ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

សម្ដេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក​

សម្ដេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ស៊ូ​រ៉ាប់ ប៉ូ​ឡូ លី​កាស់ វី​លី (Zurab polo likashvili ) អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក​។

​ឯកឧត្តម ស៊ូ​រ៉ាប់ បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេជោ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៣៥ នៃ​គណៈកម្មការ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក និង​កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​ខាងត្បូង នៃ​អង្គការ​ទេសចរណ៍​ពិភពលោក ដែល​ទទួលបាន​ជោគជ័យ ក្នុង​ការសម្រេចបាន​នូវ​ក្រម​ការពារ​ទេសចរណ៍ ។​

​ឯកឧត្តម ស៊ូ​រ៉ាប់ ក៏​បាន​សំដែង​នូវ​ការគោរព​ជូន​ចំពោះ​សម្ដេច​តេជោ ដែល​មាន​ទស្សនៈ​វែងឆ្ងាយ​សម្រាប់​វិស័យ​ទេសចរណ៍ និង​មាន​ការប្ដេជ្ញាចិត្ត​ខ្ពស់​សម្រាប់​វិស័យ​ទេសចរណ៍ ជាអាទិ៍​៖ ការគាំទ្រ​ក្រុម​ការពារ​ទេសចរណ៍ និង​ជា​ពិសេស ការជួយ​អ្នក​ទេសចរណ៍​ដែល​ជាប់​នៅ​លើ​កប៉ាល់ Westerdam អនុញ្ញាត​ឲ្យ​កប៉ាល់​បាន​ចុះចត​នៅ​កម្ពុជា ក្នុងពេល​ដែល​ប្រទេស​ដទៃ មិនឲ្យ​ចូលចត ដែល​ខ្លាច​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ។​

​ឯកឧត្តម ក៏​បាន​សំដែង​នូវ​ការអបអរសាទរ​ជូន​ដល់​សម្ដេច​តេជោ​ផងដែរ ចំពោះ​ការរៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ឆ្នាំ​២០២២ បាន​យ៉ាង​ជោគជ័យ និង​ថ្មីៗ​នេះ បាន​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម , អាស៊ាន​ប៉ា​រ៉ា​ហ្គេម បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដែល​ទាំងនេះ​សុទ្ធតែ​មាន​ការតភ្ជាប់​ជាមួយ​វិស័យ​ទេសចរណ៍​ដោយ​ផ្ទាល់​ផង និង​ដោយ​ប្រយោជន៍​ផង ។​

​ឯកឧត្តម អគ្គលេខាធិការ ក៏​បាន​ជម្រាប​សម្ដេច​តេ​ជោថា អង្គការ​ទេសចរណ៍​ពិភពលោក និង​បន្ត​គាំទ្រ​កម្ពុជា ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្រម​ការពារ​ទេសចរណ៍ មាន​សារៈសំខាន់​ណាស់​សម្រាប់​ផ្ដល់​ការការពារ ជំនឿ​ទុកចិត្ត​ដល់​ទេសចរណ៍​មក​កាន់​កម្ពុជា​។ លើស​ពី​នោះ​ទៅ​ទៀត កម្ពុជា បាន​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល ដើម្បី​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ ធ្វើយ៉ាងណា​ឲ្យ​ទេសចរណ៍​មក​កម្ពុជា ធានា​បាន​ទាំង​សុខ​សុវត្ថិភាព​ផង ទាំង​សុខភាព​ល្អ​ផង ។​

​ចំពោះ​កប៉ាល់ Westerdam , សម្ដេច​តេជោ បាន​មានប្រសាសន៍ថា ជា​ការងារ​មនុស្សធម៌ និង​ជា​ការទទួលខុសត្រូវ ជួយ​ដល់​ជីវិត​មនុស្ស​នៅ​ពេល​នោះ ខណៈ​ដែល​មិន​មាន​ប្រទេស​ណា​អនុញ្ញាត​ឲ្យ​កប៉ាល់​ចូល​ចត​ទេ​។ ប្រសិនបើ​កម្ពុជា មិន​អនុញ្ញាតឲ្យ​ចូលចត​ទេនោះ ជីវិត​មនុស្ស​នៅ​លើ​កប៉ាល់​នោះ គឺ​នឹង​អាណោចអាធម្ម​ខ្លាំងណាស់ ។​

​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រទេស​ចរណ៍​ពិភពលោក ដែល​មាន​ជំនឿ​លើ​កម្ពុជា មក​ប្រជុំ​នៅ​កម្ពុជា កសាង​នូវ​ភាពជោគជ័យ​ថ្មី​មួយទៀត សម្រាប់​វិស័យ​ទេសចរណ៍ ហើយ​ក្រុម​ការពារ​ទេសចរណ៍​នេះ គួរ​មាន​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​អនុវត្ត​ឱ្យបាន​ល្អ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល