ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

សាច់ញាតិ​ក្រុមគ្រួសារ​បុរស​ជាប់ចោទ​ស្លាប់​ក្នុង​ពន្ធនាគារ ដង្ហើយ​រក​យុត្តិធម៌​លើ​ខ្លួន​សព​មាន​ស្នាមរបួស ខណៈ​សមត្ថកិច្ច​អះអាង​ថា​គាំ​បេះដូង​..!!

សាច់ញាតិ​ក្រុមគ្រួសារ​បុរស​ជាប់ចោទ​ស្លាប់​ក្នុង​ពន្ធនាគារ ដង្ហើយ​រក​យុត្តិធម៌​លើ​ខ្លួន​សព​មាន​ស្នាមរបួស ខណៈ​សមត្ថកិច្ច​អះអាង​ថា​គាំ​បេះដូង​..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ សាច់ញាតិ​ក្រុមគ្រួសារ​ជនជាប់ចោទ​ម្នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ពន្ធនាគារ​កាលពី​ពេល​កន្លងទៅ ដង្ហើយ​រក​យុត្តិធម៌​ពី​សមត្ថកិច្ច​ជំនា​ញ អគ្គស្នងការ​នគរបាល​ជាតិ សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មេត្តា​ជួយ​រក​យុត្តិធម៌​ឱ្យ​ពួកគាត់​ផង ខណៈ​ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ជា​ច្រើន​ស្ថាប័ន​ក្នុង​ខេត្ត​កំពង់ស្ពឺ​អះអាង​ថា​សព​ស្លាប់​ដោយសារ​គាំ​បេះដូង ទាំង​ដែល​ខ្លួន​របស់​សព​មាន​ស្នាម​ជាំ​ដុំ​ដៃជើង បែក​មាត់ ហូរ​ឈាម​ថែមទៀត​ផង​។

​ជួប​ជាមួយ​អ្នកយកព័ត៌មាន​យើង ឈ្មោះ មន សុខ​គា ភេទ​ស្រី អាយុ​៤០​ឆ្នាំ​មុខរប​រ​កម្មារិនី​រោងចក្រ ផ្នែក​ដេរ រស់នៅ​ត្រពាំង​ឈូក សង្កាត់​ព្រះ​ស្រែ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្ត​កំពង់ស្ពឺ បាន​រៀបរាប់​ថា​÷ គាត់​ជា​ប្អូនស្រី​បង្កើត​របស់​សព​ឈ្មោះ មន មឿន អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុង​ភូមិ​ធ្លា​ចាស់ សង្កាត់​វា​លពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៣ បងប្រុស​របស់​គាត់​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ម្នាក់ ហើយ​ភាគី​ស្ត្រី​នោះ​ទាមទារ​លុយ​ចំនួន​៥០០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង សាច់ញាតិ​សុំ​ធ្វើការ​សម្របសម្រួល​ត្រឹម​២០០​ដុល្លារ​ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​មិន​ព្រម ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ប្អូនស្រី​សព​បាន​ខ្ចីលុយ​គេ​ចំនួន​១០០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ភាគី​ដើមបណ្តឹង​ក៏​នៅតែ​មិន​ព្រម ទើប​នៅ​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ សមត្ថកិច្ច​បាន​បញ្ជូន​បងប្រុស​របស់​គាត់​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​បាត់ទៅហើយ​។

​អ្នកស្រី មន សុខ​គា អាយុ​៤០​ឆ្នាំ​បាន​រៀបរាប់​បន្តទៀតថា​÷ ដោយសារ​តែ​ចង់​ឱ្យ​បង​រួចផុត​ពី​ការចោទប្រកាន់ ក៏​នាំគ្នា​ពិភាក្សា​យក​លុយ​ពី​ធនាគា ស្រាប់តែ​មាន​សមត្ថកិច្ច​ខ​ល​ចូល​លេខ​ទូរស័ព្ទ​របស់​គាត់​ថា មក​មើល​បងប្រុស​គាត់​នៅ​មន្ទីរពេទ្យបង្អែក​ផង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ហើយ រូបគាត់​ក៏​ជិះ​ម៉ូតូ​ទៅដល់​មន​នទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ រូបគាត់​បាន​សួរ​ទៅ​គ្រូពេទ្យ​ម្នាក់ ហើយ​គ្រូពេទ្យ​បាន​និយាយថា បងប្រុស​របស់​គាត់​បា​ន​ស្លាប់​មុន​ពេល​បញ្ជូន​មក​ដល់​ម​ន្ទីរ​ពេទ្យ​ម្លេះ​! ដឹក​មក​ដល់​ពេទ្យ​ម៉ោង​៥​ភ្លឺ​ជា​សាកសព​ទេ​។ ពេលនោះ​រូប​គាត់​បាន​សួរ​ទៅ​លោក​សមត្ថកិច្ច​នគរបាល​ថា ហេតុ​អី​បានជា​បងប្រុស​គាត់​ស្លាប់ នគរបាល​បាន​ឆ្លើយ​ប្រាប់​ថា​បងប្រុស​គាត់​វិលមុខ​ដួល ពេលនោះ​រូប​គាត់​មើល​សាកសព ឃើញ​ជាំខ្លួន បែក​មុខមាត់​រាងកាយ រូបគាត់​និង​ក្រុម​គ្រួសារ​ទទួល​យក​អត់​បាន​ទេ ដោយហេតុថា​មាន​ស្នាម​ជាំ​ខៀវ​ដៃជើង​។ នគរបាល​ដែល​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច្ច័យ​នោះ​និយាយ​ថា​បងប្រុស​របស់​គាត់​ផឹកស្រា ចេញ​ស្នាម​ខ្មៅ រូប​គាត់​ទទួលស្គាល់ ប៉ុន្តែ​ស្នាម​វាយ ស្នាម​ធ្វើ​ទារុណកម្ម រូបគាត់​និង​សាច់ញាតិ​ក្រុមគ្រួសារ​មិន​អស់ចិត្ត​ទេ សូម​លើក​ម្រាមដៃ​១០ សូមឱ្យ​អស់លោក សមត្ថកិច្ច​ជំនាញ ជួយ​រក​យុត្តិធម៌​ដល់​បងប្រុស​គាត់​ស្លាប់​ដោយ​បិទ​ភ្នែក​ជិត​ផង​។ ពី​ព្រោះ​អី​ក្រុមគ្រួសារ​របស់​គាត់​ទីទ័ល​ក្រ មិន​មាន​លទ្ធភាព​ប្តឹងផ្តល់​ឈ្នះ​គេ​បានទេ​។ សូម​ឱ្យ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ពិសេស​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជួយ​អន​ន​តរា​គម​ន៍រក​យុត្តិធម៌​ឱ្យ​ក្រុម​គ្រួសារ​គាត់​ផង​។ ដោយសារ​ថា​បងប្រុសរ​បស់​គាត់​ត្រូវបាន​គេ​ចោទប្រកាន់ ហើយ​ពេល​ស្លាប់មាន​ស្នាមរបួស​បែក​មុខ បែក​មាត់ ស្នាម​ជាំ​ខៀវ​ពេញ​រាងកាយ ដងខ្លួន ទើបតែ​បាន​៣​ថ្ងៃ​សោះ​បងប្រុស​របស់​គាត់​បាន​ស្លាប់បាត់​។​យក​បង​គាត់​ទៅ​នៅ​ល្អ​ទាំងអស់ ពេល​ប្រគល់​សព​មក​វិញ​មាន​ស្នាម​ពេញ​ខ្លួន បងប្រុស​គាត់​ជា​មនុស្ស​ស្លូតបូត​ណាស់ អ្នករស់នៅ​ក្នុង​ភូមិ​ផង​របង​ជាមួយ​ក៏​ដឹង​ដែរ បងប្រុស​របស់​គាត់​ដើរ​ស៊ីឈ្នួល​ដក​ស្ទូង​ឱ្យគេ មិន​មាន​ទាំង​ខោអាវ​ថ្មី​ស្លៀកពាក់​ផង សូម្បី​ធ្វើបុណ្យ​ក៏​ដើរ​ខ្ចីលុយ​គេ​មក​ធ្វើ​ដែរ សូម​សម្តេច​តេជោ​ហ៊ុន សែន (​សម្តេច​ពុក​) មេត្តា​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ឱ្យ​ក្រុម​គ្រួសារ​គាត់​ផង​។

​ចំណែក​ប្រពន្ធ​ជនរងគ្រោះ​ស្លាប់​នៅក្នុង​ពន្ធនាគារ មានឈ្មោះ សុខ ស្រីមុំ អាយុ​៣៦​ឆ្នាំ មុខរប​រ​កម្មារិនី​រោងចក្រ រស់នៅ​ភូមិ​ធ្លា​ចាស់ សង្កាត់​វា​លពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ កំពង់ស្ពឺ និយាយ​ឱ្យដឹងថា​គាត់​កូនស្រី​ម្នាក់​នៅក្នុង​បន្ទុក​ឈ្មោះ មឿន សុខ​ម៉ី អាយុ​៧​ឆ្នាំ​រៀន​ថ្នាក់​ទី​២ សាលាបឋមសិក្សា​ទួល​សុ​ភី​។ ប្តី​របស់​គាត់​ត្រូវបាន​គេ​មួលបង្កាច់​និង​ចោទប្រកាន់ ព្រមទាំង​ស្លាប់​ទាំង​អយុត្តិធម៌​បំផុត សព​មាន​របួស​ស្នាម​ពេញ​ខ្លួន​បែក​មុខ​បែក​មាត់ ហើយ​សមត្ថកិច្ច​ថា​ដួល និង​គាំ​បេះដូង​ទៅវិញ​។ ក្នុងនាម​ជា​ប្រពន្ធ​ទទួលយក​នូវ​រឿង​នេះ​មិន​បាន​ទេ សូម​ធ្វើការ​សំណូមពរ​ដល់​សម្តេច​ក្រ​ឡា​ហោម ស ខេង និង​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជួយ​រក​យុត្តិធម៌​ឱ្យ​ប្តី​គាត់​ផង​។

​ជាមួយគ្នានេះ​ដែរ​លោក ស៊ន សូត្រ ហៅ​មន ម៉ៅ អាយុ​៦២​ឆ្នាំ ជា​ឪពុក​របស់​សព​(​លោក មន មឿន​)​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា គាត់​ពិការ​ជាង​ខាង​ឆ្វេង​ម្ខាង​នេះ​តាំងពី​ឆ្នាំ​១៩៨៨ ដោយ​ធ្វើ​សឹក​សង្គ្រាម​នៅ​សំឡូត ខេត្ត​បាត់ដំបង គាត់​បំរើ​ការងារ នៅ​កងពលតូច​(​គ​២) វរ​លេខ​២ ក្នុងនាម​ជា​ឪពុក​មួយរូប​ពេល​ឃើញ​សព​របស់​កូន មាន​ស្នាម​ជាំ ខៀវ ពេញ​រាងកាយ បែក​មុខ​បែក​មាត់ គាត់​មិន​អាច​ទទួលយក​បាន​ឡើយ កូន​គាត់​ស្លូតបូត អ្នកភូមិ​អាណិត​ស្រលាញ់​រាប់អាន ហេតុអ្វី​បាន​ជា​មកជួប​រឿង​បែបនេះ​ទៅវិញ​។ លោក ស៊ន សូត្រ ហៅ មន ម៉ៅ លើក​ម្រាមដៃ​១០​សំពះអង្វរ​ដល់​សម្តេច​ក្រឡា​ហោម ស ខេង និង​សម្តេច​តេជោ​ហ៊ុនសែន​(​សម្តេច​ពុក​) មេត្តា​ជួយ​រក​យុត្តិធម៌​ឱ្យ​កូនប្រុស​របស់​គាត់​ដែល​ស្លាប់​ទៅ​ផង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល