ទាន់ហេតុការណ៍
ក្រុមហ៊ុនហ្គ្រី​ន ជី អេ​ជ សហការ​ជាមួយ​ក្រសួង​បរិស្ថាន បាន​រៀបចំ​កម្មវិធី «​រត់ប្រណាំង​នៅលើ​ភ្នំ​គូលែន​សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៤» - ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​!
0

សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះ​ជួប​បងប្អូន​កម្មករ កម្មការិនី ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​តំបន់​ព្រៃ​ស្ពឺ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះ​ជួប​បងប្អូន​កម្មករ កម្មការិនី ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​តំបន់​ព្រៃ​ស្ពឺ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ពុធ ១១​រោច ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ជិត​២​ម៉ឺន​នាក់ នៅ​តំបន់​ព្រៃ​ស្ពឺ មកពី​រោងចក្រ សហគ្រាស​ចំនួន​៩ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី នៅ​តំបន់​ព្រៃ​ស្ពឺ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នេះ ជាថ្មី​ម្ដងទៀត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា តាមរយៈ​ជំនួប​ជាមួយ​កម្មករនិយោជិត គឺ​សម្ដេច​បាន​ទទួល​រាល់​បញ្ហា​របស់​បងប្អូន​កម្មករ​និយោជិត និង​បាន​យក​បញ្ហា​នោះ​មក​ធ្វើ​ការដោះស្រាយ​ជា​បន្តបន្ទាប់ ដូចជា​ករណី​កាលពីមុន​មាន​កម្មការិនី​នៅ​តាម​រោងចក្រ​មួយ​ចំនួន​បាន​ដួលសន្លប់ គឺ​ត្រូវ​បាន​ធ្វើ​ការដោះស្រាយ​។ សម្តេច​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំង​បញ្ហា​ធំ និង​បញ្ហា​តូច​របស់​កម្មករ​និយោជិត​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ថែម​ទៀត​ថា ជាមួយគ្នានេះ គោលនយោបាយ​ប្រាក់​សោធន​និវត្តន៍​សម្រាប់​កម្មករ​និយោជិត ក៏​ជា​គោលនយោបាយ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការដោះស្រាយ​បញ្ហា​ជូន​កម្មករ​និយោជិត​នៅពេល​មាន​វ័យ​ចំណាស់​ទៅ គឺ​មិន​ចាំបាច់​ពឹងផ្អែក​តែ​នៅលើ​កូនចៅ​នោះទេ​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ជោគជ័យ​ក្នុង​ការអភិវឌ្ឍ និង​សុខ​សន្ដិភាព​របស់​ប្រទេស​កម្ពុជា គឺ​បាន​កើតឡើង​ពី​ការចូលរួម​ចំណែក​ពី​សំណាក់​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករ​និយោជិត​ទាំងអស់ ដែល​បាន​ជឿជាក់​មកលើ​រាជរដ្ឋាភិបាល និង​រួម​គ្នា​រក្សា​សន្ដិភាព​របស់​ប្រទេស​កម្ពុជា​យើង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា រដូវ​កាល​នេះ គឺជា​រដូវ​កាល​សន្យា​ខ្យល់​របស់​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន ប៉ុន្ដែ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​សន្យា​អ្វី​ជាមួយ​ប្រជាពលរដ្ឋ​ទេ តែ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ដើម្បី​ប្រយោជន៍​ប្រជាជន​តែ​ម្ដង​។ គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​រួម​រស់នៅ​ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច ដូចជា​ករណី​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ជាដើម​រាជរដ្ឋាភិបាល​រក​វិធី​គ្រប់បែបយ៉ាង ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​រួចផុត​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា សម្ដេច​នៅតែ​បន្ត​តាមដាន​លើ​ស្ថានការណ៍​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅ​ឡើយ​ពីព្រោះ​បញ្ហា​កូវី​ដ​-១៩​នេះ មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​យើង​នោះ​ទេ​។​សម្ដេច​តេជោជំ​រុញឱ្យ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​បងប្អូន​កម្មក​រ កម្មការិនី​ត្រូវប​ន្ត ការយកចិត្តទុកដាក់​ក្នុង​ការចាក់​វ៉ាក់សាំង​បន្ថែមទៀត​ពីព្រោះ​បច្ចុប្បន្ន ពិភពលោក​ក៏​មិន​អាច​ដឹង​ថា នាពេល​ខាងមុខ​ជំងឺ​នេះ នឹង​មាន​ការវិវត្ត​ទៅជា​ប្រភេទ​ថ្មី​អ្វី​ទៀត​នោះទេ​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រសាសន៍​រម្លឹក​ពី​ការឈឺចាប់ និង​ក្ដី​សោ​ក​សង្រែង​របស់​សម្ដេច​ក្នុង​ពេល​តស៊ូ ដើម្បី​ធ្វើ​ដំណើរ​ទៅ​រំដោះ​ជាតិ​មាតុភូមិ ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​កៀងគរ​កម្លាំង​មក​សង្គ្រោះ​ប្រជាជន​កម្ពុជា ដែល​ពេលនោះ​សម្ដេច បាន​ទៅ​ដល់​ប្រទេស​វៀតណាម​បាន​ទទួលទាន​បាយ​ដោយ​ស្រក់​ទឹកភ្នែក ដោយសារ​ប្រពន្ធ​កូន​កំពុង​រង​ទុក្ខ ព្រោះតែ​សង្គ្រាម​បាន​បង្ក​វិនាសកម្ម​យ៉ាង​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នោះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ការស្វែងរក​សុខសន្ដិភាព​របស់​ប្រទេស​កម្ពុជា គឺ​មាន​ការលំបាក​ខ្លាំងណាស់ ទម្រាំ​ប្រទេស​កម្ពុជា ទទួលបាន​ការអភិវឌ្ឍ និង​សន្ដិភាព​ដូច​បច្ចុប្បន្ន​នេះ​។​ដូច្នេះ​ត្រូវ​រួម​គ្នា​រក្សា​សន្ដិភាព​របស់​ប្រទេស​កម្ពុជា​ឱ្យបាន​។​

​សម្តេច​តេជោ ហ៊ុន សែន បន្ត​អំពាវនាវ​ដល់​ម្ចាស់​រោច​ក្រ និង​កម្មករ​និយោជិត​ត្រូវ​រួមគ្នា​ធ្វើ​យ៉ាងណា ធ្វើ​ឱ្យ​រោងចក្រ​មួយ​ក្លាយទៅជា​សហគមន៍​សុខសាន្ត​មួយ​។ ការធ្វើ​បែប​នេះ​បាន គឺ​កម្មករ​និយោជិត និង​ម្ចាស់​រោងចក្រ​ត្រូវ​រួមគ្នា​កុំឱ្យ​មាន​គ្រឿងញៀន កុំឱ្យ​មាន​បងតូច បងធំ កុំឱ្យ​មាន​ជម្លោះ​រវាង​កម្មករនិយោជិត នឹង​ថៅកែ​រោងចក្រ នៅក្នុង​រោងចក្រ​របស់​ខ្លួន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ប្រឹងប្រែង ដើម្បី​ធ្វើឱ្យ​ស្ថានភាព​នៃ​ការវិនិយោគ​លើ​វិស័យ​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​រឹតតែ​មាន​ការរីកចម្រើន​។ សម្ដេច​តេជោ បន្តថា ទោះពីជា​ពិភពលោក​កំពុង​មាន​បញ្ហា​អតិផរណា​លើ​ផ្នែក​សេដ្ឋកិច្ច​មិន​ច្បាស់លាស់ ប៉ុន្ដែ​ប្រទេស​កម្ពុជា បាន​ខិតខំ​ធ្វើ​បែប​ណា​ឱ្យ​មាន​លំនឹង​ក្នុង​ការវិនិយោគ និង​ការនាំចេញ នាំចូល​ទំនិញ រួម​នឹង​ការ​ផ្ដល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​នៅ​ទូទាំង​ប្រទេស​។ ពាក់ព័ន្ធ​ទៅនឹង​រឿង​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ពី​ការ​ពង្រាង​ស្ដីពី​ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ត្រង់​មាត្រា ១៤២ ថ្មី ដែល​ក្នុងនោះ​ឈាន​ទៅ​ធ្វើការ​ផាកពិន័យ ចំពោះ​បុគ្គល​ណា​ដែល​ធ្វើឱ្យ​មាន​ភាពវឹកវ​រដល់​ការបោះឆ្នោត និង​ធ្វើ​សកម្មភាព​រារាំង ញុះញង់​ដល់​ពលរដ្ឋ​មិន​ឱ្យ​ទៅ​បោះឆ្នោត​ជាដើម​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​ ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៥៨៣​នាក់​ក្នុង​ម្នាក់ៗ ២០០​ដុល្លារ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល