តៅ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ដែល​លោក​មេភូមិ មេឃុំ​ដឹកនាំ​បាន​ល្អ​។​

​ក្នុងនោះដែរ លោក អនុបណ្ឌិត ហ៊ុន ពិសិដ្ឋ លោក អនុបណ្ឌិត ឌី​ម សុខុន លោក អនុបណ្ឌិត ឃីម រដ្ឋា លោក សេង សុ​ខេង ចាងហ្វាង ការផ្សាយ​គេហទំព័រ (​សុ​ខេង ស៊ី​អិន​ធី ហ​ត​ញូយ៍​) នឹង លោក ញ៉ែម យ៉ុង លោក ពុំ ដា​រ៉ា ព្រមទាំង​ក្រុម​ការងារ​យើង បាន​នាំយក​ថវិការ​ផ្ទាល់​ខ្លួន​ចំនួន ៦០​មុឺន​រៀល ជួន​ដល់​លោក​មេភូមិ នឹង លោក​មេឃុំ ដើម្បី​ចាត់ចែង​រៀបចំ​នៅ​អាហារ​សាមគ្គី​ជាមួយ​ក្រុមការងារ នឹង​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ។​

​លោក ពូ​យ ប៊ុនឌូយ មេឃុំ​ស្តៅ បាន​លើកឡើង​ថា លោក​មាន​ការ​សប្បាយចិត្ត ត្រេកអរ​ខ្លាំងណាស់​ចំពោះ​ក្រុម​ការងារ​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ នឹង លោក​ចាងហ្វាង​ការផ្សាយ​(​គេហទំព័រ សុ​ខេង ស៊ី​អិន​ធី ហ​ត​ញូយ៍ ដែល​បាន​នាំយក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​យក​មក​លើ​ក​នៅក្នុង​ឃុំ​ដាច់ស្រយាល​របស់​លោក​នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់​ពី​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុនសែន មាន​ការរីកចំរើន​និង​ការអភិវឌ្ឍន៍​រហូតដល់​សព្វថ្ងៃនេះ ហើយ​លោក​សូម​ជូនពរ​ដល់​ក្រុមការងារ សូម​ធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​គេហដ្ឋាន​វិញ សូមឲ្យ​ជួប​ប្រទះ​តែ​និង​សេចក្តីសុខ​សេចក្តីចម្រើន​និង​ប្រកប​មុខរបរ​ទទួលទាន​ឲ្យបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ផងដែរ​។​

​ជា​ចុងក្រោយ​ក្រុម​ការងារ​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ និង​លោក​មេភូមិ មេឃុំ ព្រម​ជាមួយ​ប្រជាពលរដ្ឋ បាន​អញ្ជើញពិសារ​អាហារ​សាមគ្គី និង​រាំ​លេង​កំសាន​ផងដែរ​៕

      

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល