ក្រោយពេលចប់ពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាមកាលពីល្ងាចម្សិលមិញ(៩ មិថុនា ២០២៣) មានបងប្អូននិងក្មួយៗមួយចំនួនសុំថតរូបនិងមួយចំនួនសុំហត្ថលេខាឯកឧត្តម ហ៊ុន ម៉ាណែត ទុកជាអនុស្សាវរីយ៍ ដែលក្នុងនោះក៏មានក្មួយស្រីម្នាក់បានសុំហត្ថលេខារបស់ខ្ញុំលើកាតចូលរួមពិធីរបស់គាត់ផងដែរ ។
ពេលដែលឯកឧត្តម កំពុងចុះហត្ថលេខា ស្រាប់តែលឺសម្លេងគាត់ចាប់ផ្តើមយំខ្សឹកខ្សួល ដែលធ្វើអោយខ្ញុំមានការបារម្ភគិតថាគាត់មានរឿងអ្វី… ពេលនោះខ្ញុំបានសួរគាត់ថាមានរឿងអ្វីក្មួយបានយំ ក្មួយកុំយំអីណា… ដំបូងគាត់អត់ឆ្លើយទេគិតតែពីយំ ហើយស្ទុះមកអោបខ្ញុំ ដែលធ្វើអោយខ្ញុំចង់ភ័យមែនទែន… ប៉ុន្តែបន្តិចក្រោយមកគាត់ប្រាប់ថាគាត់យំដោយសារគាត់រំភើបពេក… ក្មួយអើយក្មួយ ពូឡើងភ័យស្មានតែក្មួយមានរឿងអ្វី ។
ក្រោយមកក្រុមការងារក៏បានសួរគាត់បន្ថែម គាត់ថាបានជួនខ្ញុំបីដងហើយតែថ្ងៃនេះមានសំណាង បានថតរូបជាមួយនិងបានសុំហត្ថលេខាទុកជាអនុស្សាវរីយ៍។
អរគុណក្មួយចំពោះការគោរពស្រលាញ់ និងសូមជូនពរក្មួយទទួលបានជោគជ័យក្នុងការសិក្សានិងក្នុងគ្រប់ការងារទាំងអស់។
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia