ទាន់ហេតុការណ៍
ក្រុមហ៊ុនហ្គ្រី​ន ជី អេ​ជ សហការ​ជាមួយ​ក្រសួង​បរិស្ថាន បាន​រៀបចំ​កម្មវិធី «​រត់ប្រណាំង​នៅលើ​ភ្នំ​គូលែន​សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៤» - ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​!
0

ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​០៤​ផ្ទាំង ត្រូវបាន​លើក​បន្ថែម​នៅក្នុង​ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង​

ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​០៤​ផ្ទាំង ត្រូវបាន​លើក​បន្ថែម​នៅក្នុង​ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ​៖ លោក​អនុបណ្ឌិត ឌឹ​ម សុខុន និង លោក​អនុបណ្ឌិត ឃឹម រដ្ឋា ព្រមទាំង​លោក សេង សុ​ខេង ជា​ចាងហ្វាង​ការផ្សាយ​គេហទំព័រ ស៊ី​អិន​ធី ហ​ត​ញូយ៍ នឹង លោក ហ៊ុន ពិសិដ្ឋ (​ជា​សប្បុរសជន​) បាន​នាំយក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​០៤​ផ្ទាំង ទៅ​លើកដាក់​បន្ថែម ស្ថិតនៅក្នុង​ភូមិ​ថ្មី​១ នឹង ភូមិ​ព្រែក​សំរោង​ទី​២ ក្នុង​ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣​នេះ​។​

​ការជួយឧបត្ថម្ភ​ផ្លាក​គណបក្ស​ពី​សំណាក់​សប្បុរសជន​ទាំង​០៤​រូប ក៏​មាន​ការទទួល​ស្វាគមន៍ ពី​លោកស្រី យ៉ាង មនោ​រម្យ មេឃុំ​ខ្សាច់​អណ្តែត​  នឺង​លោក ឌី​ម សុខា​ន់ ក្រុមប្រឹក្សា​ឃុំ​ខ្សាច់​អណ្តែត ព្រមទាំង​សមាជិក សមាជិកា​ក្រុមការងារ​ឃុំ​ជា​ច្រើន​រូប​ផងដែរ​។​

​លោកស្រី យ៉ាង មនោ​រម្យ មេឃុំ​ខ្សាច់​អណ្តែត បាន​ថ្លែងថា លោកស្រី​ត្រូវបាន​ប្រជាពលរដ្ឋ ស្រលាញ់​ពេញចិត្ត​ហើយ​បោះឆ្នោតឱ្យ​លោកស្រី បាន​ឡើង​ធ្វើ​ជា​មេឃុំ​អាណត្តិ​ថ្មីៗ​នេះ ហើយ​លោក​ស្រី បាន​គៀងគរ​សកម្មជន​គណ​បក្សប្រឆាំង​មក​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​ក្រុម​ការងា​របក្ស​ប្រជាជន​កម្ពុជា​បាន​ចំនួន​២៧​រូប​ទៀត​ផង ហើយ​លោក​ស្រី​នៅតែ​បន្ត​ស្វាគមន៍​សកម្មជន​គណ​បក្ស​ប្រឆាំង​ដើម្បី​ចូលរួម​ជា​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ទៀត​។​

​លោកស្រី យ៉ាង មនោ​រម្យ បាន​ថ្លែង​បន្តទៀតថា លោកស្រី​សប្បាយចិត្ត​ខ្លាំង​ណាស់​ដែរ លោក អនុបណ្ឌិត ឌឹ​ម សុខុន នឹង អនុបណ្ឌិត ឃឹម រដ្ឋា ព្រមទាំង​លោក សេង សុ​ខេង ជា​ចាងហ្វាង​ការផ្សាយ​គេហទំព័រ​( ស៊ី​អិន​ធី ហ​ត​ញូយ៍​)​នឹង​លោក ហ៊ុន ពិសិដ្ឋ បាន​ជួយ​ឧបត្ថម្ភ​ផ្លាក​គណបក្ស​ចំនួន​០៤​ផ្ទាំង ដើម្បី​លើក​បន្ថែមទៀត​ងាយស្រួល​សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ បាន​ស្គាល់​និង​បាន​ដឹង​។​

​លោកស្រី មេឃុំ​ខ្សាច់​អណ្តែត ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ យុវជន សេដ្ឋកិច្ច​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​នាំយក​ផ្លាកគណបក្ស​មក​លើក​នៅក្នុង​ឃុំ​របស់ លោកស្រី លោកស្រី​បាន ជូនពរ​ដល់​ក្រុម​ការងារ​សូម​ធ្វើដំណើរ វិលត្រឡប់​ទៅ​គេហដ្ឋាន​វិញ​សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន ប្រកប​របរ​ទទួលទាន​មានបាន សម្រេច​ជោគជ័យ​ការងារ​គ្រប់​ភារកិច្ច​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល