ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការផ្តួចផ្តើម​របស់ សម្តេច​តេជោ ហ៊ុន សែន ក្នុងការ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដើម្បី​កែ​ទម្រង់ «​សិទ្ធិ​ក្នុង​ការ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​»

លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការផ្តួចផ្តើម​របស់ សម្តេច​តេជោ ហ៊ុន សែន ក្នុងការ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដើម្បី​កែ​ទម្រង់ «​សិទ្ធិ​ក្នុង​ការ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល​៖​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល លោក​ឧត្ដមសេនីយ៍ទោ ឈឿន សុ​ចិត្ត និង​លោកស្រី ព្រមទាំង​កងកំលាំង​ក្រោម​ឱវាទ​ទាំងអស់ បាន​ប្រកាស​គាំទ្រ​ទាំងស្រុង​និង​ពេញទំហឹង​នូវ​ការផ្តួចផ្តើម​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងការ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដើម្បី​កែ​ទម្រង់ «​សិទ្ធិ​ក្នុង​ការ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​» ដោយ​ចាត់ទុកថា ការកែទម្រង់​នេះ គឺ​ដើម្បី​ពង្រឹង និង​លើកកម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស ដើម្បី​ឱ្យ​អនាគត​អ្នកដឹកនាំ ទាំង​នៅ​ថ្នាក់ជាតិ ទាំង​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​ត្រូវ​ជ្រើសរើស​តាម​រយៈ​ការបោះឆ្នោត ត្រូវមាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជាតិ និង​ប្រជាជន ហើយ​ការទទួលខុសត្រូវ​នេះ ត្រូវ​ចាប់ផ្តើម​ពី​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សិទ្ធិ​បោះឆ្នោត ដែល​ជា​ករណី​កិច្ច​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប​ចំពោះ​ប្រទេសជាតិ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។​

​គួរបញ្ជាក់​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៣ បាន​ស្នើ​ឱ្យ​សិក្សា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត ដើម្បី​ដកសិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត សម្រាប់​ជន​ណា​ដែល​មិន​ទៅ​បោះឆ្នោត​។ «​អ្នក​ដែល​មាន​បំណង​ចង់​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត ត្រូវមាន​ការទទួលខុសត្រូវ ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​របស់​ជាតិ ក្នុង​សង្គម​ប្រជាធិបតេយ្យ ដោយ​ចាប់ផ្តើម​ពី​ការអនុវត្ត ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សិទ្ធិ​បោះឆ្នោត ក្នុងន័យ​នេះ​អ្នក​ដែល​មិន​បាន​បោះឆ្នោត ដោយ​គ្មាន​មូលហេតុ​សមរម្យ​តាម​ផ្លូវច្បាប់ នឹង​ត្រូវ​ចាត់ទុក​ថា បាន​បាត់បង់​នូវ​លក្ខខណ្ឌ​ក្នុង​ការ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត ប៉ុន្តែ​អ្នក​ទាំងនោះ​នៅតែ​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ក្នុងនាម​ជា​ពលរដ្ឋ​ដដែល ដោយ​មិន​មាន​ផលប៉ះពាល់​អ្វី​ឡើយ​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្ថែមថា ប្រសិន​បើ​ជន​នោះ មិន​បាន​ទៅ​បោះឆ្នោត​លើក​ទី​១​ទេ រូបគេ​ក៏​មិន​អាច​ទៅ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​ឱ្យ​ដែរ ក្នុងនោះ​មាន​ទាំង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ក្រុមប្រឹក្សា​ខេត្ត ទាំង​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ទៀត​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺជា​រឿង​ចាំបាច់ ដើម្បី​ចៀសវាង​ការនិយាយ​ចុះឡើង ប៉ុន្តែ​ត្រូវ​តែ​និយាយ​អំពី​បញ្ហា​ផ្លូវច្បាប់​។ សម្តេច​បាន​បន្ថែមថា ការធ្វើ​វិសោធនកម្ម​នេះ នឹង​ធ្វើឱ្យ​ស្រប​តាម​មាត្រា​៣៤​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​គ្មាន​អ្វី​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នោះឡើយ​។ សម្តេច​បាន​បន្តថា ក៏​អាច​ធ្វើ​ដូច​ថៃ​ពេលនេះ ប៉ុន្តែ​នឹង​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ឬ​មិន​បោះឆ្នោត​នោះ​ទេ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល