ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី នៃ​គ្រឹះស្ថានឧត្តមសិក្សាក​សិ​កម្ម​ចំនួន​៣

សម្ដេច​តេជោ ហ៊ុន សែន  អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី នៃ​គ្រឹះស្ថានឧត្តមសិក្សាក​សិ​កម្ម​ចំនួន​៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១១​រោច ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី នៃ​គ្រឹះស្ថានឧត្តមសិក្សាក​សិ​កម្ម​ចំនួន​០៣ ដែល​ក្នុងនោះ​រួមមាន សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​, ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម ដែល​សរុប​ទាំងអស់​ចំនួន ៣២៧៩​នាក់ (​នារី ១ ៣១៩​នាក់ ស្មើនឹង​ជាង​៤០%) ដែល​បាន​បញ្ចប់​ការសិក្សា​តាម​ជំនាញ​របស់​ខ្លួន​ដោយ​ជោគជ័យ ក្នុង​ឆ្នាំ​២០១៩, ២០២០, ២០២១ និង​ឆ្នាំ​២០២២​។ ពិធី​នេះ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​របស់​គ្រឹះស្ថានឧត្តមសិក្សា​ទាំង​០៣​ដែល​និស្សិត​ទទួល​សញ្ញាបត្រ​នៅក្នុង​នេះ​។
​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា វិស័យ​កសិកម្ម​មិនមែន​គ្រាន់តែ​ជា​ការ​ធ្វើ​ស្រែ ដក​ស្ទូង​ប៉ុណ្ណោះ​ទេ វិស័យ​កសិកម្ម​នេះ វា​មាន​វិសាលភាព​ធំធេង​ខ្លាំងណាស់ ដែល​គ្របដណ្ដប់​លើ​វិស័យ​ផ្សេងៗ​ជាច្រើន ហើយក៏​ជា​ផ្នែក​មួយ​ក្នុង​ការចូលរួម​ជំរុញ​សេដ្ឋកិច្ច​ជាតិ និង​វិស័យ​សន្ដិសុខ​ស្បៀង​ផងដែរ​។

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា រាជរដ្ឋាភិបាល​មិន​ខ្លាច​ក្នុង​ការចំណាយ​ទៅលើ​មន្ដ្រី​បច្ចេកទេស​កសិកម្ម ដើម្បី​ឱ្យ​ទៅ​បម្រើ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នោះ​ទេ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការអភិវឌ្ឍ​តាមបែប​បើកទូលាយ ទៅ​ជា​ការអភិវឌ្ឍ​តាមបែប​ស៊ីជម្រៅ គឺ​សម្ដេច​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើកំណែទម្រង់​កន្លងមក​នេះ សុទ្ធតែ​ត្រូវ​យក​អាយុជីវិត​ទៅ​ប្ដូរ ដើម្បី​ស្វែងរក​សន្ដិភាព និង​កំណើន​សេដ្ឋកិច្ច​ជូន​ជាតិ​មាតុភូមិ​។​

​នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បី​ដោះស្រាយ​បញ្ហា​កសិកម្ម​ឱ្យ​ទទួល​ផល​កាន់តែច្រើន ចំណុច​សំខាន់ គឺ​ការដោះស្រាយ​បញ្ហា​ប្រភព​ទឹក​ជូន​ប្រជាកសិករ និង​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​បន្ថែម ដើម្បី​ពង្រីក​ការដាំដុះ​។​

​សម្ដេច​តេជោ​បានបញ្ជាក់​ថា ក្រសួង​កសិកម្ម មិន​ត្រឹមតែ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ដាំ​ដុះ ឬ​ចិញ្ចឹមសត្វ​នោះទេ ប៉ុន្ដែ​ក្រសួង​ក៏​ត្រូវ​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​កែច្នៃ​ផលិតផល​សម្រេច​លើ​ផលិតផល​របស់​ខ្លួន​ផងដែរ​។​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជំរុញ​ឱ្យ​ក្រសួង​កសិកម្ម និង​ភាគី​ពាក់ព័ន្ធ​រៀបចំ​ឱ្យ​មាន​ក្រុមការងារ​ដើម្បី​ពង្រឹងកម្លាំង​កសិករ លើ​ការដាំដុះ ការផលិត និង​ការស្វែងរក​ទីផ្សារ​។​

​សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការផ្គត់ផ្គង់​ទឹក​សម្រាប់​វិស័យ​កសិកម្ម​។ សម្ដេច​បាន​បន្ថែមថា ពេល​មាន​ទឹក​គ្រប់គ្រាន់​ហើយ អ្វី​ដែល​ត្រូវ​គិតគូរ​បន្ត គឺ​ការស្វែងរក​ផលិតផល​យុទ្ធសាស្ដ្រ​ក្នុង​ការដាំដុះ ដូចជា​មហិច្ឆតា​របស់​សម្ដេច គឺ​ចង់ឱ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស​នាំ​ស្វាយចន្ទី​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ច្រើន​ជាង​គេ​លើ​ពិភពលោក​។​

​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅសល់តែ ២ ថ្ងៃ​ទៀត​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ត្រូវ​បញ្ចប់​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ប្រកបដោយ​ភាពជោគជ័យ​។ សម្ដេច​តេជោ​បានបញ្ជាក់​ទៀតថា ការសម្រេចចិត្ត​របស់​សម្ដេច គឺ​ត្រឹមត្រូវ​ចំពោះ​ការ​មិន​គិតថ្លៃ​សំបុត្រ និង​ការផ្សព្វផ្សាយ​ពី​បណ្ដាញ​ផ្សព្វផ្សាយ​នានា រួមជាមួយ​នឹង​ការផ្ដល់​ការឧបត្ថម្ភ​ដល់​ប្រតិភូ​កីឡា និង​កីឡាករ​ដោយ​មិន​គិតថ្លៃ​។ នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​អនុញ្ញាតឱ្យ​កីឡាករ កីឡា​ការិនី និង​ប្រតិភូ​កីឡា​ដែល​មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម អាច​ចូល​ទស្សនា​នៅ​ប្រសាទ​អង្គរវត្ត​របស់​កម្ពុជា​ដោយ​គ្មាន​ការលក់​សំបុត្រ​ឡើយ​។

​សម្ដេច​តេជោ ហ៊ុន សែន ពិតជា​មាន​មោទនភាព​ចំពោះ​ការដឹកនាំ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន CAMSOC ដែល​បាន​ដឹកនាំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេលនេះ​ប្រកបដោយ​ជោគជ័យ​។ សម្ដេច​ក៏​បាន​កោតសរសើ​រ​ដល់​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​គិតគូរ ចាត់ចែង​យ៉ាង​ល្អ​ក្នុង​ការ​សន្សំ​ថវិកា​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ​ផងដែរ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​ដោយ​ក្តី​មោទនភាព​ចំពោះ​ការខិតខំ​ប្រកួត​របស់​កីឡាករ កីឡាការិនី​កម្ពុជា ដែល​បាន​ប្រឹងប្រែង​ដើម្បី​ទទួលបាន​នូវ​មេដាយមាស​ជាច្រើន ធ្វើឱ្យ​កម្ពុជា​ឈាន​ឡើង​មួយ​កម្រិត​ទៀត​ក្នុង​វិស័យ​កីឡា​នៅក្នុង​តំបន់ ក្នុងនោះ​ក៏​មាន​ប្រភេទ​កីឡា​មួយចំនួន​អាចឈាន​ទៅ​រក​មេដាយមាស​ជា​ប្រវិត្តិសាស្ដ្រ​លើកដំបូង​ជូនជាតិ​ក្នុងឱកាស​ព្រឹត្តិការណ៍កី​ឡានេះ​ផងដែរ​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​អរគុណ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ កីឡាករ កីឡា​ការិនី សិល្បករ​សិល្បការិនី​គ្រប់​ទម្រង់ ក្រុមយុវជន​ស្ម័គ្រចិត្ត និង​ភាគី​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​គ្រប់​រូបភាព គ្រប់ផ្នែក គ្រប់​សកម្មភាព ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ អាច​ដំណើ​ការរៀបចំ​ទៅ​ដោយ​ជោគជ័យ និង​មាន​មោទនភាព​ជាតិ​បំផុត​ជា​ប្រវត្តិសាស្ដ្រ​នេះ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល