ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

សង្វៀន​បញ្ជល់មាន់ បៀ​រ នឹង អាប៉ោង នៅ​ស្រុក​ត្រពាំង​ប្រាសាទ ក្រោយពី​សមត្ថកិច្ច​បង្ក្រាប​បាន​មួយ​ចម្អិន​កំពឹស ឥឡូវ​បើក​ដំណើរការ​ឡើងវិញ​ហើយ

សង្វៀន​បញ្ជល់មាន់ បៀ​រ នឹង អាប៉ោង នៅ​ស្រុក​ត្រពាំង​ប្រាសាទ ក្រោយពី​សមត្ថកិច្ច​បង្ក្រាប​បាន​មួយ​ចម្អិន​កំពឹស ឥឡូវ​បើក​ដំណើរការ​ឡើងវិញ​ហើយ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ឧត្តរមានជ័យ​÷ តើ​ឯណា​ទៅ​ភូមិ​/​ឃុំ​/​មាន​សុ​វត្តិភាព បើ​ល្បែង​ស៊ី​ប្រមូលផ្ដុំ​គ្នា​លែង​ស្រែក​ហូ​រ​កញ្ចៀវ​ត្រហឹង​អឹងកង​យ៉ាង​រំពង​ភូមិ​/​ឃុំ​/​ស្រុក​ហើយ​នោះ​!! សេចក្តីរាយការណ៍​ពីរ​ពលរដ្ឋ​នៅក្នុង​ភូមិ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ បាន​ឲ្យ​សារ​ព័ត៌យើង​ដឹងថា មាន​ទីតាំង​បើក​សង្វៀន​បញ្ជល់មាន់ បៀ​រ និង បាញ់​អាប៉ោង ដែល​ធ្លាប់​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​នា​ពេល​កន្លងមក​នោះ ឥឡូវ​បើក​ដំណើរការ​ឡើងវិញ​ហើយ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ថ្នាក់ឃុំ​/​ស្រុក ទេ​នោះ​គឺ​គ្មាន​អ្នកណា​អាច​បើក​សង្វៀន​បញ្ជល់មាន់ បៀ​រ និង បាញ់​អាប៉ោង ក្នុង​ចម្ការ​ស្វាយ​នៅ​ភូមិ​ត្រពាំង​ប្រាសាទ បានទេ​។ ជាក់ស្ដែង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ត្រពាំង​ប្រាសាទ និង​លោក អធិការនគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ព្រមទាំង​អភិបាលស្រុក​ត្រពាំង​ប្រាសាទ បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​ពេញបន្ទុក​។​

​ប្រភព​ពី​ពលរដ្ឋ​បានឲ្យដឹង​ទៀតថា ទីតាំង​ល្បែងស៊ីសង​ក្នុង​ចម្ការ​ស្វាយ​នោះ គឺ​បើ​កនៅ​កន្លែងចាស់​ដដែល​ចូល​តាម​ច្រក​អង់​តែ​ន​០១១ ហើយ​ក្នុង​មួយថ្ងៃៗ​មាន​អ្នកចូលរួម​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការបង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​នា​ពេល​កន្លង​មក​គ្រាន់តែ​ជា​រឿង​លេងសើច​ប៉ុណ្ណោះ ព្រោះ​ឥឡូវនេះ​មេ​ល្បែងស៊ីសង​អាច​បើក​សង្វៀន​បញ្ជល់មាន់ បៀ​រ និង បាញ់​អាប៉ោង នៅ​កន្លែង​ដដែល​វិញ​យ៉ាង​សុខ​ស្រួល​។ ប្រការ​នេះ​កំពុងតែ​ធ្វើឲ្យ​ពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ល្បែងស៊ីសង​កំពុង​បង្ក​ឲ្យ​កើតមាន​អំពើ​ចោរកម្ម និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច ហើយ​មេ​ល្បែងស៊ីសង​ប្រមូល​លុយ​បាន​យ៉ាងច្រើន​។​

​ជុំវិញ​ល្បែងស៊ីសង​ខាងលើនេះ​ពលរដ្ឋ​បាន​គោរព​ស្នើរ​សុំ​ដល់​លោក ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ និង លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ សូម​ចាត់ កម្លាំង​ជំនាញ​ក្រោម​ឱវាទ​ឲ្យ​ចុះ​មក​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​ឃុំ​ត្រពាំង​ប្រាសាទ​ផង ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ដោយហេតុ​ថា​ឥឡូវនេះ​សង្វៀន​បញ្ជល់មាន់ បៀ​រ នឹង បាញ់​អាប៉ោង ក្នុង​ចម្ការ​ស្វាយ នៅ​ភូមិ​ត្រពាំង​ប្រាសាទ បើក​ដំណើរការ​ឡើងវិញ​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​ឃុំ​ថ្នាក់​ស្រុក​បែរ​ជា​រក្សា​ភាព​ស្ងៀមស្ងាត់​។ ពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​ប្រាសាទ ក៏ដូចជា​លោក អធិការនគរបាល​ស្រុក​ត្រពាំង​ប្រាសាទ និង​អភិបាលស្រុក​ត្រពាំង​ប្រាសាទ ទំនង​ទទួល​លាភសក្ការៈ​ឬ ផលប្រយោជន៍​ពី​មេ​ល្បែងស៊ីសង​ហើយ​មើលទៅ ទើប​មិន​មាន​វិធានការ​បង្ក្រាប​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល