ទាន់ហេតុការណ៍
ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​!
0

តំណាង​ប្រជាពលរដ្ឋ ១៨​គ្រួសារ នៅ​ល្វាឯម សំណូមពរ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្ត​កណ្តាល និង រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ជួយ​ផ្តល់​យុត្តិធម៌ ករណី​ឆបោក​ប្រាក់ ជិត​២០​ម៉ឺន​ដុល្លារ ដោយ មន្ត្រីប៉ូលិស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ជា​កូនស្រី​អតីត អធិការ​ស្រុក​ល្វាឯម​

តំណាង​ប្រជាពលរដ្ឋ ១៨​គ្រួសារ នៅ​ល្វាឯម សំណូមពរ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្ត​កណ្តាល និង រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ជួយ​ផ្តល់​យុត្តិធម៌ ករណី​ឆបោក​ប្រាក់ ជិត​២០​ម៉ឺន​ដុល្លារ ដោយ មន្ត្រីប៉ូលិស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ជា​កូនស្រី​អតីត អធិការ​ស្រុក​ល្វាឯម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល​៖ សំណុំរឿង ឆបោក​ប្រាក់ ជិត​២០​ម៉ឺន​ដុល្លារ ពី​ប្រជាពលរដ្ឋ​ចំនួន​១៨​គ្រួសារ រស់នៅ​ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម ដែល​ប្រព្រឹត្ត​ដោយ ជនជាប់ចោទ ឈ្មោះ ធូ​ក ចិន្តា ជា​អតីត​នគរបាល​ប៉ុស្តិ៍​ឃុំ​បឹង​គ្រុំ និង​ក្រោយមក​ផ្ទេរ​ចេញ​មក​ជា មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដែល​ត្រូវជា​កូនស្រី​របស់ លោក ជា ថុល អតីត អធិការនគរបាល​ស្រុក​ល្វាឯម​ដ៏​មាន​ឥទ្ធិពល នឹង​ត្រូវ​លើកយក​មក​បើក​សវន​ការជំនុំជម្រះ​ដោយ លោក​ចៅក្រម វ៉ាន់ សុ​បញ្ញា និង លោក អ៊ុន សុវណ្ណ​ធានី ជា​តំណាង​អយ្យការ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៣​។​

​ឈ្មោះ វ៉ាន់ សុភឿន និង ភរិយា ឈ្មោះ យ៉ា ផល្លី ដែល​ជា​តំណាង ប្រជាពលរដ្ឋ​១៨​គ្រួសារ សំណូមពរ លោក​ចៅក្រម​ជំនុំជម្រះ តំណាង​អយ្យការ ឯកឧត្តម​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ពិសេស ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ មេត្តា​ជួយ​ផ្តល់​យុត្តិធម៌ ឱ្យ​ពួកគាត់​ទទួលបាន​ប្រាក់​ដែល ឈ្មោះ ធួ​ក ចិន្តា បាន​ឆបោក សម្រាប់​ដោះស្រាយ​ចិញ្ចឹមជីវិត និង​បំណុល​ធនាគារ ព្រោះថា បន្ទាប់​ពី​ឈ្មោះ ធួ​ក ចិន្តា បាន​ឆបោក​ប្រាក់​ពួកគាត់​អស់​ជាច្រើន​មក ហើយ​បាន​ប្តូរ​ទីលំនៅ គេចវេស​មិន​ទទួលខុសត្រូវ បានធ្វើអោយ​ជីវភាព​ពួកគាត់​ជួប​ការលំបាក​យ៉ាងខ្លាំង ពិសេស​ជាប់ជំពាក់​ធនាគារ​។​

​សូមបញ្ជាក់​ថា ឈ្មោះ ធួ​ក ចិន្តា ត្រូវបាន​កម្លាំង​នាយកដ្ឋាន ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២ ហើយ នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២២ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រច​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពីបទ «​ឆបោក​» តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​បឹង​គ្រុំ​ក្រោម ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល កាល​អំឡុង​ឆ្នាំ​២០២០៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល