ទាន់ហេតុការណ៍
ក្រុមហ៊ុនហ្គ្រី​ន ជី អេ​ជ សហការ​ជាមួយ​ក្រសួង​បរិស្ថាន បាន​រៀបចំ​កម្មវិធី «​រត់ប្រណាំង​នៅលើ​ភ្នំ​គូលែន​សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៤» - ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​!
0

ផ្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​០៤​ផ្ទាំង ត្រូវបាន​លើក​បន្ថែម​នៅក្នុង​ឃុំ​ស្រែគរ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ស្ទឹងត្រែង​៖ កាលពី​ថ្ងៃ​អង្គារ​០៣​កើត ខែ​បឋម​សា​ឍ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​ស័ក ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៣​នេះ លោក អនុបណ្ឌិត ឃីម រដ្ឋា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម សមូ​ហក បណ្ឌិត ឡី សុភាព ប្រធាន​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​គណបក្ស​មូលដ្ឋាន​យុវជន​សដ្ឋកិច្ច​រាជធានី នៃ​គណបក្ស​ប្រជាជន​កម្ពុជា​  លោក​អនុបណ្ឌិត ហ៊ុន ពិសិដ្ឋ លោក អនុបណ្ឌិត ឌឹ​ម សុខុន លោក សេង សុ​ខេង ចាងហ្វាង ការផ្សាយ​គេហទំព័រ (​សុ​ខេង ស៊ី​អិន​ធី ហ​ត​ញូយ៍​) ដែល​ជា​ក្រុមយុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ បាន​យក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​០៤​ផ្ទាំង ទៅ​លើ​ក​បន្ថែម​នៅក្នុង​ឃុំ​ស្រែគរ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​។​

​ការលើក​ផ្ទាំង​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ហ្វឿ​ន ជឿន មេឃុំ​ស្រែគរ នឹង​លោក សាយ ថង នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រែគរ និង​សមាជិក សមាជិកា ក្រុមយុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​ជាច្រើន​រូប​ថែមទៀត​ផង​។​

​នៅក្នុង​ឱកាស​នោះ លោក អនុបណ្ឌិត ឌឹ​ម សុខុន មានប្រសាសន៍​ការលើក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​០៤​ផ្ទាំង​នេះ លោក​យល់ឃើញថា​÷ គណបក្ស​ប្រជាជន​ដឹកនាំ​ប្រទេស​បាន​ល្អ​រីកចំរើន​គ្រប់​វិស័យ មិន​ថា​ទីក្រុង​ឬ​ជនបទ មាន​ផ្លូវ​ល្អ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ សំបូរ​សប្បាយ ដូច​ប្រសាសន៍​សម្តេច ទីណា​ក៏​មាន​ការអភិវឌ្ឍន៍​ដែរ​។ ចឹង​ហើយ​បាន​លោក​ស្រលាញ់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ហើយ​ទើប ធ្វើ​ការកៀងគរ​ប្រមូល​ថវិកា ចូលរួម​ពី​លោក​អនុបណ្ឌិត ហ៊ុន ពិសិដ្ឋ លោក អនុបណ្ឌិត ឃីម រដ្ឋា លោក សេង សុ​ខេង ចាងហ្វាង​ការផ្សាយ​គេហទំព័រ​(​សុ​ខេង ស៊ី​អិន​ធី ហ​ត​ញូយ៍​)​យក​មក​លើក នៅក្នុង​ឃុំ​ស្រែគរ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ដែល​លោក​មេភូមិ មេឃុំ​ដឹកនាំ​បាន​ល្អ​។​

​ចំណែក​លោក ហ្វឿ​ន ជឿន មេឃុំ​ស្រែគរ លើកឡើងថា លោក​មានចិត្ត​ត្រេកអរ​ខ្លាំង​ណាស់​នេះ​ជា​លើក​ទី​១​ហើយ ដែល​ក្រុមការងារ​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​បាន​យក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ធំ​មក​លើក​នៅ​ទីនេះ លោក​ក៏​សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​មាន​ការអភិវឌ្ឍន៍ រីកចំរើន​គ្រប់​វិស័យ ហើយ​លោក​បេ្ត​ជ្ញា​ថា​គាំទ្រ​១០០%​។​

​ជា​ចុងក្រោយ​លោក ហ្វឿ​ន ជឿន មេឃុំ​ស្រែគរ បាន​ថ្លែង​អំណរ​អរគុណ​ដល់​ក្រុមការងារ ដែល​បាន​នាំយក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា មក​លើក​នៅក្នុង​ឃុំ​របស់​លោក ហើយ​លោក​សូម​ជូនពរ​ដល់​ក្រុមការងារ សូម​ធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​គេហដ្ឋាន​វិញ សូមឲ្យ​ជួប​ប្រទះ​តែ​និង​សេចក្តីសុខ​សេចក្តីចម្រើន​និង​ប្រកប​មុខរបរ​ទទួលទាន​ឲ្យបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល