នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ អង្គប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាឯកច្ឆន្ទ សេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញដោយសំឡេង ៩៩ រូបលើ ៩៩ រូប ។