កំពង់ឆ្នាំង ៖ សង្វៀនជល់មាន់ដ៏ធំមួយកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និង មានមនុស្សជាច្រើនស្រែកហ៊ោរកញ្ច្រៀវ កងរំពងពេញភូមិតែម្តង ដោយមិនរំខានដល់សមត្ថកិច្ចទេ ។ សង្វៀននេះមានទីតាំងស្ថិតនៅ ឃុំ ពាម ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ម្ចាស់ទីតាំងសង្វៀនមាន់នេះ ត្រូវបានគេដឹងថា ឈ្មោះថុល សុខ និង តា ម៉ៅ។
តាមសេចក្តីរាយការណ៍អោយដឹងថា ក្នុងមួយសប្តាហ៍ សង្វៀននេះបើកលេងបួនថ្ងៃ គឺថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។
ខាងលើនេះ ជាសារមួយ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ លោកសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍ អធិការស្រុក ជាពិសេស ឯកឧត្តមស្នងការ សូមមេត្តាចំណាត់ការស្រាវជ្រាវ និង បង្ក្រាប ទីតាំងល្បែងជល់មាន់ដ៏ធំមួយនេះផងទាន ៕