លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា ព្រមទាំងសហការីនៃសមាគមពិតជាមានក្តីរំភើប និងសប្បាយរីករាយក្រៃលែងបំផុត នៅពេលដែលបានឃើញនូវស្នាមញញឹមជាមួយនឹងសុខភាពល្អប្រសើរឡើងវិញរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
ខ្ញុំសង្ឃឹមថា: នៅពេលឆាប់ៗខាងមុខនេះ ឯកឧត្តមនឹងបានទៅបម្រើការងារជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល និងប្រទេសជាតិវិញប្រកបដោយក្តីសោមនស្សរីករាយ។
ជាថ្មីម្តងទៀត លោក ទេស វិបុល សូមជូនពរឯកឧត្តម ឆាប់ជាពីរោគា និងឆាប់មានសុខភាពរឹងមាំឡើងវិញដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងសង្គមជាតិយើង៕