ទាន់ហេតុការណ៍
ក្រុមហ៊ុនហ្គ្រី​ន ជី អេ​ជ សហការ​ជាមួយ​ក្រសួង​បរិស្ថាន បាន​រៀបចំ​កម្មវិធី «​រត់ប្រណាំង​នៅលើ​ភ្នំ​គូលែន​សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៤» - ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​បងប្អូន​កម្មករ កម្មការិនី ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​បងប្អូន​កម្មករ កម្មការិនី ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​អង្គារ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​១៨០៣១​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១១ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ជួប​ជាមួយ​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​នៅ​តំបន់​ព្រៃ​ស្ពឺ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជាថ្មី​ម្ដងទៀត ។ សម្តេច​តេជោបា​នអរគុណ​ដល់​បងប្អូ​ន​កូនក្មួយ កម្មករ កម្មការិនី ដែល​មាន​ការស្រឡាញ់ រាក់ទាក់​ចំពោះ​សម្ដេច​ផ្ទាល់​នាពេលនេះ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ចាត់ទុកថា ទំនាក់ទំនង​នេះ​មិនមែន​គ្រាន់តែ​ជា​ទំនាក់ទំនង​រវាង​នាយករដ្ឋមន្ដ្រី និង​កម្មករ​និយោជិត​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​នេះ​បាន​បង្ហាញ​អំពី​ទំនាក់ទំនង​ដូចជា តា និង​ចៅ ពូ និង​ក្មួយ ផងដែរ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា សម្តេច​មាន​គម្រោង​បន្ត​ចុះ​ជួប​ជាមួយ​កម្មករនិយោជិត​បន្ថែមទៀត ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣​នេះ បន្ទាប់​ពី​ជំនួប​ជាមួយ​កម្មករ​កម្មការិនី​ចំនួន​១៨​លើក ហើយ​នៅ​មាន​កម្មករ​និយោជិត​មួយចំនួនទៀត មិនទាន់​បាន​ជួប​នៅឡើយ​។

​សម្តេច​តេជោ​បន្តទៀតថា ជំនួប​ជាមួយ​កម្មករ កម្មការិនី​នាពេលនេះ គឺ​សម្ដេច​ចង់ដឹងថា អ្វី​ដែល​ធ្វើ​ពី​មុន​នោះ តើ​ដំណើរការ​ដល់​ហើយ​? តើ​វា​សម្រេច​បាន​យ៉ាងដូចម្តេច​? ខណៈ​កាលពី​ជំនួប​កាលពី​ឆ្នាំ ២០១៧ រាជរដ្ឋាភិបាល​បាន​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​នេះ មក​ជួប​ដើម្បី​ឱ្យ​លើកឡើង​ពី​បញ្ហា និង​តម្រូវការ​ជាក់ស្ដែង​របស់​បងប្អូន​កម្មក​រ ដើម្បី​ធ្វើ​ការដោះស្រាយ​ជូន​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ សម្ដេច​នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ថានីយ​បូម​ទឹកបាក់​ខែ​ង ដើម្បី​បម្រើ​ឱ្យ​មាន​ការប្រើប្រាស់រ​បស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ក្រុង​តាខ្មៅ ខណៈ​រាជរដ្ឋាភិបាល​ក៏​មាន​គម្រោង​កសាង​ស្ថានីយ​បូម​ទឹកស្អាត​នេះ​បន្ថែម​ជា​ច្រើន​កន្លែង​ទៀត​នៅ​កន្លែង​ផ្សេងៗ ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ជាយៗ​ក្រុង​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា វត្ត​មាន​រោងចក្រ​នៅ​កម្ពុជា​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត​នានា នៅ​ឆ្នាំ​២០២៣​នេះ រោងចក្រ​វិស័យ​កាត់ដេរ​បាន​កើន​ដល់​ចំនួន ១.៣២៦ ដែល​មាន​កម្មករ​និយោជិត ចំនួន​ប្រមាណ ៨៤ ម៉ឺន​នាក់ ការនាំចេញ​មាន​រហូត​ដល់​ប្រមាណ​១៣​ពាន់​លាន​ដុល្លារ​អាម៉េរិក​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ មាន​រោងចក្រ​សហគ្រាស​ចំនួន​៩.៣១៤ មាន​កម្មករ​និយោជិត​ប្រមាណ​ជាង​៦៦ ម៉ឺន​នាក់ ក្នុង​នោះ​រោងចក្រ សហគ្រាស​វិស័យ​កាត់ដេរ​ចំនួន​៧២៧ មាន​កម្មករ​និយោជិត​សរុប​ជាង ៣៣ ម៉ឺន​៨​ពាន់​នាក់ និង​ជា​តំបន់​ដែល​មាន​ការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ​។ ប៉ុន្ដែ​រាជរដ្ឋាភិបាល​ក៏​បាន​យុទ្ធសាស្ដ្រ​ក្នុង​ការពង្រាយ​រោងចក្រ​បន្ថែម​ទៀត​ទៅ​តាម​បណ្ដា​ខេត្ត​នានា​ផង​ដែរ​។ នៅថ្ងៃនេះ សម្តេច​តេ​ជោបាន​ជំរុញ​អភិបាល​រាជធា​នី​ភ្នំពេញ បន្ត​ពង្រីក​វិសាលភាព​ក្នុង​ការផ្ដល់​ខ្សែ​រថយន្តក្រុង​ដល់​កម្មករ កម្មការិនី បន្ថែម​ទៀត​នៅ​ទីតាំង​ដែល​មិនទាន់​បាន​ទៅ​ដល់​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ដល់​កម្មករ​និយោជិត និង​ម្ចាស់​រោងចក្រ ត្រូវ​ធ្វើ​ឱ្យ​រោងចក្រ​មួយ ក្លាយទៅជា​សហគមន៍​សុខសាន្ត​មួយ ដោយ​ធ្វើយ៉ាងណា​រោងចក្រ​នីមួយៗ​កុំឱ្យ​មាន​ការប្រើប្រាស់​គ្រឿងញៀន និង​មាន​បងតូច​បងធំ​នៅក្នុង​រោងចក្រ​។ ប៉ុន្តែ​សម្ដេច​ពិតជា​មាន​សេចក្ដី​រីករាយ​ណាស់​ដោយ​បាន​ឃើញ​រោងចក្រ​នៅ​ទូទាំង​ប្រទេស​មិនមែន​ជា​កន្លែង​ប្រើប្រាស់​គ្រឿងញៀន និង​មាន​បងតូច​បងធំ​។​

​ទាក់ទង​នឹង​បញ្ហា​នយោបាយ​នៅ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុម​ប្រឆាំង​នៅ​ក្រៅប្រទេស​ដែល​កំពុង​រៀបចំ​យុទ្ធនាការ​ឃោសនា មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​ការផ្គើន​ទៅនឹង​ការអនុវត្ត​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​។ សម្តេច​តេជោ​បញ្ជាក់ថា ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នា​ពេលខាងមុខ ត្រូវ​ធ្វើ​ការកែទម្រង់​នៃ​សិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត ដែល​ការងារ​នេះ សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្ដម កើត រិទ្ធិ រដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌​កំពុង​ធ្វើ​ហើយ​។ សម្តេច​តេជោ​បញ្ជាក់ថា បើ​ពួក​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស និង​ក្នុង​ប្រទេស​មួយចំនួន ដែល​កំពុង​ធ្វើ​យុទ្ធនាការ​មិនឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត បើ​ពួកអ្នកឯង​ចិត្តសឿង​កុំទៅ​បោះឆ្នោត ព្រោះ​សិទ្ធិ​បោះឆ្នោត​របស់​ពួក​អ្នក​ឯង​ក៏​ត្រូវ​ចប់​ដែរ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៥៧២​នាក់​ក្នុង​ម្នាក់ៗ ២០០​ដុល្លារ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល