ទាន់ហេតុការណ៍
ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន
0

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន ក​.​ជ​.​អ​.​ច​. បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត Frank Rijsberman អគ្គនាយក​វិទ្យាស្ថាន​អភិេវឌ្ឍន៍​បៃតង​សកល GGGI និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន​

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន ក​.​ជ​.​អ​.​ច​. បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត Frank Rijsberman អគ្គនាយក​វិទ្យាស្ថាន​អភិេវឌ្ឍន៍​បៃតង​សកល GGGI និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ដែល​បាន​សម្រេច​រួម​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​បរិស្ថាន ជា​សេនាធិការ ជាមួយនឹង GGGI ក្នុងកា​រ​ពន្លឿន​របៀបវារៈ​អភិវឌ្ឍន៍​បៃតង​នៅ​កម្ពុជា​រយៈពេល​មួយ​ទស្សវត្សរ៍​កន្លងមកនេះ ចាប់តាំងពី​កម្ពុជា​ចូល​ជា​សមាជិក​ដំបូង​កាលពី​ឆ្នាំ​២០១៣​មក​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍​លើកឡើង ពី​អាទិភាព​ការងារ​សំខាន់ៗ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​រក្សាបាន​កិច្ច​គាំពារ​បរិស្ថាន ការរស់នៅ​ដោយ​ចីរភាព ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ដោយ​និរន្តរភាព ថាមពល​និរន្តរភាព ការគ្រប់គ្រង​សំណល់​រឹង​និង​រាវ​ដោយ​និរន្តរភាព មូលប័ត្រ​និង​សញ្ញាប័ណ្ណ​បៃតង និង​មូលនិធិ​ប្រសិទ្ធភាព​ថាមពល ដែល​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ​។ ឯកឧត្តម​បន្តទៀតថា ក្រសួង​បរិស្ថាន សូម​ស្វាគមន៍​ចំពោះ​ការ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​របស់ GGGI ក្នុងការ​កៀរគរ​ធនធាន ដើម្បី​ឆ្លើយតប​កំណើន​គម្រោង​វិនិយោគ​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​បៃតង​នៅ​កម្ពុជា​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​នៃ​ភាព​ជា​ដៃគូរ​រវាង​ក្រសួង​បរិស្ថាន និង GGGI នេះ យើង​បាន​សម្រច​លទ្ធផល​សំខាន់ៗ​មួយចំនួន​ដូចជា (១). ផែនការ​ទីក្រុង​និរន្តរភាព​រាជធានី​ភ្នំពេញ ២០១៨-២០៣០ (២). ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​និរន្តរភាព ឆ្នាំ​២០២០-២០៣០ សម្រាប់​ទីក្រុង​ចំនួន​ប្រាំពីរ (​ព្រះសីហនុ កែប សៀមរាប បាត់ដំបង បាវិត កំពុងចាម និង​សួង​) (៣). ការសិក្សា​ការវាយតម្លៃ​សក្ដានុពល​ការភិវឌ្ឍន៍​បៃតង​នៅ​កម្ពុជា និង​ផលប៉ះពាល់​បរិស្ថាន សេដ្ឋកិច្ច និង​សង្គម​នៃ​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​បៃតង និង​(៤). ការអនុវត្ត​ថាមពល​និរន្តរភាព​ក្នុង​វិស័យ​កាត់ដេរ និង​(៥) លទ្ធផល​មួយ​ចំនួន​ទៀត​ស្ថិត​ក្នុង​គម្រោង​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន​។

​ក្រសួង​បរិស្ថាន និង GGGI នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​រួម​មាន​៖ ឧស្សាហកម្ម​បៃតង និង​អគារ​បៃតង ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​មេ​តាន ការគ្រប់គ្រង​សំណល់​រឹង និង​រាវ​ប្រកបដោយ​និរន្តរភាព ការដឹកជញ្ជូន​ដោយ​និរន្តរភាព និង ហិរញ្ញប្បទាន​បៃតង​ប្រកប​ដោយ​នវានុវត្តន៍​ដូចជា ហិរញ្ញប្បទាន​កាបូន និង​មូលប័ត្រ និង​សញ្ញាប័ណ្ណ​បៃតង​ជាដើម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល