ខេត្តកណ្តាល៖ សេចក្តីរាយការណ៍បានឲ្យដឹងថាមានល្បែងសុីសងជល់មាន់តាមទូរទស្សន៍អនឡាញជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូជាច្រើនកន្លែងនៅក្នុងភូមិមួយចំនួន ស្ថិតក្នុង ឃុំព្រែពូច នៃស្រុកអង្គស្នួល ខេត្តកណ្តាល។ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ គ្មានអាជ្ញាធរមានសមត្ថកិច្ចចុះបង្រាបឡើយសង្ស័យទទួលបានលាភសក្ការៈទេដឹង,,,?
ប្រភពដដែលបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា÷ ទីតាំងបើកល្បែងស៊ីសងខុសច្បាប់ ជល់មាន់ តាមប្រព័ន្ធអនឡញ ជ្រកក្រោមម្ល៉េះអាជ្ញាប័ណ្ណឆ្នោតឡូតូនោះ ស្ថិតនៅក្នុងភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល បានបើកលេងជារៀងរាល់ថ្ងៃ។
សង្ឃឹមថា: អាជ្ញាធរសមត្ថកិច្ចនិងមានប្រធានការទប់ស្កាត់បង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានខាងលើនេះឱ្យសមស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនាដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕